ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​មិន​ជឿ​…​មិនដឹង!

8 ឆ្នាំ មុន

ស្រុក​យើង​អស់​សង្គ្រាម​ពិតជា​មាន​មែនហើយ​…​ស្រុក​យើង​មាន​សន្តិភាព​ទូ​ទាំង​ប្រទេស​ប្រាកដជា​មាន​មែន ។ ចង់ទៅ​ទីណា​ទាំង​យប់ ទាំង​ថ្ងៃ អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន​…​លើកលែងតែ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​មុខ​ប៉ុណ្ណោះ

ស្រុក​យើង​អស់​សង្គ្រាម​ពិតជា​មាន​មែនហើយ​…​ស្រុក​យើង​មាន​សន្តិភាព​ទូ​ទាំង​ប្រទេស​ប្រាកដជា​មាន​មែន ។ ចង់ទៅ​ទីណា​ទាំង​យប់ ទាំង​ថ្ងៃ អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន​…​លើកលែងតែ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​មុខ​ប៉ុណ្ណោះ ដែល​រង់ចាំ​ស្វាគមន៍​…​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​រៀង​ៗ​ខ្លួន ។

ប៉ុន្តែ​កុំ​ភ្លេច​ថា រឿង​អសន្តិសុខ អ​សុវត្ថិភាព​សង្គម​…​កំពុង​កើត​មាន​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​…​ភ័យ​ខ្លាច​ណាស់​…​។ អ្នកមាន​ដែល​រស់នៅ​ក្នុង​ក្រុង​តូច​-​ធំ​…​សុខ​ស្រួល​មែនហើយ​…​តែ​អ្នកមាន​តូច​-​ធំ​ដែល​រស់នៅ​តាម​ទី​ជនបទ​…​មិន​សុខ​ស្រួល​ទេ​…​សូម​មេត្តា​ជ្រាប ។

នៅ​ក្នុង​ឱកាស​ដែល​ប្រទេស​មាន​សន្តិភាព​ពេញលេញ​បែប​នេះ​…​ប្រៀប​ដូច​បណ្តុះ​ពូជ​ចោរហារយ​គ្រប់​ប្រភេទ​…​មាន​ចោរលួច​…​ចោរឆក់​…​ចោរប្លន់​ប្រដាប់​ដោយ​កាំបិត ពូថៅ​ក៏​មាន​…​ប្រដាប់​ដោយ​កាំភ្លើងខ្លី​អា​ម៉ាក​ថ្មី​ៗ​បំផុត​ក៏​មាន​…​ជា​ពិសេស​កាំភ្លើង​វែង​ម៉ាក​អាកា​កាត់​ស្វាយ​…​អាកា​ស្វាយ​បត់​…​កាំភ្លើង​អាកា​ច្នៃ​គ្រប់​ប្រភេទ​ក៏​មាន ។​ល​។

ដូច​ជា​ថ្មី​ៗ​កន្លង​មកនេះ​ប្លន់​ផ្ទះ​អ្នកមាន​ច្រើន​លើក​នៅ​ខេត្តបាត់ដំបង​…​ខេត្តពោធិ៍សាត់​…​ខេត្តកណ្តាល​…​ខេត្តកំពង់ស្ពឺ​…​ខេត្តបន្ទាយមានជ័យ​…​ជាយ​រាជធានី​ភ្នំពេញ​…​ដោយ​ថ្មី​បំផុត​នេះ ចោរ​អាកា​មួយ​ក្រុម​ប្លន់​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​…​។​ល​។

បើ​និយាយ​ពី​រឿង​កើត​ចោរលួច​…​ចោរឆក់​…​ចោរ​គាស់​ផ្ទះ​ច្រើន​ណាស់ មិន​ហ៊ាន​ថា​ដូច​ស្រមោច​ទេ​…​មាន​ហូរហែ​តាម​ក្រុង និង​រាជធានី​រាប់​មិន​អស់​ឡើយ​…
រឿង​អសន្តិសុខ​សង្គម​ក្នុង​សម័យ​នគរ​មាន​សន្តិភាព​នេះ​…​មិនធម្មតា​ទេ​…​សន្តិភាព​ផ្លូវចិត្ត​មាន​មែន​…​ប៉ុន្តែ​អ​សន្តិភាព​ផ្លូវ​កាយ​នៅ​កើត​មាន​គួរ​ឱ្យ​អាណាប្រជានុរាស្ត្រ​ភ័យ​ខ្លាច​ណាស់​…​អ្នក​ជនបទ​មាន​ល្មម​ៗ​ភ្នែក​នៅ​កញ្ចឹងក​ឯណោះ ។

ចុះបើ​ចោរហារយ​លើកគ្នា​ទាំង​ហ្វូង​ៗ…​កាំភ្លើង​វែង កាំភ្លើងខ្លី មក​ប្លន់​ឆៅ​ៗ​បែប​នេះ អ្នក​ណា​មិន​ភ័យ​…​មិន​ខ្លាច ? ចាប់​ម្ចាស់ផ្ទះ​វ៉ៃ​…​ចងក្រៀក​ជាប់​…​រើ​កកាយ ជជុះ​យក​អស់ទាំង​ម​មិះ​…​អ្នក​ណា​មិន​ភ័យ មិន​ខ្លាច​…

តាម​ដីកា​តុលាការ​…​នៅ​សល់​ចោរ​រាប់​ពាន់​នាក់​ទៀត​ដែល​ស្វែងរក​ចាប់ខ្លួន​មិន​ទាន់​បាន​…​រក​មិន​ទាន់​ឃើញ​…​។ អាហ្នឹង​ហើយ​ដែល​សង្ស័យ កំពុង​ធ្វើ​សកម្មភាព​បង្ក​ឱ្យ​អសន្តិសុខ​ក្នុង​សង្គម​យើង ។

សព្វថ្ងៃ​ពន្ធនាគារ​ផ្ទុក​លើស​ចំណុះ​ទៅ​ហើយ​…​គួរ​ត្រៀម​សង់​គុក​បន្ថែម​ឱ្យ​ហើយ​ទៅ​…​ហើយ​ស្វែងរក​អ្នកទោស​ព្រហ្មទណ្ឌ​រាប់​ពាន់​នាក់​នោះ​ប្រមូល​ទុក​ម្តុំ មហាជន​គិត​ថា​…​សន្តិសុខ​សង្គម​ក្នុង​សម័យ​ក្រោយ​សន្តិភាព​…​ប្រាកដជា​កើត​មាន​គួរ​ឱ្យ​កក់ក្តៅ​មិន​ខាន ។

ឬ​មួយ​ទុក​ដល់​ឆ្នាំ​២០១៨​ដើម្បី​ប្តូរសង្គម ? ប្រ​សិន​ដូច្នោះ​មែន​…​សន្តិភាព​ក៏​គ្មាន​…​សន្តិសុខ​សង្គម​ក៏​គ្មាន​…​ទីបំផុត​សង្គម​យើង​សង្ស័យ​ក្រឡាប់ចាក់​ដូច​ផ្អាប់​ឆ្នាំង​មិន​ខាន​ឡើយ​…​ជឿ​ឬ​មិន​ជឿ មិនដឹង​ទេ !!
                     អា​ឡេវ