ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេចោរ​ប្លន់​ទូ​មាស​នៅ​ផ្សារ​អន្លង់​វែង​ថ្មី គេចខ្លួន​១​ឆ្នាំ​ត្រូវ​ក្របួច​ជាប់

8 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ជនសង្ស័យ​​​ជា​មេចោ​ប្លន់​ទូមាស​​នៅ​​​ផ្សារ​អន្លង់​វែង​ថ្មី ស្ថិត​​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរមានជ័យ​ ​កាលពី​អំឡុង​ដើម​ខែមករា​ ២០១៥​ កន្លងមក ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​១​ឆ្នាំ​៣​ថ្ងៃ ត្រូវ​​បាន​កម្លាំ​ង​ស្នងការដ្ឋាន​

ខេត្ត​ឧត្តរមានជ័យ ៖ ជនសង្ស័យ​​​ជា​មេចោ​ប្លន់​ទូមាស​​នៅ​​​ផ្សារ​អន្លង់​វែង​ថ្មី ស្ថិត​​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរមានជ័យ​ ​កាលពី​អំឡុង​ដើម​ខែមករា​ ២០១៥​ កន្លងមក ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​១​ឆ្នាំ​៣​ថ្ងៃ  ត្រូវ​​បាន​កម្លាំ​ង​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ ​សហ​ការ​​ជាមួយ​កម្លាំង​​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ចាម​ ​ធ្វើការ​​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​មក​រា ​២០១៦​ ​ស្ថិត​នៅចំណុច​​ភូមិ​ភ្នំ​មន្ទី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

ជនសង្ស័យ​​ឈ្មោះ​ណ​ត វុ​ទ្ធី​ ហៅ​ធី​ខ្វេ ​​អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​កណ្តាល​​លើ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ចំណែក​អ្នកលក់​គ្រឿងអលង្កា​រប្លា​ទី​ន​ ឈ្មោះ​សេង ណា​រី អាយុ​៤៣ឆ្នាំ​ ប្តី​ឈ្មោះ​លឹ​ម វ​ណ្ណា ​អាយុ​៤៥​ឆ្នាំ ​​មានទីលំ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ​ខេត្តឧត្តរមានជ័យ​ បាន​អះអាង​ថា ​ក្រុម​ចោ​ប្លន់​យក​គ្រឿងអលង្កា​រ​ប្លា​ទី​ន​អស់​ចំនួន​៧០​តម្លឹង ​កាលពី​ថ្ងៃ​ទី​១៤ ​មក​រា​ ២០១៥​ កន្លង​ទៅ​ ។

លោក​វរសេនីយ៍ទោ​ ស៊ីម វណ្ណៈ ​អធិការ​ស្រុក​អន្លង់​វែង​បាន​​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេចោ​ប្លន់​ទូរ​លក់​គ្រឿងអលង្កា​រប្លា​ទី​ន ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី​ ដែល​​មាន​​បក្សពួក​​៤ ​ទៅ​៥​​នាក់​ បន្ទាប់​​ពី​ធ្វើ​​សកម្មភាព​ប្លន់​បាន​សម្រេច​ ​​រត់គេច​ខ្លួន​អស់​រយៈពេល​១​ឆ្នាំ​៣​ថ្ងៃ​ ទើប​កំលាំង​​សមត្ថ​កិច្ច​ចាប់​​បាន ដែល​ជនសង្ស័យ​រូប​នេះ​ បាន​ទៅ​លាក់ខ្លួន​នៅ​ឯ​ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់​ចាម​។