ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សំណើចគឺជាការព្យាបាលដ៏ល្អបំផុត ដ្បិតវាជួយជំរុញឲ្យមានការជាសះស្បើយដោយការបង្កើនល្បឿនចរន្តឈាមហូរ។ វាពុំមែនជារឿងកំប្លែងដែលមនុស្សម្នាក់ជាប់គាំងនៅលើគ្រែពេទ្យចុះទៅណាមិនរួច ក៏ប៉ុន្តែពាក្យចាស់បុរាណពិតជាត្រឹមត្រូវ«សំណើចពិតជាឱសថដ៏ពូកែស័ក្តិសិទ្ធិ»។ តាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវថា សំណើចសប្បាយអាចជួយឲ្យជំងឺជាសះស្បើយឆាប់រហ័សជាងការព្យាបាលតែមួយមុខ។ ការសិក្សារយៈពេល៥ឆ្នាំទៅលើអ្នកជំងឺដំបៅក្លាយនៅលើជើងបានបង្ហាញថា សំណើចក្អាកក្អាយបានធ្វើឲ្យកម្រើកសន្ទះខណ្ឌទ្រូង និងពោះ ហើយដែលនេះគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការជួយជំរុញចលនាឈាមហូរជុំវិញរាងកាយ ។ របាយការសាកលវិទ្យាល័យLeeds’ School of Healthcareបាននិយាយថា សំណើចពិតជាជួយបង្កើនល្បឿននៃការជាសះស្បើយរបស់អ្នកជំងឺដំបៅក្លាយនៅលើជើង។
ប៉ុន្តែផ្ទុយគ្នាស្រឡះ វិធីព្យាបាលតាមអ៊ុលត្រាសោនដែលអស់ប្រាក់ច្រើនមិនបានបង្ហាញពីផលប្រយោជន៍នោះទេ គឺផ្ទុយពីអ្វីដែលអ្នកស្រាវជ្រាវសង្ឃឹមនឹងរកឃើញ ។ ចំពោះការព្យាបាលតាមរបៀបបុរាណ ក៏មានប្រសិទ្ធភាពផងដែរ ហើយទំនាក់ទំនងរវាងមនុស្សបែបនេះនាំឲ្យមានការសើចសប្បាយ។ ការលេងសើចសប្បាយបែបនេះ គឺជាទីកន្លែងដែលវិធីព្យាបាលដោយសំណើចចាប់ផ្តើម ។ តាមលទ្ធផលស្រាវជ្រាវដែលបោះពុម្ពផ្សាយដោយព្រឹត្តិបត្រ British Medical Journal លើកនេះគឺចង់បញ្ជាក់ឲ្យដឹងថា សូមបំភ្លេចចោលនូវបច្ចេកវិទ្យា ដ្បិតវេជ្ជបញ្ជាដ៏ល្អបំផុតសម្រាប់អ្នកជំងឺដំបៅក្លាយនៅលើជើង គឺការមើលថែប្រកបទៅដោយគុណភាពនិងការសើចឲ្យរលាក់ក្បាលពោះម្តងម្កាល។ លោកសាស្ត្រាចារ្យAndrea Nelsonអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖«កូនសោគន្លឹះនៃការព្យាបាលអ្នកជំងឺដំបៅក្លាយនៅលើជើង គឺការធ្វើឲ្យឈាមហូរចុះហូរឡើងរវាងបេះដូងនិងជើង។
គេអាចជឿឬមិនជឿក៏បានដែលថា សំណើចក្អាកក្អាយអាចជួយបង្កើនល្បឿនចរន្តឈាមហូរបាននោះ »។ ដោយឡែក ការសិក្សាជាច្រើនលើកពីមុនមកបានបង្ហាញថា សំណើចអាចជួយទប់ស្កាត់ជំងឺបេះដូងបាន។ តាមការពិសោធន៍លើបុរសនិងស្រ្តីរបស់សាកលវិទ្យាល័យLoma Lindaនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកបានរកឃើញថា អ្នកមើលរឿងកំប្លែងសើច៣០នាទីរៀងរាល់ថ្ងៃកម្រិតអ័រម៉ូនStressរបស់គេធ្លាក់ចុះ៕
ចែករំលែកព័តមាននេះ