ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ Delta រាលដាលដល់ ២២ខេត្តក្រុងហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ខេត្តក្រុងចំនួន ២២ បានរងការវាយប្រហារ ដោយមេរោគបំប្លែងថ្មី ដែលតា ដោយធ្វើអោយស្ថានភាពកូវីដ១៩ នៅកម្ពុជា នៅតែស្ថិតក្នុងភាពផុយស្រួយងាយរងគ្រោះថ្នាក់។ មេរោគដែលតា…

ភ្នំពេញ៖ ខេត្តក្រុងចំនួន ២២ បានរងការវាយប្រហារ ដោយមេរោគបំប្លែងថ្មី ដែលតា ដោយធ្វើអោយស្ថានភាពកូវីដ១៩ នៅកម្ពុជា នៅតែស្ថិតក្នុងភាពផុយស្រួយងាយរងគ្រោះថ្នាក់។

មេរោគដែលតា បានវាយប្រហារយ៉ាងសាហាវទូទាំងពិភពលោក ដោយសារសមត្ថភាពឆ្លងខ្លាំងរបស់វានិងភាពសាហាវរបស់វា ដែលធ្វើអោយអ្នកជំងឺជាច្រើន ត្រូវចូលពេទ្យព្យាបាល និងស្លាប់។

​ក្រសួងសុខាភិបាល ប្រកាសថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា ឆ្លង​ចូល​សហគមន៍​នៅ ២២ ​រាជធានី​-​ខេត្តហើយ លើកលែងតែ​ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តក្រចេះ​។

ក្នុងនោះ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៨៥៤៤៨​នាក់​។ ជាសះស្បើយ ៨០៣៩៦​នាក់ និង​ស្លាប់​សរុប ចំនួន ១៦៨៣​នាក់​។​

គួរ​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ដល់​ថ្ងៃទី​១៣ ខែសីហា កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា សរុប​ទាំងអស់​ចំនួន ៤៩៤​នាក់ ដែលជា​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ និង​វៀតណាម អ្នកដំណើរ​មក​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍​។​

​ជាមួយគ្នា​នោះ អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា លើកឡើងថា យើង​អាច​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ បាន លុះ​ត្រា​តែ​យើង​បន្ត​អនុវត្ត​អន្តរាគមន៍​សុខភាព​សាធារណៈ បាន​យ៉ាង​តឹងរឹង និង​ប្រកបដោយ​ប្រសិទ្ធភាព គួបផ្សំ​នឹង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ