ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​សម្រែក​រាជសីហ៍

8 ឆ្នាំ មុន

អនុ​សាស្ត្រ​សម្តេច​តេ​ជោ​ប្រៀប​ដូច​សម្រែក​រាជសីហ៍ ស្រែក​ចំណុច​ណា ទីនោះ​រាប​ស្អាត​ល្អ​ណាស់​រញ្ជួយ​ធរណី​…​។ ជាក់ស្តែង​បំផុត​…​ថ្មី​ៗ​បំផុត​…​

អនុ​សាស្ត្រ​សម្តេច​តេ​ជោ​ប្រៀប​ដូច​សម្រែក​រាជសីហ៍ ស្រែក​ចំណុច​ណា ទីនោះ​រាប​ស្អាត​ល្អ​ណាស់​រញ្ជួយ​ធរណី​…​។

ជាក់ស្តែង​បំផុត​…​ថ្មី​ៗ​បំផុត​…​សម្តេច​តេ​ជោ​ប្រកាស​បិទ​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​ប្រទេស​វៀតណាម​រឿង​ឈ្មួញ​មាន​ឥទ្ធិពល​នាំ​ឈើ​ចេញ ។ គ្រាន់តែ​ប្រ​កូក​ប្រកាស​ភ្លាម សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រចាំការ​ព្រោងព្រាត​ទាំង​យប់ ទាំង​ថ្ងៃ ចាំ​ក្របួច​រថយន្ត​ណា​ដែល​ថ្លើមពាសមេឃ​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន ។

ប្រកាស​ប៉ុណ្ណឹង​ហើយ ទោះជា​ឈ្មួញ​នោះ​មាន​ថ្លើមពាសមេឃ​បែប​ណា​ក៏​ដោយ​…​អត់​ហ៊ាន​ក្អក​ឡើយ ។ មហាអំណាច​នៃ​សមត្ថកិច្ច​ចម្រុះ​បាន​ទៅ​ប្រចាំការ​កក្រើក​ព្រៃឈើ​…​កក្រើក​ដី​បែប​នេះ មិន​ខុស​ពី​ទៅ​ត្រួតពិនិត្យ​មើល​ខ្យល់​ឡើយ ។

ចៅហ្វាយខេត្ត​ត្បូងឃ្មុំ​ក៏​ដូច​ចៅហ្វាយស្រុក​មេមត់ ដែល​ទល់ភ្នែក​មើល​រថយន្ត​ឈ្មួញ​ឧកញ៉ា​ដឹកឈើ​រាប់​ឆ្នាំ​កន្លង​មក ពេល​នេះ​ទោះបី​មិន​គ្រប់ទឹក ឬ​ហួស​ពី​គ្រប់ទឹក​ក៏​ដោយ ក៏​គួរ​ខ្លាច​ធ្លាក់បុណ្យ ធ្លាក់​ស័ក្តិ​ដែរ​…​។

ប៉ុន្មាន​ថ្ងៃនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រាប់​មិន​អស់​ស្ថាប័ន​ទេ បាន​ទៅ​ឆែក​ឃ្លាំង​យក្ស​របស់​ឈ្មួញ​ល្បីឈ្មោះ​២​នាក់​នៅ​ជិត​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​រក​ឃើញ​ឈើ​មហាសាល​ក្នុង​ឃ្លាំង​មួយ ។

ពិតជា​អស្ចារ្យ​មែន ! តើ​ដែល​មាន​អ្នកមាន​អំណាច​ណា​ហ៊ាន​ទៅ​ជិត​ឃ្លាំង​ឈើ​ដែល​ជា​កាក​សំណល់​ចុង​ក្រោយ​នេះ​ទេ ?
អត់​ទេ​…​អត់​មាន​ដែល​ទេ !! នេះ​ពិតជា​សម្រែក​រាជសីហ៍​មែន​…​សូម​ឱ្យ​សម្រែក​រាជសីហ៍​មាន​ហូរហែ​បន្ត​ទៀត​…
                     អា​ឡេវ