ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ក្រុមហ៊ុន Apple ទី​2 លេច​រូបរាង​ចុងឆ្នាំ​នេះ

8 ឆ្នាំ មុន

កាលពី​ខែមេសា ២០០៦ ស្ថាបនិក​ឆ្នើម​របស់​ក្រុមហ៊ុន​Apple លោក​Steve Jobs ប្រកាស​ទៅ​កាន់​ក្រុមប្រឹក្សា​ក្រុង​Cupertino ថា ក្រុមហ៊ុន​បាន​ទទួល​អចលនទ្រព្យ​ចំនួន​៩​កន្លែង​ដើម្បី​សាងសង់​ទីតាំង​ទី​២​ដែល​មានឈ្មោះ​ថា «Apple Campus 2» ។

កាលពី​ខែមេសា ២០០៦ ស្ថាបនិក​ឆ្នើម​របស់​ក្រុមហ៊ុន​Apple លោក​Steve Jobs ប្រកាស​ទៅ​កាន់​ក្រុមប្រឹក្សា​ក្រុង​Cupertino ថា ក្រុមហ៊ុន​បាន​ទទួល​អចលនទ្រព្យ​ចំនួន​៩​កន្លែង​ដើម្បី​សាងសង់​ទីតាំង​ទី​២​ដែល​មានឈ្មោះ​ថា «Apple Campus 2» ។ វា​នឹង​មាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត​ក្រុង​Cupertino ។ សំណង់​នេះ​ចុះ​បឋម​សីលា​កាលពី​ឆ្នាំ​២០១៣ និង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៥ ។ គម្រោង​នេះ​ជួប​ប្រទះ​ការ​ពន្យារពេល ។ ទោះជា​យ៉ាងណា​ក៏​ដោយ​វា​នឹង​លេច​រូបរាង​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧ ។

ដូច​បង្ហាញ​ក្នុង​រូប​សំណង់​ទីតាំង​ទី​២​មាន​រាង​ជា​រង្វង់​ដែល​ស្ថិត​ក្នុង​ការ​រចនា​ស្ថាបត្យកម្ម​បែប​សំណង់​អនាគត​ថ្មី ។ សំណង់​អគារ​ថ្មី​នេះ​មាន ៤​ជាន់ និង​ទំហំ​ផ្ទៃដី​ចំនួន​៧១​ហិ​កតា​ដែល​អាច​ផ្ទុក​បុគ្គលិក​ប្រមាណ​ជា​១២.០០០​នាក់ និង​មាន​ទីតាំង​ធំ​ទូលាយ​សា​ម្រា​ប់​ការ​ហាត់ប្រាណ ជិះ​កង់ កន្លែង​ស្នាក់​នៅ អាហារ​ដ្ឋា​ន សាល​ប្រជុំ​ក្រោម​ដី និង​សួនច្បារ​កម្សាន្ដ​ធម្មជាតិស្រស់​ស្អាត​ផង​ដែរ ។ ផ្ទៃដី​នោះ​មាន​តម្លៃ​ប្រមាណ​ជា​១៦០ លាន​ដុល្លារ ហើយ​ចំណាយពេល​សាងសង់​ចាប់ពី​៣​ទៅ​៤​ឆ្នាំ ចំណែក​គម្រោង​វិញ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​៥០០​លាន​ដុល្លារ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​កាលពី​ឆ្នាំ​២០១៣ តម្លៃ​សរុប​នៃ​គម្រោង​សំណង់​ជិត​ដល់​៥​ពាន់​លាន​ដុល្លារ ។ សំណង់​អគារ​រាង​មូល​នេះ​ប្រៀប​ដូច​ជា​ប៊ូ​តុង​ចុច​ដែល​មាន​លើ​ទូរស័ព្ទ​iPhone ត្រូវ​បាន​គេ​ស្គាល់​ថា Home Bottom ៕