ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​សម្ពោធ​ផលិតផល​ថ្មី​និង​ដាក់​ឱ្យ​ដំណើរការ​បា​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អង្គរ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ផលិតផល​ថ្មី ស្រា​បៀរ Angkor Premium Extra Stout Draught ដែល​ជា​ស្រា​បៀរ​Draught​ទឹកខ្មៅ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អង្គរ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ផលិតផល​ថ្មី ស្រា​បៀរ Angkor Premium Extra Stout Draught ដែល​ជា​ស្រា​បៀរ​Draught​ទឹកខ្មៅ​ដំបូង​នៅ​កម្ពុជា​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស ដោយ​ផ្ដល់​នូវ​បរិយាកាស​ថ្មី​មួយ​សម្រាប់​អ្នក​ដែល​ត្រូវការ​ភាព​អស្ចារ្យ និង​លេចធ្លោ ដូច​ជា​លក្ខណៈ​របស់​Angkor Premium Extra Stout​ដូច្នេះ​ដែរ ។ ពិធី​សម្ពោធ​ផលិតផល​ថ្មី​នេះ​បាន​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៥ មក​រា ២០១៦ នៅ​ការិយា ល័យ​ថ្មី​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ តាម​បណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផង​ដែរ ។

លោក Norman Lim នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ស្រា​បៀរ​អង្គរ​បានឱ្យ​ដឹង​ថា ស្រា​បៀរ​Angkor Premium Extra Stout Draught ត្រូវ​បាន​ផលិត​ឡើង​ដោយ​វត្ថុធាតុដើម​គុណភាព​លេខ​១ ពី​ប្រទេស​អូស្ត្រាលី ដា​ណឺ​ម៉ាក ប៉ូ​ឡូញ និង​សហរដ្ឋអាមេរិក ។ អ្វី​ដែល​ពិសេស​នោះ គឺ​ទឹក​ដែល​យក​មក​ផលិត​ស្រា​បៀរ Angkor Premium Extra Stout គឺជា​ទឹក​ស្អាត​គ្មាន​ជាតិពុល​អាស៊ី​និ​ច យក​ពី​អាង​ស្តុក​ទឹកធម្មជាតិ​នៃ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បន្ត​ថា ស្រា​បៀរ​ដ្រា​ហ្វ​ទឹកខ្មៅ Angkor Premium Extra Stout មាន​លក្ខណៈ​ពិសេស​ដោយឡែក​ពី​គេ ព្រោះថា​នៅ​ពេល​ដែល​ចាក់​ចូល​ក្នុង​កែវ ហ្គា​ស​ដែល​ហូរ​មក​ជាមួយ​ស្រា​បៀរ​នឹង​ធ្លាក់​ចុះ​ទៅ​បាត​កែវ​ដែល​ជួយ​លើក​សោភ័ណ​ភាព​ស្រា​បៀរ​ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ថែម​ទៀត ។ មួយវិញទៀត​នោះ គឺ​រសជាតិ​ខាប់​ដូច​ក្រែ​ម និង​ពពុះ​ពណ៌​មាស​បន្ទាប់​ពី​ចាក់​ពេញ​កែវ ។ ទាំងនេះ​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​រៀបចំ​ផលិត​បា​ចល័ត​លើ​រថយន្ត​សម្រាប់​អតិថិជន Angkor Premium Extra Stout Draught ដើម្បី​ទទួល​បាន​បរិយាកាស​ថ្មី​មិន​ធ្លាប់​ជួប​កន្លង​មក ។

លោក​បញ្ជាក់​ថា បា​ចល័ត Angkor Premium Extra Stout នឹង​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​នៅ​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ហើយ​កាលបរិច្ឆេទ​នឹង​ត្រូវ​ជូនដំណឹង​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ។

Angkor Premium Extra Stout ត្រូវ​បាន​ផលិត​ឡើង​ដោយ​វត្ថុធាតុដើម​នាំ​ចូល​គុណភាព​ខ្ពស់ គួប​ផ្សំ​ជាមួយនឹង​បណ្ដាញ​ផលិតកម្ម​ទំនើប​បំផុត និង​អ្នក​ផលិត​ស្រា​បៀរ​ដ៏​ជំនាញ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ។ ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​បន្ថែម​ទៀត ដើម្បី​ធានា​ថា Angkor Premium Extra Stout ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ជា​អន្តរជាតិ​នៅ​ឆ្នាំ​២០១១ ដោយ​បាន​ក្លាយជា​ស្រា​បៀរ​ទឹកខ្មៅ​ដំបូង​បំផុត​របស់​កម្ពុជា បាន​ឈ្នះ​មេដាយ​Grand Gold ពី​វិទ្យាស្ថាន​វាយតម្លៃ​គុណភាព​ម៉ុង​សេ​ឡិច​សិន ប្រទេស​ប៊ែ​ល​ហ្សិ​ក ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​បង្ហាញ​ផលិតផល​ថ្មី​នោះ​ដែរ ក៏​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រួម​មាន លោក​ឆ​ន សុ​វ​ណ្ណា​រាជ និង​កញ្ញា សុខ សីឡា​លី​ន ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ​ជាមួយនឹង​ផលិតផល​ថ្មី​របស់​ស្រា​បៀរ​អង្គរ​រូបរាង​ថ្មី និង​ផលិតផល​ថ្មី ៕