ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កំពូលក្រុមបោក​និងលួចលុយតាមកន្លែង​វី​ងដែល​​ជោគ​​ជ័យ​​ជា​និច្ច​​

2 ឆ្នាំ មុន

ខេត្តកំពត ៖ នគរបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា បាន​បង្ហាញ​ជនសង្ស័យ​ចំនួន​៥នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​អាយុ​៦០ឆាំ្ន​និង​រថយន្ត​កាម​រី​ម៉ាកឆ្លាម​ចំនួន​2​គ្រឿង ​សម្រាប់​ជាមធ្យោបាយ​របស់​ជនសង្ស័យ​ក្នុងការ​ដើរ​ធ្វើ​សកម្មភាព​ ស្ថិតក្នុង​ភូមិសាស្ត្រ​ចំនួន​3​ខេត្តឯណោះ ​។…


ខេត្តកំពត ៖ នគរបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា បាន​បង្ហាញ​ជនសង្ស័យ​ចំនួន​៥នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​អាយុ​៦០ឆាំ្ន​និង​រថយន្ត​កាម​រី​ម៉ាកឆ្លាម​ចំនួន​2​គ្រឿង ​សម្រាប់​ជាមធ្យោបាយ​របស់​ជនសង្ស័យ​ក្នុងការ​ដើរ​ធ្វើ​សកម្មភាព​ ស្ថិតក្នុង​ភូមិសាស្ត្រ​ចំនួន​3​ខេត្តឯណោះ ​។

​​ជនសង្ស័យ​ទាំង៥នាក់​ ១-​ឈ្មោះ​ផា​ន់រ​ត្ន័​​ ភេទ​ប្រុស ​អាយុ​៤៥ឆាំ្ន ​នៅ​ភូមិ​កណ្ដោល​ ឃុំ​ឃុំ​ប្រ​ធាតុ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ។​ឈ្មោះ​តុង​ សំណាង រស់នៅ​ភូមិ​រស្មី​ ឃុំ​ត្រ​យោង​ ស្រុក​បារាយ ​ខេត្តកំពង់ធំ​ ។ ៣-ឈ្មោះ​សេង​ សំអាត ​ភេទ​ប្រុស​ អាយុ​៤២ឆាំ្ន​នៅ​ភូមិ​បា​យ៉ាប ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។​ ៤-ឈ្មោះឈុំ ​ស្រី ​ភេទ​ស្រី ​អាយុ​៦០ឆាំ្ន​ នៅ​ភូមិ​ថ្មី​លើ​ឃុំ​ប្រ​ធាតុ​ ស្រុក​អូ​រាំង​ឪ​ខេត្ត​ត្បូង​ឃុំ​​ ​និង​ឈ្មោះ​ជេ​ត​ ឃុន ​ភេទ​ប្រុស ​អាយុ​៣៨​ឆាំ្ន​ រស់នៅភូមិ​ថ្មី​លើ ​ឃុំ​ប្រ​ធាតុ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូង​ឃុំ​ ។

​លោក​ឧត្តមសេនីយ៍ត្រី​លក ​ញ៉ា​វ ​ស្នងការ​រង​ទទួល​ផែន​យុ​ត្តិ​ធ​ម៌​ខេត្តកំពត​បាន​ប្រាប់​អោយ​ដឹង​​ថា ​ដោយសា​តែ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ​ច​ន្ទ័​មធុ​រិ​ទ្ធិ​ ស្នងការ​នគរបាល​ខេត្តកំពត ​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​ និង​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​មក​ដល់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោ​ករ​កា រ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​5​នាក់ ​ក្នុង​នោះ​ មាន​ស្ត្រី​ម្នាក់​ជាប់​ពាក់​ព​ន្ធ័​បទ​ឆបោក​នៅ​ទីតាំង​វេ​លុយ ។

លោក​លក​ ញ៉ា​វ​ ស្នងការ​រង​ទទួល​ផែន​នគរបាល​យុ​ត្តិ​ធ​ម៌​និយាយ​ថា ​ករណី​ដើរ​ឆបោក​លួច​លុយ​នៅ​កន្លែង​វេ​រលុយ​នេះ​ នគរ​បាល​តាម​ស្រាវជ្រាវ​ជា​យូរ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​បាន​ចាប់ខ្លួន ​ខាង​ស​ត្ថ​កិច្ច​ប្រមូល​ព័ត៌មាន​គ្រប់​ទិស​ទី​ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​។​

លោក​បន្តថា ​​យោង​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ​ពួក​គេ​បានដើរ​លួច​លុយ​តាម​បែប​ជំនាញ​នៅ​កន្លែង​វេ​រលុយ​មាន​ខេត្តកំពត​-​ខេត្តកំពង់ចាម ​និង​ខេត្តព្រៃវែង​ ។ ​លោក​ឧត្តម​សេនី​ត្រី​លក ​ញ៉ា​វ​ និយាយ​ថា ​ករណី​ក្រុម​ឆបោក​និង​លួច​លុយ​តាម​វី​ង ​និង​ជំនាញ​មួយទៀត​​អោយ​ពលរដ្ឋ​ផ្ញើ​លុយ​តាម​វេ​រលុយ​កន្លែង​ផ្សេង​ៗ​ទៀត ​ខាង​នគរបាល​កំពុងតាម​ចាប់ខ្លួន​បន្តទៀត ​ព្រោះ​នៅ​មាន​មេខ្លោង​ ។​

អត្ថបទសរសេរ ដោយ