ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អូ​ម៉ង់​ពួក​បាតុ​ករ​បង្កើន​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិ​បាល

15 ឆ្នាំ មុន

ពួក​បាតុ​ករ​ដែល​ប្រទូស្ត​រ៉ាយ​ចំពោះ​រដ្ឋា​ភិ​បាល​ដែល​ប្រមូល​ផ្តុំ​គ្នា​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ជិត​១​ខែ​មក​ហើយ​ដើម្បី​ទាម​ទារ​ការ​កែ​ទម្រង់​នៅ​អូម៉ង់​បាន​ទុក​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣០​ មីនា ដល់​អាជ្ញា​ធរ​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ទាម​ទារ​ទាំង​ឡាយ​របស់​ពួក​គេ​។ នៅ​ទី​ក្រុង​ម៉ា​ស្កាត​ពួក​យុវ​ជន​អូ​ម៉ង់​ជា​ច្រើន​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​រៀង​រាល់​ថ្ងៃ​នៅ​ច្រក​ចេញ​នៃ​ការិយា​ល័យ​ទាំង​ឡាយ​ស្ថិត​នៅ​ជាប់​ទី​លាន​ក្បែរ​​ទី​ស្នាក់​ការ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់។ ពួក​គេ​ស្ថិត​នៅ​ទី​នោះ​នា​ពេល​យប់​ទៀត​។ បាតុ​កម្ម​ដូច​គ្នា​នោះ​ក៏​កើត​មាន​ក្នុង​ទី​ក្រុង​ដទៃៗ​ទៀត​របស់​អូ​ម៉ង់​ក្នុង​នោះ​មាន​ទី​ក្រុង​​SOUR (ភាគ​អាគ្នេយ៍) និង​ក្រុង​សូ​ហារ​(ភាគ​ខាង​ជើង) ផង​ដែរ​។
បាតុ​កម្ម​ទាំង​ឡាយ​ចាប់​ផ្តើម​ពី​ដំណាច់​ខែ​កុម្ភៈ​មក​ដើម្បី​ស្នើ​បង្កើត​ការ​ងារ​ និង​ការ​លា​លែង​របស់​បណ្តា​រដ្ឋ​មន្ត្រី​ដែល​ជាប់​សង្ស័យ​ពី​បទ​ពុក​រលួយ​ក្នុង​រដ្ឋ​តូច​នេះ​នៃ​ឧប​ទ្វីប​អារ៉ាប់​ ដែល​រដ្ឋ​នោះ​ដឹក​នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក​ ដោយ​ព្រះ​ចៅ​ស៊ុល​តង់​ QABOUS ។ នៅ​ក្រុង​សូ​ហារ ជា​ទី​ក្រុង​ឧស្សាហ​ក​ម្ម​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូ​ម៉ែត្រ​​ពី​ទី​ក្រុង​ម៉ា​ស្កាត​​ពួក​អ្នក​តវ៉ា​បាន​គំរាម​បិទ​ចរា​ចរណ៍​នៅ​ទី​លាន​ GLOBE និង​នៅ​កំពង់​ផែ​ឧស្សាហ​កម្ម​ប្រសិន​បើ​អាជ្ញា​ធរ​ពុំ​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ពួកគេ​ទេ​នោះ ៕