ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីចល័ត​ឃាត់​រថយន្ត​​​ក្រុង​ដឹក​ទំនិញ​គេច​ពន្ធ​​ ហើយទម្លាក់​ទំនិញហើយដោះ​លែងរថយន្ត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​ចល័ត​ឃាត់​រថយន្ត​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​មួយ​គ្រឿង ដឹក​ទំនិញគេចពន្ធ​ទម្លាក់​ទំនិញ​ហើយ​ដោះ​លែង​រថយន្ត កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ដឹក​ទំនិញ​តម្លៃ​រាប់​ពាន់​ដុល្លារ ។

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​ចល័ត​ឃាត់​រថយន្ត​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​មួយ​គ្រឿង ដឹក​ទំនិញគេចពន្ធ​ទម្លាក់​ទំនិញ​ហើយ​ដោះ​លែង​រថយន្ត កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ដឹក​ទំនិញ​តម្លៃ​រាប់​ពាន់​ដុល្លារ ។

រថយន្តក្រុង​ដែល​ដឹក​ទំនិញគេចពន្ធ​នេះ គឺ​ដឹក​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ទិស​ដៅ​ទៅ​រាជធានី​ភ្នំពេញ ក្រោយមក​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត​ចំណុច​សាលា​ក្រហម ឃាត់​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្តក្រុង ដែល​លាក់​ក្នុង​ប្រអប់​ក្រោម​រថយន្ត និង​ចន្លោះ​កៅអី​អ​ង្គុ​យ ។

ក្រោយ​ពេល​ទំលាក់​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ដុំ​ចេញពី​រថយន្ត​អស់ ហើយ​ដោះ​លែង​រថយន្តក្រុង​ឱ្យ​បន្ត​ទៅ​មុខ ដោយ​មន្ត្រី​គយ​និយាយ​​ថា កុំឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នកដំណើរ ទើប​ដោះ​លែង​ជា​បណ្តោះអាសន្ន ។ តែ​ការ​ដោះ​លែង​រថយន្តក្រុង​នេះ ដូច​ជា​មាន
អាថ៌​កំបាំង ព្រោះថា ក្នុង​រថយន្ត​គ្មាន​អ្នកដំណើរ​ជិះ​ឡើយ គួរ​ឱ្យ​សង្ស័យ​ណាស់​។

ទាក់ទិន​មន្ត្រី​គយ​ចល័ត​ចំណុច​សាលា​ក្រហម​ឃាត់​រថយន្តក្រុង​នេះ លោក​ម៉ុ​ក សំ​បាន អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មានជ័យ ទទួល​ការងារ​ចល័ត​ដែរ តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​ឡើយ ហើយ​ប្រាប់​ថា ឱ្យ​លោក​ទៅ​សួរ​កូនចៅ​លោក​ទៅ ដែល​យើង​មិនដឹង​សួរ​មួយ​ណា​ទេ ។

លោក ឆែរ សុធា ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​បាន​ប្រាប់​ថា ការ​ដែល​ឃាត់​រថយន្តក្រុង​១​គ្រឿង ដែល​សង្ស័យ​ដឹក​ទំនិញ​គ្មាន​ច្បាប់ ក្រោយ​ពេល​ឃាត់​ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ទំនិញគេចពន្ធ​ដាក់​បង្កប់​ក្នុង​រថយន្ត ហើយ​ត្រូវ​បាន​ទម្លាក់​ទំនិញ​ទុក ដើម្បី​រក​ម្ចាស់​ទំនិញ​ចូលខ្លួន​បងពន្ធ​តាម​ច្បាប់ ។ ដោយឡែក រថយន្ត​ក្រោយ​ពេល​ឃាត់ ហើយ​មាន​អ្នកដំណើរ​ត្រូវ​បានឱ្យ​បន្តដំណើរ​ហើយ​ត្រូវ​ត្រឡប់​មក​វិញ​តាម​កិច្ចសន្យា​។