ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple Watch ជំនាន់​ទី​2​នឹង​លេច​រូបរាង​ឆាប់​ៗ

8 ឆ្នាំ មុន

នាឡិកា​អេ​ឡិច​ត្រូ​និក​ជំនាន់​ទី​២ គឺ​Apple Watch 2 របស់​ក្រុមហ៊ុន​Apple នឹង​លេច​រូបរាង​ជា​ផ្លូវការ​នៅ​ខែមីនា ២០១៦ ខណៈ​ពេល​ដែល​សង្វា​ក់​ផលិតកម្ម​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែមករា ហើយ​វា​នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែមេសា ។

នាឡិកា​អេ​ឡិច​ត្រូ​និក​ជំនាន់​ទី​២ គឺ​Apple Watch 2 របស់​ក្រុមហ៊ុន​Apple នឹង​លេច​រូបរាង​ជា​ផ្លូវការ​នៅ​ខែមីនា ២០១៦ ខណៈ​ពេល​ដែល​សង្វា​ក់​ផលិតកម្ម​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែមករា ហើយ​វា​នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែមេសា ។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​Quanta Computer របស់​តៃវ៉ាន់​ជា​អ្នក​ទទួលខុសត្រូវ​លើស​ង្វា​ក់​ផលិតកម្ម​នេះ ។

ព័ត៌មាន​នេះ​នេះ​ហាក់បីដូចជា​ក្រុមហ៊ុន Apple កំពុង​ត្រៀម​បង្ហាញ​ផលិតផល​ថ្មី​ដល់​អតិថិជន​ក៏​ដូច​ជា​ក្រុមហ៊ុន​ប្រកួតប្រជែង​ផ្សេង​ទៀត​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​ទូរស័ព្ទ​iPhone ជំនាន់​ក្រោយ​ក៏​នឹង​លេច​រូបរាង​ដំណាលគ្នា​ផង​ដែរ ។ នាឡិកា Apple Watch 2 នេះ​នឹង​មាន​កាមេរ៉ា FaceTime រួម​ជាមួយនឹង​បន្ទះ Sensor កានតែ​ទំនើប​ជាង​មុន ហើយ​រូបរាង​កាន់តែ​ស្តើង និង​មាន​អេ​ក្រង់​កា​រ៉េ​ដូច​គ្នា​ទៅ​នឹង​ផលិត​មុន គឺ Apple Watch ជំនាន់​ទី​១​ដែល​មាន​ទំហំ​ពីរ​ម៉ូ​ដែល​គឺ​ទំហំ​២៨ មី​ល្លី​ម៉ែត្រ និង​៤២​មី​ល្លី​ម៉ែត្រ​ ៕