ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នក់សំពត់​ម៉ែ​ខ្ញុំ ( ព្រះ​គុណ​ម៉ែ )

13 ឆ្នាំ មុន

បទ​ពាក្យ បួន ( សូត្រ​បែប​ទំនួញ កំសត់ )
១-​ ​អង្គការ​អោយ​ដក​ ​ ​ម៉ែ​មិន​ដែល​ខក​ ​ ​ភ្នែក​ប្រឹង​រំពៃ
សំឡឹង​ឈ្វេង​ស្ដាំ​ ​ ​រក​ក្ដាម​រក​ត្រី​ ​ ​បើ​បាន​ពីរ​បី
​ ​ ​ ​ ដាក់​ថ្នក់សំពត់ ។

បទ​ពាក្យ បួន ( សូត្រ​បែប​ទំនួញ កំសត់ )
១-​    ​អង្គការ​អោយ​ដក​    ​    ​ម៉ែ​មិន​ដែល​ខក​    ​ ​ភ្នែក​ប្រឹង​រំពៃ
       សំឡឹង​ឈ្វេង​ស្ដាំ​    ​    ​រក​ក្ដាម​រក​ត្រី​    ​    ​បើ​បាន​ពីរ​បី
    ​    ​    ​    ​                 ដាក់​ថ្នក់សំពត់ ។
២-​    ​អង្គការ​អោយ​ស្ទូង​    ​ស្រែ​ទួល​ស្រែ​ខូង​      ​ចាំ​ចង​គត់មត់
      ​ចាប់​ក្អាត់​ម​រាវ​ខ្យង​     ​មិន​ដែល​អោយ​ផុត​    ​ពេញ​ថ្នក់សំពត់
    ​    ​    ​    ​    ​          ផ្ញើរ​កូនប្រុស​ស្រី ។
៣-​    ​អង្គការ​អោយ​ច្រូត​    ​ម៉ែ​តែង​ស្រូតរូត​    ​    ​មិន​ប្រហែស​អី
        ​ក្នុង​ថ្នក់សំពត់​    ​    ​ដក់​ពេញ​រាល់ថ្ងៃ​    ​    ​ក្អាត់​ក្ដាម​ខ្យង​ត្រី
               ​    ​    ​        ​កូន​ឆី​ប្រចាំ ។
៤-​    ​ថ្នក់សំពត់​ម៉ែ​    ​    ​ចិញ្ចឹម​មើលថែរ​    ​    ​កូនជាង​បី​ឆ្នាំ
       ​ជា​ឃ្លាំង​លាក់​ម្ហូប​    ​​អាំង​ដុត​ស្ល​ដាំ​    ​      ​កូន​រស់​ចង​ចាំ
    ​    ​    ​    ​             ​មិន​ភ្លេច​លុះ​ក្ស័យ ។
    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​   
                              ២៧ វិច្ឆិកា ២០០៨
                              សិរី​សោភ័ណ ០៨​:​០០ យប់
                              ឃុ​ត ណា​រិ​ន​កាន់​បូ