ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្មវិធី iOS

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន Apple បាន​ប្រកាស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្មវិធី​iOS ដំបូង​គេ​របស់​ខ្លួន​សម្រាប់​ផ្គត់ផ្គង់​ដល់​សហគមន៍​អឺរ៉ុប ។

មជ្ឈមណ្ឌល​នោះ​នឹង​មា​នទី​តាំងនៅ​ក្រុង​Naples ប្រទេស​អីុតា​លី

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន Apple បាន​ប្រកាស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្មវិធី​iOS ដំបូង​គេ​របស់​ខ្លួន​សម្រាប់​ផ្គត់ផ្គង់​ដល់​សហគមន៍​អឺរ៉ុប ។

មជ្ឈមណ្ឌល​នោះ​នឹង​មា​នទី​តាំងនៅ​ក្រុង​Naples ប្រទេស​អីុតា​លី ព្រមទាំង​ផ្តល់​ជូន​ទីកន្លែង​សម្រាប់​សិស្សានុសិស្ស​ដើម្បី​សិក្សា​រៀនសូត្រ​ពី​ការ​បង្កើត​កម្មវិធី​iOS ។ លើស​ពី​នេះ​ទៅ​ទៀត​មជ្ឈមណ្ឌល​នេះ​នឹង​មាន​លក្ខណៈ​ពិសេស ពោល​គឺ​មាន​គ្រូបង្រៀន និង​កម្មវិធី​សិក្សា​កម្រិតស្តង់ដា​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ដល់​សហ​គម​អភិវឌ្ឍន៍​ផ្សេង​ៗ​គ្នា​ប្រកបដោយ​ភាពរឹងមាំ ។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន Apple ឱ្យ​ដឹង​ថា​ខ្លួន​សង្ឃឹមថា​មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្មវិធី​នេះ​នឹង​បង្កើត​ការងារ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ក្នុង​សហគមន៍​iOS ដែល​បាន​បង្កើត​ច្រើន​ជាង​១,២​លាន​ការងារ​ក្នុង​តំបន់​អឺរ៉ុប​រួច​មក​ហើយ​នោះ ។ ដោយឡែក​នៅ​ប្រទេស​អីុតា​លី​វិញ​មានការ​ងារ​ចំនួន​៧៥.០០០​កន្លែង ។ រីឯ​អ្នក​ផលិតកម្ម​វិធី​iOS នៅ​អឺរ៉ុប​វិញ​រក​ចំណូល​បាន​ច្រើន​ជាង​១០,២​ពាន់​លាន​អឺ​រ៉ូ ពី​ការ​លក់​កម្មវិធី​របស់​ពួក​គេ​នៅ​លើ​App Store ។

ក្រុមហ៊ុន​Apple មាន​គម្រោង​ចាប់​ដៃគូ​ជាមួយ​សហ​គម​អភិវឌ្ឍ​ផ្សេង​ទៀត​ក្នុង​ប្រទេស​អីុ​តា​លី​ដើម្បី​បង្កើត​កម្មវិធី​សិក្សា​ផ្ទាល់ខ្លួន និង​ធានា​ថា សិស្សានុសិស្ស​ច្រើន​បំផុត​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ឱកាស​អស់ទាំង​នោះ​ទៀត​ផង ។

លោក​Tim Cook នាយក​ប្រ​តិ​បត​ប្រចាំ​ក្រុមហ៊ុន​Apple និយាយ​ថា «​អឺរ៉ុប​គឺជា​កន្លែង​ពិសេស​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នក​ផលិតកម្ម​វិធី​ឆ្លាត​វៃ​ក្នុង​លោក ហើយ​ពួយ​យើង​រំភើប​ចិត្តជា​ខ្លាំង​ដើម្បី​ជួយ​ដល់​សហគ្រិន​ផលិតកម្ម​វិធី​ជំនាន់​ក្រោយ​ក្នុង​ប្រទេស​អីុតា​លី​» ៕