ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹង​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន

8 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ជា​សាធារណរដ្ឋ​សហព័ន្ធ​ស្ថិត​នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​ភាគ​អាគ្នេយ៍ ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​បូ​លី​វី និង​ប៉ា​រ៉ា​ហ្គា​យ​នៅ​ភាគ​ខាងជើង​, ប្រទេស​ប្រេ​ស៊ី​ល​នៅ​ភាគ​ឦសាន​, ប្រទេស​អ៊ុយ​រ៉ូ​ហ្គា​យ

ប្រទេស​អា​ហ្ស​ង់​ទី​ន ជា​សាធារណរដ្ឋ​សហព័ន្ធ​ស្ថិត​នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​ភាគ​អាគ្នេយ៍ ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​បូ​លី​វី និង​ប៉ា​រ៉ា​ហ្គា​យ​នៅ​ភាគ​ខាងជើង​, ប្រទេស​ប្រេ​ស៊ី​ល​នៅ​ភាគ​ឦសាន​, ប្រទេស​អ៊ុយ​រ៉ូ​ហ្គា​យ និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នៅ​ភាគ​ខាងកើត ។ ប្រទេស​ស៊ី​លី​នៅ​ភាគ​ខាងលិច និង​ភាគ​ខាងត្បូង​ជាប់​តំបន់​ខ្សែទឹក Drake Passage ។

សណ្ឋាន​ដី​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន​ជាប់​ភ្នំ Andes, បឹង​ផែន​ទឹកកក និង​វាលស្មៅ Pampas​។ ប្រទេស​អា​ហ្ស​ង់​ទី​ន មាន​ភាព​ល្បីល្បាញ​ផ្នែក​ក្បាច់​រាំ​តាំង​ហ្គោ សាច់​គោ និង​កីឡាបាល់ទាត់​។ ទីក្រុង​ចម្រុះ​ជាតិ​សាសន៍​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន គឺ Buenos Aires ។ ជាមួយនឹង​ផ្ទៃដី​សរុប​ប្រមាណ​ជា ២.៧៨០.៤០០​គីឡូ​ម៉ែត្រការ៉េ អា​ហ្ស​ង់​ទី​ន​គឺជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៨​ក្នុង​លោក និង​ធំ​ជាងគេ​លំដាប់​ទី​២ នៅ​អា​មេ​រិ​កឡា​ទី​ន ព្រមទាំង​ជា​ប្រទេស​ដែល​និយាយ​ភាសា​អេ​ស្ប៉ា​ញ​ធំ​ជាងគេ ។

-​ឈ្មោះ​ផ្លូវការ ៖ សាធារណរដ្ឋ​អា​ហ្ស​ង់​ទី​ន ។
-​បាវចនា ៖ សាមគ្គីភាព និង​សេរីភាព ។
-​ទីក្រុង Buenos Aires ។
-​ភាសាផ្លូវការ ៖ អេ​ស្ប៉ា​ញ ។
-​ប្រធានាធិបតី ៖ Mauricio Macri ។
-​ទទួល​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ទី​២៩ មេ​សា ១៨៥៧ ។
-​ផ្ទៃដី​សរុប ៖ ២.៧៨០.៤០០​គីឡូ​ម៉ែត្រការ៉េ ។
-​បរិមាណ​ទឹក ៖ ១,៥៧​ភាគរយ ។
-​ចំនួន​ប្រជាជន​ឆ្នាំ​២០១៥ ៖ ៤៣.៤១៧.០០០ ។
-​ដង់ស៊ីតេ ៖ ១៤,៤​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ជាប់​លំដាប់ថ្នាក់​ទី​២១២​ក្នុង​លោក ។
-GDP សរុប​ឆ្នាំ​២០១៥ ចំនួន ៩៦៤.២៧៩​ពាន់​លាន​ដុល្លារ ជាប់​លំដាប់ថ្នាក់​ទី​២៥​ក្នុង​លោក ។ ជា​មធ្យម​មនុស្ស​ម្នាក់​រក​ចំណូល​បាន ២២.៣៧៥​ដុល្លារ ជាប់​លំដាប់ថ្នាក់​ទី​៥៦ ។

-​រូបិយប័ណ្ណ ៖ ប៉េ​សូ ។
-​បើកបរ​ប្រកាន់​ស្តាំ ៕