ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ អាចធ្វើអោយរលូតកូន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ការសិក្សាស្រាវជ្រាវនៅប្រទេសឥណ្ឌា ដែលមានការរាលដាលខ្លាំងនៃកូវីដ១៩ បានរកឃើញថា ស្ត្រីមានផ្ទៃពោះ ឆ្លងកូវីដ១៩ មានហានិភ័យនៃការរលូតកូន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បញ្ជាក់ពីភាពចាំបាច់ ដែលស្ត្រីមានផ្ទៃពោះ…

ភ្នំពេញ៖ ការសិក្សាស្រាវជ្រាវនៅប្រទេសឥណ្ឌា ដែលមានការរាលដាលខ្លាំងនៃកូវីដ១៩ បានរកឃើញថា ស្ត្រីមានផ្ទៃពោះ ឆ្លងកូវីដ១៩ មានហានិភ័យនៃការរលូតកូន។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បញ្ជាក់ពីភាពចាំបាច់ ដែលស្ត្រីមានផ្ទៃពោះ ត្រូវការពារខ្លួនអោយបានខ្លាំងពីការ​ឆ្លងមេរោគកូវីដ១៩ ពិសេសចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន។

ការសិក្សាស្រាវជ្រាវរបស់ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ( Indian Council of Medical Research) និង​វិទ្យសា្ថនជាតិ សម្រាប់ការស្រាវជ្រាវសុខភាពបន្តពូជ ( National Institute for Research in Reproductive Health) បានរកឃើញថា អំប៊្រីយ៉ុង អាចឆ្លងមេរោគកូវីដ១៩ នៅក្នុងស្បូនម្តាយ ដែលមាន​កូវីដ១៩។ ដូច្នេះ វាអាចនឹងនាំអោយមានឱកាសនៃការរលូតកូន។

គេក៏សង្កេតឃើញ មានរបាយការណ៍នៃការរលូតកូននៅតាមគ្លីនិក និងមន្ទីរពេទ្យឯកជន នៅប្រទេសឥណ្ឌាផងដែរ។

ប៉ុន្តែគេនិយាយថា វាត្រូវការអោយមានការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់អោយកាន់តែច្បាស់អំពី​ទំនាក់ទំនងរវាងការឆ្លងកូវីដ១៩ និងការរលូតកូននេះ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយចុះ អ្នកជំនាញវេជ្ជសាស្ត្រ បានយល់​ស្របគ្នាអំពីភាពចាំបាច់ ដែលស្ត្រីមាន ផ្ទៃពោះ គូរចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងកូវីដ១៩ ដើម្បីការពារ​កុំ​ឲ្យឆ្លងកូវីដ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ