ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត ផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន១០ជូន​ដល់​ពលរដ្ឋ​​២ភូមិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ​ឆ្នាំ​២០១៦ កន្លង​មកនេះ​ បាន​ចុះ​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​១០ ​ដែល​ជា​អំណោយ​របស់មូលនិធិ​លោកតា ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក

រាជធានី​ភ្នំពេញ ​៖ លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ​ឆ្នាំ​២០១៦ កន្លង​មកនេះ​ បាន​ចុះ​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​១០ ​ដែល​ជា​អំណោយ​របស់មូលនិធិ​លោកតា ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក ស្ថិត​ក្នុងភូមិ​ពង្រ​ និង​ភូមិ​បឹង​បិ​ច​ ។

ក្រៅពី​ពិធី​ប្រគល់​អណ្តូងទឹក​ជូន​ប្រជាពលរដ្ឋ​រួច​មក លោកស្រី​ ពេ​ជ ចន្ទ​មុន្នី​ ក៏​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ពង្រ​ និង​ភូមិ​បឹង​បិ​ច​ផង​ដែរ ​។ ​ក្នុង​ពេល​ពិនិត្យ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​មាន​អ្នកជំងឺ​​២​នាក់​ ​ស្ថិត​ក្នុង​​ស្ថានភាព​ធ្ងន់ធ្ងរ ​ត្រូវ​បាន​បញ្ជូន​បន្ត​មក​ព្យាបាល​នៅ​ឯ​រាជ​ធានី​​ភ្នំពេញ ។ ​ចំណែក​រាល់​ការ​​ចំណាយ​ ដូច​ជា​ ​​សោហ៊ុយ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ អាហារ​ និង​ថ្លៃ​ព្យាបាល ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​។

គួ​ររំឭក​ថា គ្រាល​ដែល​លោកតា​ ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក​ នៅ​មានជីវិត លោក​ទាំង​ពីរ ​គឺជា​មនុស្ស​ដែល​មានចិត្ត​សប្បុរសធម៌​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ជា​ច្រើន​​សន្លឹកសន្ធាប់ក្នុង​វិស័យ​មនុស្សធម៌ ​ដូច​ជា ក​សាងសាលា​វត្ត​អារាម សាលារៀន របង និង​​ទ្រព្យសម្បត្តិ​សាធារណៈ​ជា​ច្រើន​ទៀត​ ។ ដូច្នេះ​ហើយ​ក្រោយ​ពី​លោក​ទាំង​ពីរ​បាន​លាចាក​លោក​ទៅ​ ទើប​កូនចៅ​សម្រេច​យក​​ប្រាក់​​ដែល​នៅ​សេសសល់​មក​ធ្វើ​ជា​មូលនិធិ​អណ្តូងទឹក​ស្អាត​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​គ្រប់​ខេត្ត​/រាជ​ធានី​​ ។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​​ មូលនិធិ​លោកតា ហ៊ុន នាង និង​លោកយាយ ឌី​ ប៉ុក បាន​ធ្វើ​អណ្តូងទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​២០០​អណ្តូង​ហើយ និង​​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​បាន​ចំនួន​ជាង​១០០​អណ្តូង​រួច​មកហើយ​ដែរ ​៕