ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាម្នាក់រស់ឯកា​ក្នុងរូងភ្នំ២០ឆ្នាំ​ ចូលក្រុង​ ដើម្បី​​​​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ

2 ឆ្នាំ មុន

ស៊ែ​ប ៖ លោកតា​ជនជាតិ​ស៊ែ​ប​១​រូប ដែល​រស់នៅ​ឯកា​ក្នុង​រូងភ្នំ​រយៈពេល​២០​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ដំណើរ​ចូល​ទីក្រុង​ដើម្បី​មក​ចាក់​

ស៊ែ​ប ៖ លោកតា​ជនជាតិ​ស៊ែ​ប​១​រូប ដែល​រស់នៅ​ឯកា​ក្នុង​រូងភ្នំ​រយៈពេល​២០​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ដំណើរ​ចូល​ទីក្រុង​ដើម្បី​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​។

ប្រមាណ​២០​ឆ្នាំ​មក​ហើយ លោកតា Panta Pertrovic អាយុ​៧០​ឆ្នាំ ដែល​សម្រេចចិត្ត​ជ្រើសរើស​យក​ការ​រស់នៅ​ដោយ​ឯកា (Hermit) ក្នុង​រូងភ្នំ ដោយសារ​តែ​ចង់​គេច​ចេញពី​សង្គមមនុស្ស​ទូទៅ​។

កាលពី​ឆ្នាំ​មុន លោកតា​បាន​ធ្វើ​ដំណើរ​ចូល​ទីក្រុង ហើយ​បុរស​មាន​ពុកចង្កា​វែង​រូប​នេះ ថែម​ទាំង​ដឹង​ពី​ការ​ផ្ទុះ​ឡើង​វីរុស​កូ​វី​ដ​១៩​ទៀត​ផង​។ ខណៈ​កាលពី​ថ្មី​ៗ​នេះ គាត់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដូ​ស​ទី​១​រួច​ហើយ​។ ដោយ​សកម្មភាព​គាត់​បាន​ពញ្ញាក់​អារម្មណ៍ និង​ជំរុញ​អ្នក​រាល់គ្នា​ឱ្យធ្វើ​ដូច​ជា​គាត់​។

លោកតា​បាន​ប្រាប់​សារព័ត៌មាន AFP ពី​រូងភ្នំ​របស់​គាត់​នៅ​លើ​ភ្នំ Stara Planina ភាគ​ខាងត្បូង​ប្រទេស​ស៊ែ​ប​ថា «​វា​ជា​មេរោគ វា​មិន​រើស​ទេ​។ វា​នឹង​មក​ទី​នេះ និង​មក​ដល់​រូងភ្នំ​ខ្ញុំ​ផង​ដែរ​»​។ លោកតា​បន្ថែម​ថា គាត់​ចង់​ទទួល​ការ​ចាក់​ដូ​សទាំង​៣ (​ដូ​ស​បន្ថែម​)​។ ហើយ​ក៏​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ទាំងអស់​គ្នា​។

នៅ​ក្នុង​រូងភ្នំ លោកតា Petrovic ភាគច្រើន​បរិភោគ​ផ្សិត និង​ត្រី​ពី​ព្រែក​ក្នុងស្រុក តែ​យូរ​ៗ​ម្តង​ក៏​ធ្វើ​ដំណើរ​ចូល​ទីប្រជុំជន ដើម្បី​ស្វែងរក​អាហារ​ដែល​សេសសល់​។ ហើយ​ការ​មក​លេង​ទីក្រុង​របស់​គាត់​កាន់តែ​មាន​ភាព​ទៀងទាត់​នា​ពេល​ថ្មី​ៗ​នេះ​។

កម្មករ​ចូល​និវត្តន៍ និង​ជា​អ្នក​ស្រលាញ់​ធម្មជាតិ​រូប​នេះ ក៏​បាន​ប្រាប់​មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​រស់នៅ​ក្នុង​រូងភ្នំ គឺ​ដោយសារ​តែ​នៅ​ទីក្រុង​គ្មាន​សេរីភាព​ឡើយ​សម្រាប់​គាត់ និង​មានការ​រំខាន​ខ្លាំង​បំផុត​។ ដោយឡែក​ការ​រស់នៅ​ជាមួយ​ធម្មជាតិ ធ្វើ​ឱ្យ​ជីវិត​គាត់​មាន​ភាព​សប្បាយ​រីករាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ លោកតា​ក៏​បាន​និយាយ​យ៉ាង​ខ្លី​ចុង​ក្រោយ​ថា «​លុយ​គឺជា​បណ្តាសា​»៕ (​ដកស្រង់​ចេញពី France24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ