ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប​ធ្វើ​ជា​អ្នក​នាំ​កញ្ឆា​ឱ្យ​អ្នកទោស

8 ឆ្នាំ មុន

តាំងពី​បុរាណ​យូរយារ​ណាស់​មក​ហើយ មនុស្ស​បានដឹង​ថា​សត្វ​ព្រាប​ជា​សត្វ​វៃឆ្លាត ហេតុនេះ​គេ​បង្ហាត់​វា​ឱ្យ​ក្លាយជា​អ្នក​នាំសារ​ដ៏​ពូកែ ។

ប៉ុន្តែ​ជួនកាល​ការងារ​របស់​ព្រាប​ក៏​ជួប​បញ្ហា​ក្រៅពី​នាំសារ​ដែរ​

តាំងពី​បុរាណ​យូរយារ​ណាស់​មក​ហើយ មនុស្ស​បានដឹង​ថា​សត្វ​ព្រាប​ជា​សត្វ​វៃឆ្លាត ហេតុនេះ​គេ​បង្ហាត់​វា​ឱ្យ​ក្លាយជា​អ្នក​នាំសារ​ដ៏​ពូកែ ។

ប៉ុន្តែ​ជួនកាល​ការងារ​របស់​ព្រាប​ក៏​ជួប​បញ្ហា​ក្រៅពី​នាំសារ​ដែរ​នៅ​ពេល​មនុស្ស​ប្រើប្រាស់​វា​ដើម្បី​សម្រេច​បំណង​ល្មើសច្បាប់​របស់​ខ្លួន ។ ថ្មី​ៗ​នេះ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី ខាង​អា​មេ​រិ​កឡា​ទី​ន ព្រាប​មួយ​ក្បាល​ត្រូវ​ចាប់​បាន ពេល​វា​កំពុង​នាំ​យក​កញ្ឆា​ចំនួន​៤៥,៤ ក្រាម​ទៅ​ឱ្យ​មុខសញ្ញា​ជា​អ្នកទោស​នៅ​ក្នុង​គុក ។ ថ្វីបើ​វា​ត្រូវ​មានទោស​ពី​បទ​ចែកចាយ​គ្រឿងញៀន ប៉ុន្តែ​ព្រាប​នៅ​តែ​ជា​សត្វ​ដដែល មិន​អាច​យល់​បាន​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ខុសច្បាប់​ឡើយ ។ ហេតុ​នោះ​ជំនួស​ការ​ជាប់គុក សត្វ​ព្រាប​នោះ​ត្រូវ​បាន​ប៉ូលិស​កូ​ឡុំ​ប៊ី​យក​ទៅ​បីបាច់​ថែរក្សា​ទៅ​វិញ ។

ជ្រូក​ស្វែងរក​ផ្សិត
Truffle ជា​ប្រភេទ​ផ្សិត​ដុំ មាន​រសជាតិ​ពិសេស​ជាង​ផ្សិត ណា​ៗ​ទាំងអស់ ។ ផ្សិត​នេះ​បាន​ទទួល​ការ​វាយតម្លៃ​ខ្ពស់ និង​មាន​តម្លៃ​ថ្លៃ​ខ្លាំង​។ អ្នកជំនាញ​ខាង​ម្ហូបអាហារ​ក្នុង​សតវត្ស​ទី​១៨ ឈ្មោះ Brillat Savarin ជនជាតិ​បារាំង​ហៅ​ផ្សិត Truffle ថា​«​ដុំ​ពេជ្រ​របស់​ផ្ទះបាយ​» ប៉ុន្តែ​ការ​រក​វា​ជា​ការ​ពិបាក​បំផុត​ព្រោះ​វា​មិនមែន​ដុះ​លើ​ផ្ទៃដី​ដូច​ផ្សិត​ឯទៀត​ទេ គឺ​វា​ដុះ​ក្រោម​ស្រទាប់ដី​ជ្រៅ​ដោយ​ផ្ញើប្រាណ​ជាមួយ​ឫស​ដើម gland ។

ដើម្បី​រក​ផ្សិត Truffle គេ​ត្រូវ​ពឹង​លើ​ឆ្កែ ឬ​ជ្រូក ដែល​បាន​ទទួល​ការ​បង្វឹក​ត្រឹមត្រូវ​ដោយឡែក​សម្រាប់​ស្រង់ក្លិន​តាម​គល់​ដើម​gland ។ អ្នក​ណា​ក៏​ទទួលស្គាល់​សត្វ​ឆ្កែ​ថា​ជា​សត្វ​ពូកែ​ស្រង់ក្លិន​ជាងគេ ប៉ុន្តែ​ដោយសារ​ផ្សិត Truffle មិនមែន​ជា​ចំណី​ដែល​វា​ចូល​ចិត្ត ហេតុនេះ​វា​ធ្វើការ​ខ្ជីខ្ជា​ពុំ​សូវ​ទទួល​បាន​ផល​ល្អ ។ ទីបំផុត​គេ​ត្រូវ​ងាក​មក​ពឹង​សត្វ​ជ្រូក​វិញ ប៉ុន្តែ​ការងារ​បង្ហាត់​ជ្រូក​ឱ្យ​ចេះ​ស្រង់ក្លិន​រក​ផ្សិត Truffle ជា​ការងារ​ពិបាក​មួយ​ហើយ តែ​អ្វី​ដែល​ពិបាក​មួយទៀត​នោះ គឺ​ការ​បង្ហាត់​ឱ្យ​វា​ពេល​រក​ឃើញ​ផ្សិត Truffle ត្រូវ​ប្រគល់​ឱ្យ​ម្ចាស់​កុំ​ស៊ី​ខ្លួនឯង ព្រោះ​ជ្រូក​ចូល​ចិត្ត​ស៊ី​ផ្សិត Truffle ណាស់ ស៊ី​អត់ឱ្យ​សល់​អ្វី​បន្តិច​ឡើយ ៕