ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​គ្រប់គ្រង​ការ​ហោះហើរ​អា​មេ​រិ​ក​បង្កើត​អង្គភាពការពារ​ផែនដី​ពី​ផ្កាយដុះកន្ទុយ​ដែល​បុក​ផែនដី

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយថា អង្គការ​គ្រប់គ្រងការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក (NASA) បង្កើត​អង្គភាព​ការពារ​ផែនដី​ពី​ផ្កាយ​ព្រះ​គ្រោះ និង​ផ្កាយដុះកន្ទុយ ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយថា អង្គការ​គ្រប់គ្រងការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក (NASA) បង្កើត​អង្គភាព​ការពារ​ផែនដី​ពី​ផ្កាយ​ព្រះ​គ្រោះ និង​ផ្កាយដុះកន្ទុយ ។

អង្គភាព​នោះ​នឹង​ពិនិត្យ​លើ​វត្ថុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​បុក​ផែនដី​ឱ្យ​ដឹង​មុន ដោយ​វត្ថុ​ទាំងនោះ​រួម​មាន​ផ្កាយព្រះគ្រោះ និង​ផ្កាយដុះកន្ទុយ​ដែល​ចូល​ក្បែរ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​​០,០៥​តារាសាស្ត្រ​ផែនដី ឬ​ប្រហែល​១៥០​លាន​គីឡូម៉ែត្រ និង​មាន​ទំហំ​ប្រហែល​ពី​៣០​ទៅ​៥០​ម៉ែត្រ ។ ក្រៅពី​នេះ​ពួក​គេ​ប្រកាស​អាសន្ន​ទាក់ទង​នឹង​ផ្កាយព្រះគ្រោះ​នោះ ឬ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ផ្កាយ​បង្វែរ​ទិស ប៉ុន្តែ​ប្រសិនបើ​ហួសពេល​នឹង​ឃើញ​កម្ទេច​ផ្កាយព្រះគ្រោះ​កំពុង​ឆ្ពោះទៅ​បុក​ផែនដី ក្រុមការងារ​និង​សហការ​ជាមួយ​រដ្ឋាភិបាល​អា​មេ​រិ​ក ដើម្បី​រៀបចំ​ផែនការ​ទប់ទល់​នឹង​កម្លាំង​ប៉ះទង្គិច​ដែល​កើតឡើង ។

ផ្កាយព្រះគ្រោះ​ធុន​តូច និង​ផ្កាយដុះកន្ទុយ គឺជា​បំណែក​នៅ​សេសសល់​ពី​យុគសម័យ​មុន​នៃ​ប្រព័ន្ធ​សុរិយ​ចក្កវាឡ​កាលពី​៤,៦​ពាន់​លាន​ឆ្នាំ​មុន  ដោយ​ផ្កាយព្រះគ្រោះ​មាន​ទំហំ​ជា​ច្រើន ហើយ​ភាគច្រើន​គោចរ​នៅ​ជុំវិញ​ព្រះអាទិត្យ​ក្នុង​តំបន់​ដែល​ហៅ​ថា «​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ​តូច​» ស្ថិត​នៅ​ចន្លោះ​ពី​ផ្កាយ​ព្រះ​អង្គារ និង​ផ្កាយ​ព្រហស្បតិ៍ ។ សម្រាប់​ផ្កាយព្រះគ្រោះ​តូច​ដែល​មាន​អង្កត់ផ្ចិត​ជាង​១​គីឡូម៉ែត្រ មាន​ប្រវែង​១,១​ទៅ​១,៩​លាន​ដួង និង​មាន​ទំហំ​តូច​ជាង​នេះ​ជា​ច្រើន​លាន​ដួង​ទៀត ។

បច្ចុប្បន្ន​អ្នក​តារាសាស្ត្រ​ពិនិត្យ​ឃើញ​មាន​វត្ថុ​នៅ​ក្បែរ​ផែនដី​ច្រើន​ជាង​១៣.៥០០​បំណែក និង​មានការ​កើនឡើង​ក្នុង​មួ​ួ​យ​ឆ្នាំ​ជាង​១.៥០០​បំណែក ៕