ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​សៀម​វង្វេង​ប្រវត្តិ​សាស្ត្រ​ចិញ្ចឹម​​ចិត្ត​ចង់​បាន​ទឹក​ដី​ខ្មែរ

13 ឆ្នាំ មុន

ស្រប​ពេល​ដែល​មេ​ដឹក​នាំ​​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ធ្វើ​ឱ្យ​​ស​ភាព​ការណ៍​វិល​ទៅ​ជា​ធម្ម​តា​វិញ ដូច​​មុន​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ ជា​ពិសេស​នៅ​តំបន់​ព្រំ​ដែន ដោយ​តំរូវ​ឱ្យ​ទាហាន​ថៃ ដែល​កំពុង​តែ​ឈរ​ជើង​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ ហើយ​សភាព​ការណ៍​បាន​វិល​ទៅ​រក​ភាព​ដើម​វិញ​ហើយ ។ រីឯ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​បង្កើត​​ទំនាក់​ទំនង​ល្អ​ជា​មួយ​​គ្នា​​ជា​មិត្ត​ភាព​ក្នុង​នាម​ជា​ប្រទេស​ជតិ​ខាង​ល្អ​ ជា​បង​ប្អូន​ល្អ​ សហ​ការ​ល្អ

ស្រប​ពេល​ដែល​មេ​ដឹក​នាំ​​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ធ្វើ​ឱ្យ​​ស​ភាព​ការណ៍​វិល​ទៅ​ជា​ធម្ម​តា​វិញ ដូច​​មុន​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ ជា​ពិសេស​នៅ​តំបន់​ព្រំ​ដែន ដោយ​តំរូវ​ឱ្យ​ទាហាន​ថៃ ដែល​កំពុង​តែ​ឈរ​ជើង​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ ហើយ​សភាព​ការណ៍​បាន​វិល​ទៅ​រក​ភាព​ដើម​វិញ​ហើយ ។ រីឯ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​បង្កើត​​ទំនាក់​ទំនង​ល្អ​ជា​មួយ​​គ្នា​​ជា​មិត្ត​ភាព​ក្នុង​នាម​ជា​ប្រទេស​ជតិ​ខាង​ល្អ​ ជា​បង​ប្អូន​ល្អ​ សហ​ការ​ល្អ ។ ក្នុង​ខណៈ​ពេល​ដែល​សន្តិ​​ភាព​កំពុង​តែ​កើត​មាន​រវាង​ប្រទេស​ទាំង​ពីរ មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​លេច​មុខ​ពួក​​ជ្រុល​និយម​មួយ​ក្តាប់​តូច មាន​គ្នា​មួយ​​តំបរ​ស្វារ ដែល​មាន​ខួរ​ក្បាល​ជា​អ្នក​វង្វេង​ប្រវត្តិ​សាស្ត្រ​ពួក​​នេះ​បាន​បបួល​គ្នា​បង្កើត​​ចលនា​មួយ​ហៅ​ថា «បណ្តេញ​ទាម​ទារ​​ទឹក​ដី​ម៉ែ!» តាម​ប្រភព​ ASTV Manager Online ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១០ ម៉ោង​១៦​និង​៤៩​នាទី ដែល​ដឹក​នាំដោយ​​លោក​​ស៊ីមឿង វឌ្ឍ​នា​ឈីប បាន​ដើរ​រើល​អ្នក​វង្វេង​ដូច​​គ្នា​មក​ពី​ប្រាំពីរ​ខេត្ត តាម​បណ្តោយ​ព្រំ​ដែន​បាន​ប្រហែល​១៥០​នាក់ ដើម្បី​ប្រជុំ​គ្នា​ស្រែក​ទាម​ទារ​មិន​ដឹង​ជា​ដី​ម៉ែ! ពួក​នោះ​អី​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ទៅវិញ ការពិត​ដីខ្មែរ​គ្មាន​កន្លែង​ណា​ជា​កេរ្តិ៍​ម៉ែ​របស់​ពួក​សៀម​មួយ​ក្រុម​តំបរ​ស្វារ​នោះ​ទេ ។ ប៉ុន្តែ​នៅ​ប្រទេស​ថៃ​មាន​ទឹក​ដី​កេរ្តិ៍​ដូន​តា​ខ្មែរ​​ដ៏​ធំ​ល្វឹង​ល្វើយ​ដែល​ចោរ​សៀម​បាន​ប្លន់​យក ហើយ​កន្លែង​ដែល​ក្រុម​សៀម​មួយ​តំបរ​ស្វារ​ឈរ​ស្រែក​នោះ​​គឺ​​ជា​ដី​ដូន​តា​ខ្មែរ ។​ ពួក​នេះ​អាង​តែ​មាន​មាត់​ធំ នាំ​គ្នា​និយាយ​មិន​ចេះ​ខ្មាស​ខ្មោច​ម៉ែ!​របស់​ខ្លួន និង​ប្រទេស​ជិត​ខាង ជា​ពិសេស​គួរ​ខ្មាស​ខ្មែរ​ម្ចាស់​ស្រុក​តែ​ម្តង ។

ជាតិ​និយម ឬ​ស្នេហា​ជាតិ​ប្រទេស​ណា​ក៏​មាន​​ដែរ ប៉ុន្តែ​ត្រូវ​រ​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​ជា​មូល​ដ្ឋាន​ មិន​មែន​ធ្វើ​ចរិត​ដូច​ពួក​សៀម​វង្វេង​ព្រំ​ដែន​សីមា​មួយ​ក្តាប់​តូច​នោះ​ទេ ។ ការ​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា ដោយ​មាន​ការ​អត់​ធ្មត់​ជា​អតិ​បរិ​មា​​ជា​មួយ​នឹង​​ចរិត​ច្រលើស​បើស​របស់​ពួក​អស់​នេះ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់​ គឺ​ដើម្បី​​នាំ​យក​សន្តិ​ភាព​ជូន​ប្រជា​ជាតិ​​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ ប្រទេស​ក្នុង​តំបន់​ដែរ ហើយ​សន្តិ​ភាព​កំពុង​តែ​កើត​ឡើង​នឹង​បាន​​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស​ន្តិ​ភាព​ពេញ​បរិបូរ ។ ចុះ​បើ​ក្រុម​ទាម​ទារ​ទឹក​ដី​ម៉ែ! កំពុង​តែ​បង្កើត​ទំនាស់​អុក​ឡុក​សង្គម​ថៃ បញ្ចុះ​បញ្ចូល​ប្រជា​ជន​ថៃ អ្នក​ដែល​​ស្រលាញ់​សន្តិ​ភាព អ្នក​យល់​ពី​ប្រវត្តិ​សាស្ត្រ​ឱ្យ​មាន​គំនិត​ច្របូក​ច្របល់​​ តើ​នេះ​មិន​មែន​ជា​ការ​បង្ក​​ការ​បែក​បាក់ និង​ការ​បំផ្លាញ​សន្តិ​ភាព​ទេ ឬ​អី? ពួក​នេះ​គួរ​តែ​នាំ​គ្នា​ជួយ​ថ្នម​ថែ​នូវ​សន្តិ​ភាព​ដែល​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​រក​បាន​យ៉ាង​លំបាក ។ គិត​សព្វៗ​ទៅ​មិន​ដឹង​ម៉ែ! ​ពួក​នេះ​នៅ​​​កន្លែង​ណា? បាន​ចេះ​តែ​ដើរ​ទាម​ទារ​តែ​ផ្តេស​​តែ​ផ្តាស់ ប៉ះ​ពាល់​អធិប​តេយ្យ​ភាព​ប្រទេស​​ជិន​​ខាង​ដូច្នេះ​ទៅ​វិញ ។ បើ​​តាម​ប្រវត្តិ​សាស្ត្រ​ដី​ម៉ែ! ពួក​នេះ នៅ​ឯ​ខេត្ត​យូណាន ប្រទេស​ចិន ឯ​ណោះ​ទេ ម្តេច​មិន​នាំ​គ្នា​​ទៅ​ទាម​ទារ​យក​ទៅ? ​យ៉ាង​ម៉េច​បាន​ជា​នាំ​គ្នា​​និយាយ​កុហក​ជាតិ​ខ្មែរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ដី​កេរ្តិ៍​ម៉ែ! របស់​ខ្លួន​ទៅ​​វិញ ឱ! សៀម​វង្វេង​ប្រវត្តិ​សាស្ត្រ​ល្មម​ដល់​ពេល​ភ្ញាក់​ដឹង​ខ្លួន​ហើយ មិន​គួរ​ណា​វង្វេង​យូរ​យ៉ាង​នេះ​​សោះ តើ​នឹង​វង្វេង​ដល់​កាល​ណា​ទៀត?

មើល​មួយ​ជ្រុង​ទៀត​ពួក​វង្វេង​កេរ្តិ៍​ម៉ែ! អស់​នេះ​ គឺ​​មាន​ចេតនា​​ស្អប់​សន្តិ​ភាព ស្អប់​ភាព​ជា​អ្នក​ជិត​ខាង​ល្អ តែ​ផ្ទុយ​ទៅវិញ​ពួក​នេះ​បង្ក​បង្កើត​ឱ្យ​មាន​ទំនាស់​រវាង​ជាតិ​សាសន៍​មួយ​ទៅ​ជាតិ​សាសន៍​មួយ​ទៀត នៅ​ពេល​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ​បានស្វែង​រក​សន្តិ​ភាព​ឃើញ ព្រម​ទាំង​បាន​អនុ​វត្ត​ឆ្ពោះ​ទៅ​កាន់​សន្តិ​ភាព​ពេញ​បរិ​បូរណ៍​ បែរ​ជា​ពួក​វង្វេង​កេរ្តិ៍​ម៉ែ! អស់​នេះ មិន​សប្បាយ​ចិតេ្ត ដោយ​បបួល​គ្នា​បង្កើត​ឱ្យ​ជម្លោះ​បន្ត​ទៀត បញ្ចុះ​បញ្ចូល​​ប្រជា​ជន​​ថៃ​ឱ្យ​ចូល​រួម​អំពើ​ឆ្កួត​លីលា​របស់​ក្រុម​ខ្លួន​ដែរ ។ ពួក​វង្វេង​កេរ្តិ៍​អស់​នេះ​តែង​តែ​បញ្ឆេះ​រដ្ឋា​ភិបាល​ថៃ​ឱ្យ​ប្រើ​ប្រាស់​កំលាំង​អាវុធ​ ដើម្បី​រំលោភ​​លើ​បូរណ​ភាព​​​ដែន​ដី​ខ្មែរ នឹង​បាន​ដុត​បញ្ឆេះ​កំហឹង​ប្រទេស​ជាតិ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ដោយ​យក​លេស​ថា ដី​កេរ្តិ៍​ម៉ែ! របស់​ខ្លួន​នៅ​កន្លែអ​នេះ​ដី​កេរ្តិ៍​ម៉ែ! នៅ​កន្លែង​នោះ ពេល​ដោះ​ស្រាយ​រួច​បញ្ហា​មួយ​បានលើក​យក​បញ្ហា​មួយ​ទៀត ធ្វើ​បែប​នេះ​​​ជា​បន្ត​​បន្ទាប់ ក្នុង​ចរិត​ឡប់​ឡែ​បំពុល​បរិយា​កាស​ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​និយាយ​គឺ​គ្មាន​មូល​ដ្ឋាន​គ្រឹះ​ណា​មួយ​ដែល​អាច​យក​មក​​ធ្វើ​ការ​ពិចារណា​បាន​ឡើយ​និយាយ​តែ​រឿង​មិន​បាន​ការ ដី​ខ្មែរ​សោះ​ បែរ​ជា​ថា ដី​កេរ្តិ៍​ម៉ែ! ពួក​ខ្លួន​ទៅ​វិញ ។ ទង្វើ​លាមក​បែប​នេះ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ពួក​គេ​កំពុង​តាំង​ខ្លួន​ធ្វើ​ជា​ចោរ​អន្តរ​ជាតិ​យ៉ាង​ពេញ​ទី ។ គេ​លើក​ឡើង​​ពី MOU និង​បង្ខំ​​ឱ្យ​ខ្មែរ​ចេញ​ពី​ដី​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ទាម​ទារ​យក​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ ។ ចំពោះ​រឿង​ប្រាសាទ ព្រះ​វិហារ​ គឺ​បាន​បញ្ចប់​ក្នុង​ភាព​ឥត​ខ្ចោះ​តាំង​ពី​ឆ្នាំ​១៩៦២​នៅ​ក្រុង​​ឡាអេ ដោយ​តុលា​ការ​អន្តរ​ជាតិ ICJ រួច​រាល់​ទៅ​ហើយ ចំណែក​ឯ MOU គឺ​​មាន​ការ​ពិភាក្សា​និង​សិក្សា​យ៉ាង​ច្បាស់​លាស់ ដោយ​អ្នក​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​បាន​ចុះ​ហត្ថ​លេខា​តាំង​ពីឆ្នាំ​២០០០ មក​ម៉្លេះ ក៏​ពួក​សៀម​វង្វេង​មួយ​ក្តាប់​តូច​នេះ លើក​យក​មក​និយាយ​ដែរ ។ រីឯ​រឿង​គួរ​ឱ្យ​អាម៉ាស់ គឺពួក​នេះ​នាំ​គ្នា​និយាយ​ដដែលៗ​ថា នឹង​ប្រាប់​រដ្ឋា​ភិបាល​ថៃ​ឱ្យ​​បណ្តេញ​ប្រជា​ជន​ខ្មែរ​ចេញ​ពី​តំបន់​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ដោយ​អះ​អាង​ថា ជា​ដី​កេរ្តិ៍​ម៉ែ! ក្រុម​ខ្លួន ។ ពួក​សៀម​វង្វេង​​កេរ្តិ៍​ម៉ែ! ទាំង​នោះ​​ទេ ដែល​កំពុង​តែ​រស់​នៅ​យា៉ង​សុខ​សាន្ត​លើ​ដី​ដូន​តា​ខ្មែរ ។

ជា​ការ​ឆ្លើយ​តប​ពី​ខ្ញុំ​បាទ អានន្ទ ជា​កូន​ខ្មែរ​ដែល​បាន​តាម​ដានសភាព​ការណ៍​ខ្មែរ-ថៃ សូម​ផ្តាំ​ទៅ​​ពួក​អាវ​លឿង​ជ្រុល​និយម​ គួរ​លាង​ខួរ​ក្បាល​ឱ្យ​ជ្រះ​ស្រឡះ​ ពុំ​គូរ​គប្បី​ជ្រើស​រើស​យក​អកប្ប​កិរិ​យា​ច្រលើស​បើស​ឡប់​សតិ មាន​គំនិត​វា​ទី​និយម​ចង់​បា​នទឹក​ដី​ខ្មែរ ដោយ​រំលោភ​ច្បាប់​អន្តរ​ជាតិ​នោះ​ក្លិន​ស្អុយ​អសោធ​នឹង​ប៉ះ​ត្រឡប់​ទៅ​ព្រះ​មហា​ក្សត្រ​ ឬ​ក៏​ប្រទេស​ខ្លួន​វិញ​ជាក់ជា​ពុំ​ខាន សូម​កុំ​សុបិន្ត​ចង់​បាន​ដី​ខ្មែរ​ទៀត ពី​ព្រោះ​សម្តេច​តេជោ​ មិន​អនុ​ញ្ញាឆតិ​ឱ្យ​អស់​លោក​ធ្វើ​តាម​ទំនើង​ចិត្ត​បាន​ឡើយ ៕