ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាងសង់​​កំពង់​ផែ​ទៅ​កាន់​កោះទន្សាយ​នឹង​​រួច​រាល់​នា​​ចុង​ឆាំ្ន​​នេះ

2 ឆ្នាំ មុន
  • កែប

​ខេត្ត​កែប ៖ ​អាជ្ញាធរ​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​12 ​ខែសីហា​ ឆាំ្ន​2021 កន្លងទៅនេះ ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​សាងសង់​កំពង់​

​ខេត្ត​កែប ៖ ​អាជ្ញាធរ​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​12 ​ខែសីហា​ ឆាំ្ន​2021 កន្លងទៅនេះ ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​សាងសង់​កំពង់​ផែទៅកាន់​​កោះទន្សាយ​ ​ដែល​ចាប់ផ្ដើម​ការ​សាងសង់​​កាលពី​​ឆាំ្ន​2019 ​រហូត​មក​ដល់​ឆាំ្ន​2021​នេះ​ សម្រេច​បាន​75​ភាគរយ​ហើយ​ ។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​តាន់​ ស៊ុន​ហួត​ អគ្គនាយករង​សាធារណការ​ និង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹកខេត្តកែប ។​

លោក​អគ្គនាយករង​បាន​​ឱ្យ​ដឹង​​ថា​ ទោះបី​មាន​​ការ​រាំងស្ទះ​ខ្លះ​ៗ​ពាក់​ព​ន្ធ័​នឹង​ជំងឺ​កូ​វី​ដ​19​ក៏ដោយ ​លោក​ជា​អ្នក​ទទួល​ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​ទៅ​កាន់​កោះទន្សាយ​មួយ​នេះ ​នឹង​ត្រូវ​បញ្ចា​ប់​ការ​សាងសង់​នៅ​ឆាំ្ន​2021​នេះ​ ។​​ ​លោកបាន​បន្ត​ទៀត​​ថា​ កំពង់​ផែ​ទេសចរណ៍​កោះទន្សាយ​អាច​នឹង​ទទួល​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះ​នេះ​ចំនួន​300​នាក់​​ ។​

​លោក​​សោម ​ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ មាន​ប្រសាសន៍​ថា ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​ទៅ​កាន់​កោះទន្សាយ​មួយ​នេះ គឺ​ជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​នៅ​ខេត្ត​កែប​ ។ ​លោក​ក៏​បាន​ជំរុញ​អោយ​ក្រុមការងារ​ជួយ​ព​ន្លឿ​ន​ការ​សាងសង់​កំពង់​ផែ​កោះទន្សាយ​នេះ​អោយ​បាន​ឆាប់រហ័ស​ ​ព្រោះ​កំពង់​ផែ​ទេសចរណ៍​នេះ​អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​មក​លំហែកាយ​នៅ​កោះទន្សាយ​នេះយ៉ាង​ច្រើន​ផង​ដែរ​។​

​​នា​ឱកាសនោះដែរ ​​លោក​​អភិបាលខេត្ត​កែប​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មក​កំពុង​បំពេញការងារ​នៅ​កំពង់​ផែ​កោះទន្សាយ​ និង​ប្រគល់​ជូន​កម្មក​ ក្នុង​ម្នាក់​ៗទទួល​បាន​​ក្រមា​1​ និង​ថវិការ​មួយ​ចំនួន​ ​ហើយ​លោកអភិបាល​ខេត្ត​ក៏​​បាន​​ណែនាំ​អោយ​កម្មក​ទាំងអស់​ទៅ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​19​អោយ​បាន​គ្រប់​គ្នា​​ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ