ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​គ្មាន​វាចា​! សុំ​លុយ​ម្តាយ​មិន​បាន ដុត​កម្ទេច​ផ្ទះ​ចោល​ខ្ទេច

2 ឆ្នាំ មុន
  • កណ្តាល

កូនប្រុស​ម្នាក់​សុំ​លុយ​ពី​ម្ដាយបង្កើត ដើម្បី​យក​លុយ​ទៅ​សងបំណុល​គេ លុះ​ពេល​សុំ​លុយ​ពី​ម្តាយ​មិន​បាន ក៏​សម្រេចចិត្ត​ដុត​ផ្ទះ​ចោល​ខ្ទេច រួច​រត់គេច​ខ្លួន​បាន​មួយ​ថ្ងៃ ក៏​ត្រូវ​

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនប្រុស​ម្នាក់​សុំ​លុយ​ពី​ម្ដាយបង្កើត ដើម្បី​យក​លុយ​ទៅ​សងបំណុល​គេ លុះ​ពេល​សុំ​លុយ​ពី​ម្តាយ​មិន​បាន ក៏​សម្រេចចិត្ត​ដុត​ផ្ទះ​ចោល​ខ្ទេច រួច​រត់គេច​ខ្លួន​បាន​មួយ​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​មក​វិញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​តា​ដោល​ទី​១ ឃុំ អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ យុន ផាត ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដោល​ទី​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្ដាល មុខរបរ​កសិករ (​ត្រូវជា​ម្តាយ​)​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សេន ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដោល​ទី​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ត្រូវជា​កូន​) ។

បើ​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ បាន​សុំ​លុយ​ពី​ម្ដាយបង្កើត​របស់​ខ្លួន ដើម្បី​យក​លុយ​ទៅ​សងបំណុល​គេ ប៉ុន្តែ​ម្ដាយ​មិន​ឲ្យ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ខឹង​ម្ដាយ ក៏​និយាយ​គំរាម​ថា «​នឹង​ដុត​ផ្ទះ​ចោល​» ។

សាក្សី​ខាងលើ​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​កើតហេតុ ជនសង្ស័យ​ឈ្មោះ​សេន ម៉ៅ ឃើញ​ម្តាយ​មិន​នៅផ្ទះ (​ទៅ​ធ្វើស្រែ​ចំការ​) ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​ប្រមូល​ខោអាវ​ក្រណាត់ មុង​ភួយ ពូក ដាក់​គ​នៅ​មាត់ទ្វារ រួច​ដាក់​គន្លឹះទ្វារ​ខាងក្នុង​ជាប់ ហើយ​បាន​ក៏​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ខ្លួន បណ្ដាល​ឱ្យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​តែ​ម្តង​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​រួច ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់​។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អំពៅព្រៃ បាន​ចាប់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាល​ស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ