ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​អាយុ​12​ឆ្នាំ​ម្នាក់​កណ្តាស​12.000​ដង​ក្នុង​1​ថ្ងៃ

8 ឆ្នាំ មុន

តាំងពី​ពាក់កណ្តាល​ខែកញ្ញា​២០១៥​រហូត​ដល់​សព្វថ្ងៃ នាង​តូច Kately Thomley អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៅ​ក្រុង Angleton រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក តែងតែ​កណ្តាស ឆែត​ៗ​ជា​បន្តបន្ទាប់​មិន​អាច​ទប់​បាន

តាំងពី​ពាក់កណ្តាល​ខែកញ្ញា​២០១៥​រហូត​ដល់​សព្វថ្ងៃ នាង​តូច Kately Thomley អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៅ​ក្រុង Angleton រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក តែងតែ​កណ្តាស ឆែត​ៗ​ជា​បន្តបន្ទាប់​មិន​អាច​ទប់​បាន ធ្វើ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ចាញ់​ចំណេះ​គ្រវីក្បាល​ត​តាត់ ព្រោះ​រក​មូលហេតុ​ជំងឺ​ចម្លែក​នេះ​មិនឃើញ​សោះ ។

នាង Kately Thomley ចាប់ផ្តើម​កើត​ជំងឺ​កណ្តាស ជាប់​ៗ​គ្នា​នេះ នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០១៥ ក្រោយ​ពេល​រៀន​ផ្លុំត្រែ​Clarinet ។ នាង​កណ្តាស​ជា​មធ្យម​២០​ដង​ក្នុង​១​នាទី ដូច្នេះ​១​ថ្ងៃ​កណ្តាល​១២.០០០​ដង ។ សូ​ម្បី​ពេល​យប់​ដែល​ត្រូវ​ចូល​ដំណេក​ក៏​នាង​កណ្តាស​ដែរ គ្រាន់តែ​មិនសូវ​ញាប់​ពេក​ទេ គឺ​មួយ​យប់​កណ្តាស​តែ​៤៥​ដង​ប៉ុណ្ណោះ ។

ឈប់​និយាយ​ថា​យឺត​ដូច​អណ្តើក​ទៀត
ពី​ណា​ពី​ណី​មក​គេ​ច្រើន​បង្អាប់​អ្នក​ធ្វើ​ចលនា​យឺត ថា​យឺត​ដូច​អណ្តើក ប៉ុន្តែ​ឥ​ទ្បូ​វ​នេះ​អណ្តើក​មួយ​ក្បាល​ឈ្មោះ Bertie ជា​ប្រភេទ​អណ្តើក​ពព្លាក់​ពី​អាហ្វ្រិក​ខាងត្បូង​កំពុង​រស់នៅ​តំបន់​អភិរក្ស Adventure ជាយក្រុង Durham ប្រទេស​អង់គ្លេស អាច​បន្លាស់​ទី​លឿន​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ Bertie ធ្វើ​ដំណើរ​ចម្ងាយ​១០០​ម៉ែត្រ ចំណាយពេល​តែត្រឹម​៦​នាទី​ប៉ុណ្ណោះ គឺជា​មធ្យម​១​វិនាទី បាន​០,២៨​ម៉ែត្រ ។ ចលនា​របស់ Bertie លឿន​ជាង​អណ្តើក​ធម្មតា​១០​ដង ៕