ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​​​ខណ្ឌឫស្សីកែវជិត​​២០០​នាក់​កំពុង​អនុវត្ត​សាលដីកា​វាយកម្ទេច​​លំនៅ​ឋាន​​​៤២គ្រួសារ សង់លើ​ដីទំនាស់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​ចម្រុះ​​​ខណ្ឌ​ឫស្សី​កែវ​ប្រមាណ​ជិត​​២០០នាក់ មាន​ប៉ូលិស​​​ ប៉េ​អឹម ​ដឹកនាំ ដោយ​លោក​ហ៊ឹង ​ប៊ុនជា ព្រះរាជ​អាជ្ញា​រង​​អមសាលា​ដំបូង​​រាជធានីភ្នំពេញ ​និង​មានការ​​ចូល​រួមពីលោក​ឃ្លាំង ហួត អភិបាល​​ខណ្ឌ​ឫស្សីកែវ ​ចុះ​វាយកម្ទេច​​រុះ​រើ​លំនៅឋានប្រជា​ពលរដ្ឋ​​​៤២​គ្រួសារ​ កាលពី​វេលាម៉ោង​​​៦​និង​​​​៣០នាទី​​ព្រឹកថ្ងៃ​ទី​​៣១ មីនា ២០១១ ​ស្ថិត​ក្នុង​​ភូមិ​ទួល​គោក ​សង្កាត់​​ទួលសង្កែ ​ខណ្ឌ​ឫស្សីកែវ ​បង្ក​ឱ្យ​មានការ​​ប្រកែក​តវ៉ា​ពាក្យ​សម្តី ​និង​ដុត​​កង់​ឡាន​បញ្ឈឺចិត្ត​​​សមត្ថ​​កិច្ច​ផងដែរ​…​​ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ការ​អនុវត្ត​​សាល​ដីកា​​​រុះរើលំនៅ​ឋាន​​របស់​សមត្ថកិច្ច​​នេះ​បានប្រព្រឹត្ត​​ទៅយ៉ាង​ម៉ឺងម៉ាត់​​​ និង​រលូន​ផង​ដែរ ។​

ការរុះរើ​​វាយកម្ទេច​​លំនៅ​ឋាន​នេះ​អនុវត្ត​​តាម​អំណាច​សាល​ដីកា​​​តុលាការ​​កំពូលចុះថ្ងៃទី​​​២០ វិច្ឆិកា ​២០០៧ ​ដោយ​មាន​លោកឃុន ហាំង ទេស​រដ្ឋ​មន្ត្រី​​ទទួលបន្ទុក​​បេសក​កម្ម​​ជា​ចុង​បណ្តឹង​​​សាទុក្ខ ​និង​គូទំនាស់​​​លោក​មាស សាវឿន ​អតីត​​អភិបាល​​​រង​ខេត្តព្រះវិហារ ​ឥឡូវ​កំពុងជាប់​ពន្ធ​នា​គារ ។ ​លំនៅ​​ឋាន​ប្រជា​ពលរដ្ឋ​​ទាំង​​៤២​គ្រួសារ​​​នេះ សង់​​លើ​ដី​ទំនាស់ អូស​បន្លាយ​​​ជិត​​៥​ឆ្នាំមក​ហើយ ​​ដែលមាន​ផ្ទៃដី​ទំហំប្រមាណ​​៧.០០០​ម៉ែត្រការ៉េ ​មានផ្ទះ​ឈើ ផ្ទះ​ថ្ម ផ្ទះវីឡា​…​។ ព័ត៌​មានលម្អិតនឹង​ផ្សាយជូននៅពេល​ក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព.