ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាកម្ម VAS ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ជាប់​ជា​និច្ច

8 ឆ្នាំ មុន

ប្រសិនបើ​មាន​នរណា​ម្នាក់​ខ​លម​ក ខណៈ​ទូរស័ព្ទ​លោក​អ្នក​អស់​ថ្ម តើ​លោក​អ្នក​អាច​ដឹង​តាម​វិធី​ណា? តើ​អ្នក​ធ្វើ​ដូច​ម្ដេច​នៅ​ក្នុង​ស្ថានភាព​ដែល​ត្រូវ​ខ​ល​បន្ទាន់ ស្រាប់តែ​ទូរស័ព្ទ​អស់ប្រាក់​រលីង​នោះ? ហើយ​ចុះ​តើ​លោក​អ្នក​ត្រូវ​រិះរក​វិធី​ណា

ប្រសិនបើ​មាន​នរណា​ម្នាក់​ខ​លម​ក ខណៈ​ទូរស័ព្ទ​លោក​អ្នក​អស់​ថ្ម តើ​លោក​អ្នក​អាច​ដឹង​តាម​វិធី​ណា? តើ​អ្នក​ធ្វើ​ដូច​ម្ដេច​នៅ​ក្នុង​ស្ថានភាព​ដែល​ត្រូវ​ខ​ល​បន្ទាន់ ស្រាប់តែ​ទូរស័ព្ទ​អស់ប្រាក់​រលីង​នោះ? ហើយ​ចុះ​តើ​លោក​អ្នក​ត្រូវ​រិះរក​វិធី​ណា ដើម្បី​អាច​មានឱកាស​ជជែក​ជា​ក្រុម​ក្នុង​ពេល​តែ​មួយ​បាន? ទាំង​អស់នេះ សុទ្ធតែ​ជា​ចំណោទបញ្ហា ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញទូរស័ព្ទ​ស្ទើរ​គ្រប់​រូប​តែងតែ​ប្រឈម​។

ជាមួយនឹង​តម្រូវការ​ជីវិត​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ដ៏​រីក​ចម្រើន​នេះ តម្រូវការ​ផ្សា​ភ្ជាប់​ទំនាក់​ជាប់​ជា​និច្ច​ក៏​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែរ ។ មិត្ដ​ហ្វូ​ន​បាន​យល់​ច្បាស់​អំពី​ភាព​ចាំបាច់​នេះ និង​តែងតែ​ព្យាយាម​ផ្ដល់​ឲ្យ​អតិថិជន​របស់​ខ្លួន​នូវ​ជម្រើស​ដ៏​ល្អ​បំផុត ។ ជា​បណ្ដាញទូរស័ព្ទ​ដ៏​ធំ​បំផុត និង​គ្របដណ្ដប់​វិសាលភាព​ធំ​ទូលាយ​បំផុត មិត្ដ​ហ្វូ​ន​បាន​បង្កើត​កម្មវិធី​ជា​ច្រើន​ទៀត ដែល​អាច​ជួយ​ឲ្យ​អតិថិជន​អាច​រក្សា​ទំនាក់ទំនង​គ្នា​នឹង​គ្នា​តាម​រយៈ​សេវាកម្ម Value Added Services​។

ជា​លទ្ធផល «​ភ្ជាប់​ទំនាក់​ទំនងជា​និច្ច​» ដែល​ជា​ចំណែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន «Go to School Together» ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ចំពោះ​ការ​ប្រើប្រាស់​របស់​សិស្ស និង​និស្សិត​ទាំងអស់​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្ដាញទូរស័ព្ទ​មិត្ដ​ហ្វូ​ន​បាន​ឲ្យ​ដឹង​ថា សេវាកម្ម «​ភ្ជាប់​ទំនាក់​ទំនងជា​និច្ច​» ត្រូវ​បាន​ដាក់​ឲ្យ​សិស្ស និង​និស្សិត ក៏​ដូច​ជា​អតិថិជន​ទាំងអស់​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​ច្រើន ដូច​ជា Missed Call Alert សេវាកម្ម​ខ្ចី​លុយ សេវាកម្ម i-Share និង​សេវាកម្ម Conference Call ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត​។

ជាមួយនឹង​សេវាកម្ម Missed Call Alert (MCA) អ្នក​ប្រើប្រាស់​មិត្ដ​ហ្វូ​ន​ទាំងអស់​នឹង​មិន​ខកខាន​ឡើយ​រាល់​ការ​ហៅ​ទូរស័ព្ទ​ចូល​មក​កាន់​លោក​អ្នក ខណៈ​ពេល​ដែល​ទូរស័ព្ទ​របស់​លោក​អ្នក​អស់​ថ្ម​ជាយថាហេតុ ឬ​បិទ​ទូរស័ព្ទ​។ អតិថិជន​ដែល​បាន​ភ្ជាប់​សេវាកម្ម MCA នេះ បាន​ចែករំលែក​ថា «​ដំបូង យើង​ត្រូវ​ភ្ជាប់​សេវាកម្ម​ដោយ​ការ​ផ្ញើ​សារ​នូវ​ពាក្យ (ON) ទៅ​កាន់​លេខ​123 ដែល​កាត់​ប្រាក់​ជា​មុន​30​សេន​សម្រាប់​រយៈ​សុពលភាព​30​ថ្ងៃ​»​។

ប្រភព​ពី​អតិថិជន​បាន​បន្ដ​ថា «MCA ជា​ជំនួយការ​ផ្ទាល់ខ្លួន ដោយ​បាន​ផ្ញើ​មក​យើង​ដោយ​បង្ហាញ​ទាំង​លេខ​ទូរស័ព្ទ និង​កាលបរិច្ឆេទ​ដែល​ខ​លម​ក​យើង​ពេល​ទូរស័ព្ទ​អស់​ថ្ម ឬ​បិទ​»​។ រីឯ​សេវាកម្ម i-Share គឺជា​សេវាកម្ម​ដ៏​ទាន់​សម័យមួយ​សម្រាប់​សិស្ស​និស្សិត​ទាំងអស់​។ ក្នុង​ករណី​ដែល​មិត្តភក្តិ​ពួក​គេ​អស់​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ ពួក​គាត់​ក៏​អាច​ស្នើ​សុំ​ទៅ​កាន់​មិត្តភក្តិ​របស់​ពួក​គាត់​ឲ្យ​ធ្វើការ​ផ្ទេរ​ទឹកប្រាក់​ពី​គណនី​របស់​ខ្លួន​ទៅ​កាន់​គណនី​របស់​មិត្តភក្តិ​គេ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ​។

លោក​អ្នក​ក៏​អាច​ប្រើប្រាស់​សេវាកម្ម​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ​ដោយ​គ្រាន់តែ «​ស​សេរ​សារ​ពាក្យ PIN និង​ផ្ញើ​ទៅ​កាន់ 113 ជា​ការ​ស្រេច​»​។ ពេល​នោះ​ប្រព័ន្ធ​នឹង​ផ្ញើ​លេខ​កូដ​សម្ងាត់​សម្រាប់​លោក​អ្នក ដើម្បី​ធ្វើការ​ផ្ទេរ​ទឹកប្រាក់​។

ម្យ៉ាងទៀត​ការ​ផ្ទេរ​លុយ​ទៅ​កាន់​នរណា​ម្នាក់ លោក​អ្នក​គ្រាន់តែ​ធ្វើការ​ចុច​តាម​លំ​ណែនាំ​យ៉ាង​ងាយស្រួល​ដោយ​ចុច «*113*​លេខ​កូដ​សម្ងាត់​*​លេខ​ទូរស័ព្ទ​អ្នក​ទទួល​*​និង​ចំនួន​ទឹកប្រាក់​#»​។

ចំណែកឯ​សេវាកម្ម​ខ្ចី​លុយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​អតិថិជន​ដែល​ត្រូវការ​ហៅ​ទូរស័ព្ទ​ចេញ​ជា​បន្ទាន់​ក្នុង​ពេល​អស់​សមតុល្យ ឬ​អាច​ស្នើ​សុំ​ឲ្យ​មិត្ដភក្ដិ ឬ​ឪពុក​ម្ដាយ​ហៅ​ទូរស័ព្ទ​មក​លោក​អ្នក​បាន​ភ្លាម​ៗ​ជាមួយ​សេវាកម្ម Mit Call Me ដោយ​គ្រាន់តែ​ចុច​លេខ​1780 ហើយ​ភ្ជាប់​ជាមួយ​លេខ​ដែល​លោក​អ្នក​ចង់​ឲ្យ​ហៅ​ត្រឡប់​មក​វិញ​។ សេវាកម្ម​ខ្ចី​លុយ​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ខ្ចី​លុយ​បាន​ចំនួន​30​សេន​ទៅ​ក្នុង​គណនី​ចម្បង​បាន​ភ្លាម​ៗ​ដោយ​គ្រាន់តែ​ចុច *888*30#​។

នៅ​ក្នុង​តម្រូវការ​ជជែក​ជា​ក្រុម​នា​ពេល​តែ​មួយ សិស្ស និស្សិត​នៅ​តែ​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​ជាប់​ជា​និច្ច​មិន​ថា សម្រាប់​ទំនាក់ទំនង​ធ្វើការ​ជាមួយ​គ្នា​ជា​ក្រុម ឬ​ចង់​រៀប​ចំការ​កម្សាន្ត​ណាមួយ​នោះ​ទ ពួក​គេ​អាច​រីករាយ​ជាមួយនឹង​ការ​សន្ទនា​ជា​ក្រុម​បាន​យ៉ាង​សប្បាយ​រីករាយ​។ ដើម្បី​ភ្ជាប់​សេវាកម្ម Conference Call អ្នក​ប្រើប្រាស់​បណ្ដាញ​ទូរស័ព្ទ​មិត្ដ​ហ្វូ​ន​ទាំងអស់​ត្រូវ​ផ្ញើ​សារ​ពាក្យ (ON) ទៅ​កាន់​លេខ​៣១៣ ឬ​ចុច​ខ​ល *313*1# ជា​ការ​ស្រ​ច​។

សូមកុំ​មានការ​ស្ទាក់ស្ទើរ​ចំពោះ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សមាជិក​ក្រុម​គ្រួសារ មនុស្ស​ជាទី​ស្រឡាញ់ មិត្ដភក្ដិ ក្រុមការងារ និង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដោយ​គ្រាន់តែ​ជ្រើសរើស​សេវាកម្ម​ដ៏​ច្រើន​សន្ធឹក​ពី​កម្ម​វី​ធី Value Added Services របស់​មិត្ដ​ហ្វូ​ន​៕