ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​កាច​សាហា.វ​ចំនួន​10​ក្នុង​ពិភពលោក

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ភ្នំភ្លើង​ចំនួន​១០ ដែល​មាន​ឥទ្ធិពល​សាហា.វ​ជាងគេ​ក្នុង​លោក​យោង​តាម​គេហទំព័រ​បរទេស Curiosity Aroused ។

១-​ភ្នំភ្លើង Yellowstone Caldera
ភ្នំភ្លើង Yellowstone Caldera មាន​កម្ពស់

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ភ្នំភ្លើង​ចំនួន​១០ ដែល​មាន​ឥទ្ធិពល​សាហាវ​ជាងគេ​ក្នុង​លោក​យោង​តាម​គេហទំព័រ​បរទេស Curiosity Aroused ។

១-​ភ្នំភ្លើង Yellowstone Caldera 
ភ្នំភ្លើង Yellowstone Caldera មាន​កម្ពស់ ៣.១៤២​ម៉ែត្រ ស្ថិត​នៅ​ឧទ្យាន​ជាតិ Yellowstone  សហរដ្ឋអាមេរិក ។ វា​គឺជា​ភ្នំភ្លើង​មាន​កម្លាំង​មហិមា​ចំពោះ​ការ​ផ្ទុះ​ចុង​ក្រោយ​ក្រោយ​កាលពី​៧​ម៉ឺន​ឆ្នាំ​មុន និង​អាយុកាល​ថ្ម​របស់​វា​ដល់​ទៅ​៦៤០.០០០​ឆ្នាំ ។ ភ្នំភ្លើង​យក្ស​នេះ​មិន​ត្រូវ​បាន​មនុស្ស​តាមដាន​អង្កេត​ឱ្យ​ម៉ត់ចត់​នោះ​ទេ ពោល​គឺ​វា​ជា​បាតុភូត​ធម្មជាតិ​ដ៏​ខ្លាំងក្លា ។

ភ្នំភ្លើង Yellowstone ត្រូវ​បាន​គេ​ដឹង​ថា​ផ្ទុះ​ជា​លើក​ដំបូង​ប្រមាណ​ជា​២,១​លាន​ឆ្នាំ​មុន​ដែល​មាន​សភាព​មិន​គួរ​ឱ្យ​ជឿ​នៅ​ពេល​ដែល​កម្លាំង ២៥.០០០ ដង​ធំ​ជាង​ការ​ផ្ទុះ​នៅ​ឆ្នាំ​១៩៨០ នៃ​ភ្នំភ្លើង Mt. St. Helens ដែល​បាន​សម្លាប់​មនុស្ស ៥៧​នាក់ ។

២-​ភ្នំភ្លើង Mt. Vesuvius
ភ្នំភ្លើង Mt. Vesuvius ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ Naples ប្រទេស​អីុ​តា​លី ។ ប្រមាណ​ជា​៩​គីឡូម៉ែត្រ ទៅ​ភាគ​ខាងកើត​ក្រុង Naples​។ វា​គឺជា​ភ្នំភ្លើង​ខ្លាំងក្លា​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ផ្សេង​ទៀត ។ វា​មាន​កម្ពស់​១.២៨១​ម៉ែត្រ និង​បាន​ផ្ទុះ​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ​១៩៤៤ ។ ក្នុង​រយៈពេល ២០​ឆ្នាំ ភ្នំភ្លើង​នេះ​តែងតែ​ផ្ទុះ​ម្តង ពោល​គឺ​ប្រៀប​ដូច​ជាវ​ដ្ត​នៃ​ការ​ផ្ទុះ ។ មនុស្ស​ប្រមាណ​ជា​៣​លាន​នាក់​ដែល​រស់នៅ​ជិត​ភ្នំភ្លើង Mt. Vesuvius  ចម្ងាយ​៩​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត​ក្រុង Naples ។ វា​បាន​ក្លាយជា​តំបន់​ភ្នំភ្លើង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​ក្នុង​លោក ។

៣-​ភ្នំភ្លើង Popocatepetl 
Popocatepetl គឺជា​ភ្នំភ្លើង​ដ៏​សកម្ម​ស្ថិត​នៅ​រដ្ឋ Puebla ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​មាន​កម្ពស់​៥.៤២៦​ម៉ែត្រ ។ វា​មាន​ចម្ងាយ​ជាង​៥៦ គីឡូម៉ែត្រ​ពី​ក្រុង​ម៉ិ​ក​ស៊ី​កូ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា​៩​លាន​នាក់​រស់នៅ​រង្វង់​កាំ​នៃ​ការ​ផ្ទុះ​របស់​ភ្នំភ្លើង Popocatepetl ។ ភ្នំភ្លើង Popocatepetl បាន​ផ្ទុះ​ច្រើន​ជាង​២០​ដង​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៥១៩ ។ វា​បាន​ផ្ទុះ​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ​២០០០ តែ​សំណាងល្អ​ហើយ​មនុស្ស ៤១.០០០ រស់នៅ​ក្រុង​ដែល​នៅ​ជុំវិញ​បានការ​ពារ​ពី​មហន្តរាយ​ដ៏​ធំ​នេះ ។

៤-​ភ្នំភ្លើង Sakurajima
Sakurajima  មាន​កម្ពស់​១.១១៧​ម៉ែត្រ  គឺជា​ភ្នំភ្លើង​ប្រមូលផ្តុំ​សមាសធាតុ​សកម្ម និង​ជា​អតីត​កោះ​ក្នុង​ខេត្ត​កា​ហ្គូ​ស៊ី​ម៉ា ក្នុង​កោះ​ឃ្យូ​ហ្សូ ប្រទេស​ជប៉ុន ។ កំ​អែ​ភ្នំភ្លើង​របស់​វា​ដែល​ផ្ទុះ​ក្នុង​ឆ្នាំ​១៩១៤ បាន​ហូរ​ភ្ជាប់​មក​កាន់​ដែនដី ។ អ្នកវិភាគ​មួយ​ចំនួន​ឱ្យ​និយម​ន័យ​វា​ថា​ជា​ភ្នំភ្លើង​តំបន់​ខាងកើត​ដោយសារ​តែ​កម្រិត​ខ្ពស់​នៃ​សកម្មភាព​ផ្ទុះ​ដ៏​សាហាវ​របស់​វា ។ វា​បាន​ផ្ទុះ​លើក​ចុង​ក្រោយ​នៅ​ខែសីហា ២០១៥ ។

៥-​ភ្នំភ្លើង Galeras
ភ្នំភ្លើង Galeras មាន​កម្ពស់​៤.២៧៦​ម៉ែត្រ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​កូ​ឡុំ​ប៊ី ក្បែរ​ព្រំដែន​ប្រទេស​អេក្វាទ័រ ។ វា​បាន​ក្លាយជា​ភ្នំភ្លើង​យ៉ាង​សកម្ម​អស់​ជិត​រយៈពេល​១​លាន​ឆ្នាំ​មក​ហើយ​។ វា​ផ្ទុះ​ជា​ញឹកញាប់ ខណៈ​ពេល​ដែល​ផ្ទុះ​ជា​លើក​ដំបូងក្នុង​ឆ្នាំ​១៥៨០ និង​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៤ ។ ឆ្នាំ​១៩៨៨ វា​បាន​ផ្ទុះ​ម្តងទៀត​ក្រោយ
ពី​រយៈពេល​១០​ឆ្នាំ​មិន​បាន​ផ្ទុះ​។ អ្នក​វិទ្យាសាស្ត្របាន​រៀបចំ​សន្និសីទ​ស្តី​ពី​ភ្នំភ្លើង​ទស្ស​វត្ស​ក្នុង​ឆ្នាំ​១៩៩៣ ដើម្បី​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ភ្នំភ្លើង Galeras ។ ហេតុការណ៍​ដែល​មិន​បាន​រំពឹង​ទុក គឺ​ការ​ផ្ទុះ​បាន​កើត​មាន​ឡើង​សម្លាប់​អ្នក​វិទ្យាសាស្ត្រ​ចំនួន​៦​រូប និង​អ្នកទេសចរ​៣​នាក់​។ ចាប់តាំងពី​ឆ្នាំ​២០០០​មក វា​បាន​ផ្ទុះ​ស្ទើរតែ​ជា​រៀង​រាល់​ឆ្នាំ ។

៦-​ភ្នំភ្លើង Mt. Merapi
Mt. Merapi ប្រែ​ថា​ភ្នំភ្លើង​ដែល​ជា​ឈ្មោះ​សក្តិ​សម​បំផុត​សម្រាប់​ភ្នំភ្លើង​សកម្ម​បំផុត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​មាន​កម្ពស់​២.៩៣០ ម៉ែត្រ ព្រមទាំង​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១០ ។ វា​គឺជា​ភ្នំភ្លើង​ដែល​បាន​បញ្ចេញ​កំ​អែ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ភ្នំភ្លើង​ក្នុង​លោក ។ ភ្នំភ្លើង Mt. Merapi  បាន​ផ្ទុះ​ជា​ទៀងទាត់​ចាប់តាំងពី​ឆ្នាំ​១៥៤៨ និង​បាន​សកម្ម​អស់​រយៈពេល​ជិត​១០.០០០​ឆ្នាំ​មក​ហើយ ។ អ្នកជំនាញ​មាន​ជំនឿ​ថា​សកម្មភាព​របស់​វា​នាំ​ឱ្យ​មានការ​ស្លាប់​នៃ​ព្រះរាជាណាចក្រ​ហិណ្ឌូ​ម៉ា​តា​រ៉ា​ម ។ កំ​អែ​ភ្នំភ្លើង​ដ៏​កខ្វក់​របស់​ភ្នំភ្លើង Mt. Merapi បាន​ធ្វើ​ដំណើរ​ប្រមាណ​ជា​៤​ទៅ​៥​គីឡូម៉ែត្រ ពី​កំពូល​របស់​វា ហើយ​អាច​ដល់​ទៅ​១២​គីឡូម៉ែត្រ​ឯណោះ ។ វា​អាច​ធ្វើ​ដំណើរ​១១២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ការ​ផ្ទុះ​ក្នុង​ឆ្នាំ​២០១០ បាន​សម្លាប់​មនុស្ស​៣៥៣ នាក់ និង​មនុស្ស​ប្រមាណ​ជា​៣២០.០០០​ផ្សេង​ទៀត​បាត់បង់​ជម្រក ។

៧-​ភ្នំភ្លើង Mt. Nyiragongo
ភ្នំភ្លើង Mt. Nyiragongo គឺជា​ភ្នំភ្លើង​សកម្ម​ជាងគេ​បំផុង​នៅ​លើ​ទ្វីបអាហ្វ្រិក​ដែល​មាន​កម្ពស់​៣.៤៧០​ម៉ែត្រ វា​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១១ ។ វា​ត្រូវ​បាន​ស្គាល់​ដោយសារ​តែ​កំ​អែ​ភ្នំភ្លើង​ដ៏​ធំ​របស់​វា​ដែល​បន្សល់​នៅ​ក្នុង​ក្រហូង​ដី​យ៉ាង​ធំ ។ ក្នុង​ឆ្នាំ​២០០២ ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ដែល​កំ​អែ​ភ្នំភ្លើង​របស់​វា​បាន​ហូរ​តាម​ក្រុង​Goma សាធារណរដ្ឋ​កុង​ហ្គោ ។ សំណាងល្អ​អ្នកស្រុក​ចំនួន​៤០០.០០០​គ្រួ​សារបាន​ជម្លៀស​ចេញ​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​១៤៧​នាក់​ស្លាប់​បាត់បង់​ជីវិត សំណង់​អគារ​៤.៥០០​កន្លែង ត្រូវ​បាន​បំផ្លាញ និង​មនុស្ស​១២០.០០០​នាក់​គ្មាន​ផ្ទះសម្បែង ។

៨-​ភ្នំភ្លើង Ulawun
ភ្នំភ្លើង Ulawun គឺជា​ភ្នំភ្លើង​សកម្ម​ជាងគេ​បំផុត​នៅ​ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ និង​មាន​កម្ពស់​២.៣៣៤​ម៉ែត្រ ព្រមទាំង​ផ្ទុះ​លើក​ចុង​ក្រោយ​ឆ្នាំ​២០១៣ ។ វា​បាន​ផ្ទុះ​ចំនួន​២២៣ ដង​រួច​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៧០០ ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​សកម្មភាព​របស់​ភ្នំភ្លើង Ulawun បាន​ថមថយ ។

៩-​ភ្នំភ្លើង Taal
ភ្នំភ្លើង Taal គឺជា​ភ្នំភ្លើង​រាង​កោណ​មាន​កម្ពស់​៣១១​ម៉ែត្រ និង​ស្ថិត​នៅ​លើ​កោះ Luzon ប្រទេស​ហ្វ៊ី​លី​ពី​ន ។ វា​ត្រូវ​បាន​គេ​ធ្វើ​កំណត់​ត្រា​ថា​បាន​ផ្ទុះ​ចំនួន​៣៣​ដង​ចាប់តាំងពី​ឆ្នាំ​១៥៧២ និង​ផ្ទុះ​ចុង​ក្រោយ​គេ​ឆ្នាំ​១៩៧៧​។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​ពី​៥​ពាន់​ទៅ​៦​ពាន់​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​របស់​ភ្នំភ្លើង Taal។

១០-​ភ្នំភ្លើង Mauna Loa
Mauna Loa គឺជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​៥​ផ្សេង​ទៀត​ដែល​បង្កើត​បានជា​កោះ​ហា​វ៉ៃ​នៅ​រដ្ឋ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​មាន​កម្ពស់​៣.១៦៩ ម៉ែត្រ ។ ជា​ភ្នំភ្លើង​ដែល​ធំ​ជាងគេ​ក្នុង​លោក​។ វា​បាន​ផ្ទុះ​ជា​ទៀត​ទាត់​កាលពី​៧០០.០០០​ឆ្នាំ​មុន ខណៈ​ពេល​ផ្ទុះ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៤ ៕