ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពិភពលោក Ballon d`Or ជា​លើក​ទី 5

8 ឆ្នាំ មុន

Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ ពី​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​(FIFA)​ជា​លើក​ទី​៥ នៅ​ទីក្រុង​ស៊ុ​យ​រិ​ក ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​ទៅ ។

Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ ពី​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​(FIFA)​ជា​លើក​ទី​៥ នៅ​ទីក្រុង​ស៊ុ​យ​រិ​ក ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​ទៅ ។ Messi ឈ្នះ​ពាន FIFA Ballon d`Or 2015 នេះ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៤១% នាំមុខ​កីឡាករ Cristiano Ronaldo ខ្សែបម្រើ​ក្លិប​Real Madrid ដែល​មាន​សំឡេង​គាំទ្រ​២៨% និង Neymar មិត្ត​រួម​ក្លិប​ដែល​មាន​សំឡេង​គាំទ្រ​ប្រហែល​៨%​តាម​ការ​រៀបចំដោយ FIFA ។

សូម​បញ្ជាក់​ថា Messi អាយុ​២៧​ឆ្នាំ បាន​ឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៩ ដោយ​បង្កើត​ឯតទគ្គ​កម្ម​ឈ្នះ​បន្តបន្ទាប់​គ្នា​រហូត​ដល់​ឆ្នាំ​២០១២ ក្រោយមក​ពាន​នេះ​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​កីឡាករ​Cristiano Ronaldo របស់​ក្លិប​Real Madrid​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​២០១៤ ។

Messi បាន​ជួយ​ក្លិប Barcelona ដណ្ដើម​ពាន​ជើងឯក​ចំនួន​៣​រួម​មាន​ពាន​ក្របខ័ណ្ឌ Laliga អេ​ស្ប៉ា​ញ​, Copa Del Rey និង UEFA Champion League និង​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ឆ្លង​ចូល​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ Copa America 2015 ប៉ុន្ដែ​ចាញ់​ក្រុម​ជម្រើសជាតិ​សី​ុ​លី​ជា​ម្ចាស់ផ្ទះ ។ កីឡាករ Messi ថ្លែង​ថា ៖ «​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ នេះ​ជា​ក្ដី​ស្រមៃ​របស់ខ្ញុំ​តាំងពី​នៅ​ក្មេង ។ ខ្ញុំ​សូម​អរគុណ​ចំពោះ​មិត្ត​រួម​ក្លិប​ទាំងអស់ ប្រសិនបើ​គ្មាន​ពួក​គេ​ទេ ខ្ញុំ​ក៏​គ្មាន​ថ្ងៃនេះ​ដែរ​» ។

ចំណែក​ពាន​កីឡាការិនី​ឆ្នើម​ពិភពលោក​បាន​ទៅ​លើ​នាង Carli Llod​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្ត្រី​អា​មេ​រិ​ក ដែល​បាន​ជួយ​ក្រុម​អា​មេ​រិ​ក​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥ ដោយ​តែ​ត​បញ្ចូល​ទី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ជប៉ុន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៕