ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (យប់ម៉ោង១០) (​បទ​ក្រប​ចក្រ​វា​ឡ មេពាក្យ​១២​ថ្មី​) ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​យប់​ម៉ោង​១០ ឡប់​ក្នុង​ចិត្ដ គិត​គ្មាន​ភ្លេច គេច​មិន​រួច​ ​ចិត្ដ​ប៉ង​គួ​ច លួច​សុ​បិ​ន្ដ មិនដឹង​ហេតុ ឆ្អែត​គឺ​គ្មាន
​ ​យប់​ស្រមៃ ថ្ងៃ​រលឹក នឹក​ម្នាក់ឯង ក្រែង​មិន​មាន​ ​ឃ្លាន​នោះ​ឃ្លាន ហ៊ាន​អស្ចារ្យ ផ្សា​យំយែក​។

(​បទ​ក្រប​ចក្រ​វា​ឡ មេពាក្យ​១២​ថ្មី​)
    ​១.​    ​យប់​ម៉ោង​១០ ឡប់​ក្នុង​ចិត្ដ គិត​គ្មាន​ភ្លេច គេច​មិន​រួច​    ​ចិត្ដ​ប៉ង​គួ​ច លួច​សុ​បិ​ន្ដ មិនដឹង​ហេតុ ឆ្អែត​គឺ​គ្មាន
    ​       ​យប់​ស្រមៃ ថ្ងៃ​រលឹក នឹក​ម្នាក់ឯង ក្រែង​មិន​មាន​    ​ឃ្លាន​នោះ​ឃ្លាន ហ៊ាន​អស្ចារ្យ ផ្សា​យំយែក​។
    ​២.​    ​មិន​គួរ​ស្ងួន នួន​ទៅ​បាត់ ស្ងាត់​មិន​ប្រាប់ ស័ព្ទ​សេចក្ដី​    ​ថា​ហេតុ​អ្វី ស្រី​ប្រាប់​ផង បង​រាល់ថ្ងៃ ថ្លៃ​ទឹកភ្នែក
    ​      ​បង​អាឡោះ សោះ​អា​ឡែ​ន សែន​អាល័យ ក្រៃ​យំយែក​    ​ទុក្ខ​ពុះ​ជ្រែក មែក​សាខា ចារ​ក្នុង​ចិត្ដ​ គិត​មិន​ឈប់​។

បទ​ក្រប​ចក្រ​វា​ឡ មេកាព្យ​១២​ថ្មី
     ខ្ញុំ​បង្កើត​ឡើយ​ដោយ​ខ្លួនឯង​ដំបូង​បង្អស់​មុនគេ​ព្រោះ​បើ​តាម​ខ្ញុំ​ដឹង​មេកាព្យ​របស់​ខ្មែរ​មាន​ត្រឹមតែ​(​មេ​១១) មិនឃើញ​មាន​ក្បួន​កាព្យមេ​១២​នោះ​ទេ​។ មូលហេតុ​កើត​បទ​នេះ​ផ្ដើម​ដោយ​(​បទ​ក្រប​ចក្រ​វា​ឡ មេពាក្យ​៩)​ របស់លោកគ្រូ អៀង សាយ នៅ​ក្នុង​សៀវភៅ មេកាព្យ​ច្បាប់​បង្រៀន​តែង​កាព្យ ផ្សាយ​ចេញពី​បណ្ណាគារ ម៉ី សុខ លេខៈ​១០២ វិ​ថី​ព្រះ​សីហ​នុ​ភ្នំពេញ ព​.​សៈ​២៥០៩.​គ​.​សៈ​១៩៦៦​។ ដោយ​បទ​នេះ​មានការ​ពិ​រោះ​ក្នុង​ការ​អាន​ទើប​ខ្ញុំ​បែកគំនិត​តែង​ក្បួន​នេះ​ឡើង​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិន​ចេះ  (​ធ្វើ​បទ​រឺ​ស្មូត​) បទ​នេះ​ដែល ព្រោះ​គ្មាន​ឱកាស​បាន​ជួប​អ្នក​ស្មូត​រី​អ្នកឯកទេស​ខាង​កំណាព្យ​ណា​ម្នាក់​បាន​សួរ​ពួក​គាត់​ឡើយ បាន​ត្រឹមតែ​មើល​ក្នុង​ក្បួន​ផ្សេង​ៗ​ដូច​ជាៈ សៀវភៅ​មេកាព្យ​របស់លោកគ្រូ អៀង សាយ​.​ ក្បួន​កាព្យ​ខ្មែរ​.​ក្បួន​កាព្យ​សាស្ដ្រ​ផ្សេង​ៗ​ទៀត​។ ​បើសិន​មានការ​ខុស​ទាស់​ឆ្គង​យ៉ាងណា សូម​លោក​អ្នកចេះ​ដឹង​ខ្មែរ​មេត្ដា​ជួយ​បង្ហាញផ្លូវ​ឬ​ជួយ​បំពេញ​ឱ្យ​ខ្ញុំបាទ​ផង ព្រោះ​ខ្ញុំ​ជា​អ្នក​ថ្មី​ចេះ​ដឹង​តិចតួច​ទេខាង​កំណាព្យ​ខ្មែរ ដែល​ហ៊ាន​តែង​ក្បួន​កាព្យ​ថ្មី​បើ​មាន​ខុសឆ្គង​សូម​អនុគ្រោះ​ដោយ​ក្ដី​មេត្ដា​ផង​។

និពន្ធ​ដោយៈ​លី​ម ចំរើន  ២០០៧
ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១
Email:limchamroeun@yahoo.com