ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តស្ទឹងត្រែង​សម្រេចបិទខ្ទប់​ក្រុង​ទាំងស្រុង ខណៈ​​​មេរោគបម្លែង(ដែលតា)ឆ្លង​​​ដល់​៩នាក់​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​សម្រេច​ចេញ​វិធានការ​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង​ទាំងស្រុង​រយៈពេល​មួ​យស​ប្តា​ហ៍ ដោយ​តម្រូវ​ឱ្យប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មិន​អោយធ្វើ​ដំណើរ បើ​គ្មាន​ការ​ចាំបាច់​ណាមួយ គឺ​ត្រូវ​នៅ​តែ​ក្នុងផ្ទះ ដោយ​មិន​ឱ្យ​ចេញ​ក្រៅ​នោះ​ឡើយ​ ។ វិធានការ​នេះ​ បាន​ចាប់ផ្ដើម​អនុវត្ត​ត្រឹម​វេលា​ថ្ងៃត្រង់​ទី​១៨…

ខេត្តស្ទឹងត្រែង​ ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​សម្រេច​ចេញ​វិធានការ​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង​ទាំងស្រុង​រយៈពេល​មួ​យស​ប្តា​ហ៍ ដោយ​តម្រូវ​ឱ្យប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មិន​អោយធ្វើ​ដំណើរ បើ​គ្មាន​ការ​ចាំបាច់​ណាមួយ គឺ​ត្រូវ​នៅ​តែ​ក្នុងផ្ទះ ដោយ​មិន​ឱ្យ​ចេញ​ក្រៅ​នោះ​ឡើយ​ ។ វិធានការ​នេះ​ បាន​ចាប់ផ្ដើម​អនុវត្ត​ត្រឹម​វេលា​ថ្ងៃត្រង់​ទី​១៨ ​សីហា​ ២០២១ នេះត ទៅ​រយៈពេល​មួ​យស​ប្តា​ហ៍រ​ហូត​មានការ​សម្រេច​ជា​ថ្មី ។​ ការ​បិទ​ខ្ទប់​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​វត្តមាន​នៃ​វីរុស​កូ​វី​ដ​១៩​បម្លែងថ្មី វាយលុក​ខេត្តស្ទឹងត្រែង​លើ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ ។ សូមរំលឹកថា៖

លោក​ម៉ែ​ន គង់ នាយករង​រដ្ឋបាល​សាលាខេត្ត​ និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​បាន​បញ្ជាក់ថា ​រដ្ឋបាល​ខេត្ត​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង​ទាំងមូល​ ដើម្បី​បញ្ជៀ​ស​និង​ទប់ស្កាត់​ការី​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទាំង​ប្រភេទ​វីរុស​បម្លែង​ថ្មី
(​ដែល​តា​)​។ ​លោក​បន្ត​ថា ​រដ្ឋបាល​ខេត្ត​បាន​ដាក់​វិធានការ​ដោយ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​ក្នុងផ្ទះ ​មិន​ត្រូវ​ចេញ​ក្រៅ​ជា​ដាច់ខាត​។​

លោក​បញ្ជាក់​ថា​ មាន​ករណី​ដែល​ចេញ​ក្រៅ​បាន​ពោល​គឺ ទៅ​ធ្វើតេស្ត​យក​សំណាក​វិភាពរ​កកូ​វី​ដ​១៩ ​ប្រ​សិន​មានការ​ពាក់ព័ន្ធ​ជា​មួយ​អ្នកជំងឺ​ ឬ​មិន​ស្រួលខ្លួន ​ដោយ​សង្ស័យ​ប្រការ​ណាមួយ អាច​ដឹកនាំ​ស្បៀងអាហា​ផ្គតផ្គង់​ដល់​អ្នកជំងឺ​ឬ​អ្នក​ធ្វើ​ច​ក្តា​ឡី​ស័ក ឬ
ទៅ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ម៉ោង​ដែល​គេ​ធ្វើការ​គឺ​អាច​ទៅ​បាន​។ ការ​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង​ទាំងមូល​នេះ ​គឺ​ផ្អែក​លើ​ស្ថានភាពធានា
​​​សន្តិសុខ​ជូន​សាធារណៈជន ​ខណៈ​មេ​រោក​បំប្លែង​ថ្ម​(​ដែល​តា​) ត្រូវ​​បាន​រក​ឃើញ​លើ​អ្នកផ្សារ​លក់ដូ​រ៧​នាក់ ​ក្រោយ​លទ្ធផល​ចេញពី​វិទ្យាស្ថាន​ពិសោធន៍​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៧ ហើយនឹង​អាច​សង្ស័យ​កើត​មាន​ផ្សេង​ទៀត​ផង​ដែរ​។

​គួរ​បញ្ជាក់​ថា​ គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១៨ ​សីហា ​២០២១ ​នេះ​ អ្នក​ផ្ទុកមេរោគ​បំប្លែង​ប្រភេទ​ថ្មី​(​ដែល​តា​)គឺសរុបចំនួន​៩​នាក់ហើយ បច្ចុប្បន្ន​ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ខេត្តស្ទឹងត្រែង​ ។

អត្ថបទសរសេរ ដោយ