ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google សហការ​ជាមួយ​ណា​សា​លើ​ការ​ដឹក​ជញ្ជូន​តាម​យន្ដហោះ

8 ឆ្នាំ មុន

លោក​David Vos នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​Google និយាយ​ការ​ដឹក​ជ​ញ្ចូ​ន​ទំនិញ​តាម​អាកាស​នឹង​លេច​រូបរាង​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ខណៈ​ពេល​ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​អង្គការ​ណា​សា​

លោក​David Vos នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​Google និយាយ​ការ​ដឹក​ជ​ញ្ចូ​ន​ទំនិញ​តាម​អាកាស​នឹង​លេច​រូបរាង​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ខណៈ​ពេល​ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​អង្គការ​ណា​សា​ដើម្បី​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ផ្លូវអាកាស​ដែល​នឹង​អនុញ្ញាត​ឱ្យ​មានដំណើរ​ការ​ទិញ​ដូរ​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ដែនអាកាស​របស់​សហរដ្ឋអាមេរិក​ទាំងមូល ។ យន្តហោះ​Drone ជា​ច្រើន​គ្រឿង​នឹង​ត្រូវ​មាន​បន្ទប់​សម្រាប់​ទុកដាក់ និង​មាន​កន្លែង​ធំ​ទូលាយ​ល្មម​សម្រាប់​ពួក​វា​ពេល​ស្ថិត​ក្នុង​ដំណើរការ ម្តង​ៗ ។

ការ​ដឹក​ជ​ញ្ចូ​ន​តាម​យន្តហោះ​Drone របស់​ក្រុមហ៊ុន​Google នឹង​គ្មាន​សំឡេង​រំខាន​ដល់​ប្រជាជន​ក្នុង​តំបន​ទេ ហើយ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ដោយ​មិន​អាច​រំខាន​ពី​ជនខិលខូច​ណា​ម្នាក់​ឡើយ ព្រោះ​ប្រព័ន្ធ​ត្រួតពិនិត្យ​របស់​វា​ត្រូវ​បាន​អង្គកា​ណា​សា​ជា​អ្នកគ្រប់គ្រង​ទាំងស្រុង ។ 

មហិច្ឆតា​របស់​នាយក​ប្រតិបត្តិ​រូប​នេះ​គឺ​ចង់ឱ្យ​ការ​ដឹក​ជ​ញ្ចូ​ន​ថ្មី​របស់​ក្រុមហ៊ុន​ទេ លេច​រូបរាង​ក្នុង​រយៈពេល​ដ៏​ខ្លី តែ​ប្រហែលជា​២​ទៅ​៣​ឆ្នាំ​ទៀត ខណៈ​ពេល​ដែល​ឧស្សាហកម្ម​បច្ចេកវិទ្យា​កំពុងធ្វើការ​ឱ្យ​ស្រប​ទៅ​តាម​អនុលោម​របស់​ទីភ្នាក់ងារ​និយ័ត​កម្ម ដែល​ជា​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​នឹង​ពិនិត្យ​មើល​ពី​នីតិវិធី​របស់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នេះ ៕