ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វះកាត់​ប្តូរ​ក្បាល​ដំបូង​នឹង​កើត​មាននៅ​ឆ្នាំ​2017

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០១៧ គ្រូពេទ្យ​វះកាត់​ប្រព័ន្ធ​ណឺរ៉ូន​ខួរក្បាល​ជនជាតិ​អីុតា​លី​ឈ្មោះ Sergio Canavero ប៉ុនប៉ង​បង្កើត​ការ​វះកាត់​ប្តូរ​ក្បាលមនុស្ស​ដំបូង​គេ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​សុខាភិបាល ។ ឆន្ទៈ​នេះ​កើតឡើង​ក្រោយ​ពេល​លោក Canavero

នៅ​ឆ្នាំ​២០១៧ គ្រូពេទ្យ​វះកាត់​ប្រព័ន្ធ​ណឺរ៉ូន​ខួរក្បាល​ជនជាតិ​អីុតា​លី​ឈ្មោះ Sergio Canavero ប៉ុនប៉ង​បង្កើត​ការ​វះកាត់​ប្តូរ​ក្បាលមនុស្ស​ដំបូង​គេ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​សុខាភិបាល ។ ឆន្ទៈ​នេះ​កើតឡើង​ក្រោយ​ពេល​លោក Canavero បាន​ពិសោធ​ការ​វះកាត់​ជាមួយ​សត្វ និង​មនុស្ស​ស្លាប់ ។ កាលពី​ឆ្នាំ​២០១៥ លោក Canavero​បាន​ប្រកាស​គម្រោង​វះកាត់​ទៅ​លើ​អ្នកជំងឺ​របស់​លោក​រយៈពេល​ពីរ​ឆ្នាំ ។ គោលបំណង​របស់​លោក​មាន​លក្ខណៈ​ប្លែក និង​ពិបាក​នឹង​សម្រេច​បាន​នៅ​លើក​ដំបូង ប៉ុន្តែ​គាត់​ទទួល​បាន​ភាព​ជឿជាក់​មួយ​ចំនួន​មក​វិញ​នៅ​ឆ្នាំ​បន្ទាប់ ។ អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​ចិន បាន​ផ្ស៊ាំ​ក្បាលស្វា​ទៅ​លើ​រាង​កាយ​ថ្មី​យ៉ាង​ល្អ​ប្រសើរ ដោយ​ពុំ​មាន​អាការ​អ្វី​ប្លែក​ទេ ។

ដោយឡែក អ្នកជំងឺ​របស់​លោក Canavero ឈ្មោះ Valery Spiridonov វ័យ​៣០​ឆ្នាំ ជា​ជនជាតិ​រុ​ស្ស៊ី ដែល​ក្នុង​ខ្លួន​របស់​គេ​មាន​ជំងឺ​ស្វិត​សាច់ដុំ​ឆ្អឹងខ្នង (Werdnig-Hoffman) ប្រភេទ​ជំងឺ​ធ្ងន់​បំផុត ហើយ​លោក​មាន​សុខភាព​ខ្សោយ​ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​ក្បាល​របស់​លោក​ទៅ​ឱ្យ​ការ​ពិសោធ​ដំបូង​ក្នុង​ការ​ស្រាវជ្រាវ​របស់​គ្រូពេទ្យ Canavero ។ នៅ​ពេល​លោក Canavero ប្រកាស​គំនិត​ដ៏​អស្ចារ្យ​នៃ​ការ​វះកាត់​ប្តូរ​ក្បាល​ដំបូង​គេ​ក្នុង​លោក​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តបត​ជា​អវិជ្ជមាន​ទេ តែ​ក្រោយមក​លោក​ត្រូវ​បាន​អ្នកជំនាញ​ផ្សេង​ទៀត​រិះគន់​ពី​មូលដ្ឋាន​នៃ​ក្រមសីលធម៌​វះកាត់ ។

នីតិវិធី​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ឱ្យ​ក្បាល​ត្រជាក់ និង​ដងខ្លួន​រហូត​ដល់​សីតុណ្ហភាព -១៥​អង្សា​សេ វា​នឹង​ធ្វើ​ឱ្យ​កោសិកា​អាចរ​ស់បាន​ដោយ​គ្មាន​អុកស៊ីហ្សែន​ដែល​មាន​សារ​សំខាន់​​សម្រាប់​ការ​ចៀសវាង​ការ​បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​។ នៅ​ពេល​ដែល​ជាលិកា​ស្ថិត​នៅ​ជុំវិញ​ក ត្រូវ​បាន​កាត់​សរសៃឈាម​ធំ​ត្រូវ​បាន​ភ្ជាប់​ដោយ​ប្រើប្រាស់​បំពង់ តូច​ៗ មុន​ពេល​ខួរឆ្អឹង​មនុស្ស​ម្នាក់​បាន​កាត់​ផ្តាច់​ចេញ ហើយ​ក្បាល​នោះ​ត្រូវ​បាន​បញ្ចូល​ទៅ​កាន់​រាង​កាយ​ថ្មី ។

វិធីសាស្ត្រ​វះកាត់​ថ្មី​នេះ​រួម​បញ្ចូល​ទាំង​ការ​ភ្ជាប់​ជាមួយ​គ្នា​សរសៃឈាម និង​តំណ​ជាលិការ​ផង​ដែរ ។ ស្ថិត​ក្នុង​ដំណើរការ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សមាសធាតុ​ផ្លា​ស្ទិ​ក​ទន់​សម្រាប់​រក្សា​ខួរឆ្អឹង​ឱ្យ​នៅ​ស្រស់ និង​បង្កើត​សរសៃប្រសាទ​ឡើង​វិញ​តាម​វិធី​ចាក់​ថ្នាំ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​បី​ម៉ោង​ឯណោះ ដើម្បី​ឱ្យ​កោសិកា​ពីរ​ផ្សេង​គ្នា​ស្ថិត​ក្នុង​ដំណើរ​តែ​មួយ ។ ទាំង​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន និង​លោក Canavero នឹង​សហការ​គ្នា​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​វះកាត់​ប្តូរ​ក្បាល​នៅ​ឆ្នាំ​២០១៧៕