ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ថៃ​មិន​បារម្ភ​ពី​ការ​លួចធ្វើ​ឃាត​អ្នកនយោ​បាយភាគច្រើន​បារម្ភ​ពីការ​ដាក់​បង្កៃ​គ្រាប់​​ក្នុងក្រុង​បាងកក

13 ឆ្នាំ មុន

លោក​សាស្ត្រាចារ្យ​នុបឌុល កាននីកា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​អាស់​សាម​ឆាន និង​និស្សិត​ផ្នែក​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៃមហាវិទ្យាល័យ​ «ខន​ណេល» បាន​​​​ឱ្យ​ដឹង​លទ្ធ​ផល​ស្ទាបស្ទង់​មតិ​ស្តីពីក្តី​កង្វល់​របស់​ប្រជាជន​ថៃ​ ចំពោះ​ដំណឹង​ទាក់ទង​នឹង​សភាព​​ការណ៍​ប្រទេស​ជាតិ​ និង​គោល​ជំហរ​របស់អ្នក​មាន​​សិទ្ធិ​បោះ​ឆ្នោត​ចាប់ពីអាយុ​១៨​ឆ្នាំឡើង នៅ​ក្នុង​​ទីក្រុង​បាងកក​ចំនួន​​១.៤៩៨​នាក់ ដែល​បាន​ឆ្លើយ​តប​ទៅនឹងការ​ស្ទាប​ស្ទង់​​​មតិ​​ពីថ្ងៃទី​១៣ ដល់ថ្ងៃទី​១៦ តុលា។

លោក​សាស្ត្រាចារ្យ​នុបឌុល កាននីកា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​អាស់​សាម​ឆាន និង​និស្សិត​ផ្នែក​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៃមហាវិទ្យាល័យ​ «ខន​ណេល» បាន​​​​ឱ្យ​ដឹង​លទ្ធ​ផល​ស្ទាបស្ទង់​មតិ​ស្តីពីក្តី​កង្វល់​របស់​ប្រជាជន​ថៃ​ចំពោះ​ដំណឹង​ទាក់ទង​នឹង​សភាព​​ការណ៍​ប្រទេស​ជាតិ​ និង​គោល​ជំហរ​របស់អ្នក​មាន​​សិទ្ធិ​បោះ​ឆ្នោត​ចាប់ពីអាយុ​១៨​ឆ្នាំឡើង នៅ​ក្នុង​​ទីក្រុង​បាងកក​ចំនួន​​១.៤៩៨​នាក់ ដែល​បាន​ឆ្លើយ​តប​ទៅនឹងការ​ស្ទាប​ស្ទង់​​​មតិ​​ពីថ្ងៃទី​១៣ ដល់ថ្ងៃទី​១៦ តុលា។
ការស្ទាបស្ទង់​មតិយល់​ឃើញ​របស់​ប្រជា​ជន​ថៃ​ខាងលើ​ បានចែក​ចេញ​ជា​៥​លំដាប់​ថ្នាក់គឺ​លំដាប់​ទី​១ ប្រជា​ជន​ដែលទទួល​​ការ​ស្ទាប​ស្ទង់​​​ភាគ​ច្រើន​​ចំនួន​៨២% បារម្ភ​ចំពោះ​ដំណឹង​ពីការ​ដាក់​បង្កៃ​គ្រាប់​នៅ​តាមទីកន្លែង​ផ្សេងៗ ។ លំដាប់ទី​២ មាន​៦៤,៦​% បារម្ភ​​ការ​​ខាត​បង់​ទៅលើ​ការ​ចុច​ប្រាក់​ពី​ទូ ATM ដើម្បី​ដក​​ប្រាក់​ ។​លំដាប់ទី​​៣ មាន​៦១,២% បារម្ភ​ពី​គ្រោះ​ធម្មជាតិ​​ លំដាប់ទី​៤ មាន​៥៩,៣% មានក្តីបារម្ភ​ចំពោះសម្ព័ន្ធ​ភាព​របស់ថៃ​ជាមួយ​អារ៉ា​ប៊ី​សាអ៊ូ​ឌីត និង​ទី​៥​ គឺ​៥៣,៥% បារម្ភ​ចំពោះ​ដំណឹង​ចាប់​អាហារ​បួស​ក្លែង​ក្លាយ ។

ស្រប​​ពេលជាមួយគ្នា​នេះ ក៏​មាន​ការ​វិភាគ​ចំពោះ​​ដំណឹង​ដែលប្រជា​ជន​ «គ្មាន​ក្តី​បារម្ភ​» ដោយ​បែង​ចែក​ជា​៥​លំដាប់​ថ្នាក់​ដូចគ្នា​ឃើញ​ថា ​លំដាប់ទី​១ មាន​៧៩,៨% គ្មាន​ការ​​បារម្ភ​នៅ​ពេលលេច​ឮ​ដំណឹង​​ពីការ​លួចធ្វើឃាត​អ្នក​នយោ​បាយ​សំខាន់​ៗ​របស់​ប្រទេស ។ លំដាប់​ទី​២ ​មាន​៦៨,៧% មិនខ្វល់​លើ​ដំណឹង​រំលាយ​គណ​បក្ស​​ប្រជា​ធិបតេយ្យ ​លំដាប់ទី​៣ ​មាន​ចំនួន​៦៣,៤% មិន​បារម្ភ​​ចំពោះ​ដំណឹង​រក​អ្នក​ផ្សេង​មកជំនួស​នាយករដ្ឋ​មន្ត្រី​បច្ចុប្បន្ន ។​​ ​លំដាប់ទី​៤ មាន​៦០,៣% មិនខ្វល់​​​លើ​បញ្ហា​នៃការ​បង្រួប​បង្រួម​ និង​លំដាប់​ទី​៥ ដែល​មាន​ចំនួន​៥៣,៥% មិនបារម្ភ​លើ​ដំណឹង​ពីបញ្ហា​ទីប្រជុំ​ជន​​ឧស្សាហ​កម្ម​ «ម៉ាប​តា​ភុត» ៕