ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ត​នឹង​ដណ្តើម​ការងារ​មនុស្សចំនួន​5​លាន​កន្លែង​នៅ​ឆ្នាំ​2020

8 ឆ្នាំ មុន

យោង​តាម​ការ​វិភាគ​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ទីផ្សារពលកម្ម រួម​បញ្ចូល​ទាំង​មនុស្ស​យន្ត និង​បច្ចេកវិទ្យា​សិប្បនិមិត្ត​នឹង​ផ្តល់​ផលវិបាក​ដល់​មនុស្ស ពោល​គឺ​ពួក​គេ​នឹង​បាត់បង់​ការងារ​ប្រមាណ​ជា​៥,១​លាន

យោង​តាម​ការ​វិភាគ​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ទីផ្សារពលកម្ម រួម​បញ្ចូល​ទាំង​មនុស្ស​យន្ត និង​បច្ចេកវិទ្យា​សិប្បនិមិត្ត​នឹង​ផ្តល់​ផលវិបាក​ដល់​មនុស្ស ពោល​គឺ​ពួក​គេ​នឹង​បាត់បង់​ការងារ​ប្រមាណ​ជា​៥,១​លាន​កន្លែង​ក្នុង​អំឡុង​ឆ្នាំ ២០២០ ក្នុង​ប្រទេស​ឈានមុខ​គេ​ចំនួន​១៥​។ ការ​ព្យាករ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ហៅ​កាត់​ថា WEF ដែល​តែងតែ​ណាត់​ការ​ជួបជុំ​គ្នា​រៀង​រាល់​ឆ្នាំ​នៅ​រមណីយដ្ឋាន​ស្គី​ប្រទេស​ទេស​ស្វ៊ី​ស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប៉ាន់​ប្រមាណ​ថា ការងារ​ចំនួន ៧,១​លាន​កន្លែង តែ​ត្រូវ​ប៉ះប៉ូវ​មក​វិញ​នូវ​តំណែង​ថ្មី​ប្រមាណ​ជា​២​លាន​កន្លែង ។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​១៥ បាន​គ្របដណ្តប់​ដោយ​ការ​ស្រង់​មតិ​ប្រហែលជា​៦៥​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​របស់​ពិភពលោក ។ ការ​បង្ហាញ​ចេញ​នូវ​ការ​វាយតម្លៃ​ចំពោះ​បច្ចេកវិទ្យា​ទំនើប​ដែល​នឹង​ប្រើ ឱ្យធ្វើ​ការងារ​ច្រើន​ជាង​មនុស្ស​នឹង​ចាប់ផ្តើម​ពី​វិស័យ​ផលិតកម្ម រហូត​ដល់​វិស័យ​សុខាភិបាល ។ ជាមួយ​គ្នា​នេះ​ដែរ​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ជា​អង្គភាព​មួយ​នៃ​អង្គការសហប្រជាជាតិ​បាន​ព្យាករ​ការ​កើនឡើង​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​សកលលោក​ប្រមាណ​ជា​១១​លាន​កន្លែង​នៅ​ឆ្នាំ​២០២០ ។
យោង​តាម​ការ​រក​ឃើញ​ថ្មី​ដែល​ផ្អែក​លើ​ការ​ស្រង់​មតិ​ពិភពលោក​ជា​បុគ្គល និង​យុទ្ធសាស្ត្រ​ឱ្យ​ដឹង​ថា ២​ភាគ​៣​នៃ​ការ​ព្យាករ​ដែល​បាត់បង់​កម្លាំង​ពលកម្ម​របស់​មនុស្ស ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ក្នុង​វិស័យ​ការិយាល័យ និង​រដ្ឋបាល ខណៈ​ពេល​ដែល​ម៉ាស៊ីន​ឆ្លាត​វៃ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ច្រើន​ជាង ។ WEF បាន​បង្កើត​ប្រធានបទ​ឈ្មោះ​ថា «​បដិវត្ត​ឧស្សាហកម្ម​ទី​៤» ដែល​ផ្តោត​សំខាន់​លើ​មនុស្ស​យន្ត បច្ចេកវិទ្យា 3D ព្រី​ន និង​ជីវ​បច្ចេកវិទ្យា ។ ទន្ទឹម​គ្នា​នេះ​ដែរ​ស្ត្រី​នឹង​បាត់បង់​ការងារ​ច្រើន​ជាង​បុរស ៕