ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសកម្មករម្នាក់ ជាអ្នកលេង Tik Tok នៅខេត្តព្រះសីហនុ ត្រូវប៉េអឹម ចាប់​ដោយ​សារជេរមេដឹកនាំ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ ជា​កម្មករ ឈ្មោះ វ៉ាន់ ចាន់​ឌី អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ក្រុម​២…

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ ជា​កម្មករ ឈ្មោះ វ៉ាន់ ចាន់​ឌី អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ក្រុម​២ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវ​ប៉េអឹម​ចាប់ ពាក់ព័ន្ធ​ករណី ញ៉ុះ​ញ៉ុ​ង​អោយ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហាកេរ្តិ៍ ថ្នាក់ដឹកនាំ​ជា​សាធារណៈ​តាម​បណ្តាញ​ព័ត៌មាន​សង្គម (tik tok )​។​

​ការចាប់​កម្មករ​នោះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ២០ និង ៣០​នាទី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ដោយ​កម្លាំង​មន្ទីរជំនាញ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង អាវុធហត្ថ​ខេត្ត សម្របសម្រួល​នីតិវិធី ដោយ​លោក​ព្រះរាជ​អ​ជ្ញា​រ​រង ពេញ ពិសិដ្ឋ​។

​ជនសង្ស័យ​ខាងលើ ត្រូវបាន​នាំទៅ​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ដើម្បី​សួរនាំ និង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ