ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើន។ ជនសង្ស័យនោះ ជាជនជាតិវៀតណាម ឈ្មោះ ដូង ប្រុស ភេទប្រុស កើតនៅឆ្នាំ១៩៧៥ មានមុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាង ដកហូតបាន រួមមាន ម្សៅក្រាពណ៌សថ្លា សង្ស័យសារធាតុញៀន ៤៦កញ្ចប់ធំ និង ១៧កញ្ចប់តូច ទូរសព្ទ ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួន។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ