ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ចាប់ចិន ៤នាក់ ដែលវាយ និងបម្រុង​ចាប់​ជម្រិតចិនម្នាក់ ញាត់ចូលឡាន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទី មានប្រជាពលរដ្ឋ ប្តឹងរាយការណ៍ តាមរយៈទូរស័ព្ទ Hotline…

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទី មានប្រជាពលរដ្ឋ ប្តឹងរាយការណ៍ តាមរយៈទូរស័ព្ទ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅចំណុចម្តុំមន្ទីរពេទ្យ ថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនមួយក្រុម មានគ្នាប្រហែល ៤នាក់ បានប្រតាយប្រតប់ ជាមួយជនជាតិចិន ម្នាក់ ភេទប្រុស និងបម្រុងចាប់ជនជាតិចិនម្នាក់នោះ ចូលរថយន្ត។

បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ ហើយបានសហការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក  ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ ជាជនជាតិចិន ( ប្រុស ៣នាក់, ស្រីម្នាក់) នាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

ជនរងគ្រោះ ឈ្មោះ ZHANG GUO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។

ចំណែក​ជនសង្ស័យ ចំនួន ៤នាក់ រួមមាន៖ ១-ឈ្មោះ GAO PAN ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ ZHANG JIN WEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបររកស៊ី (ម្ចាស់ភាគហ៊ុនសណ្ឋាគារ​ ហ៊ូវី) លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៣-ឈ្មោះ LIU SHUIA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ វិមានខ្សាច់ស លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។ ៤-ឈ្មោះ JIANG LIE QIANG ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរ បើកបររថយន្ត អោយថៅកែកាស៊ីណូ លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។

សម្ភារៈ និងវត្ថុតាងចាប់យកបាន: រួមមាន រថយន្ត ១គ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106។ ជន​សង្ស័យ​ទាំង ៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បី​សាកសួរ និង​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ