ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ហ្គា​តេ​ម៉ា​ឡា ប្រឈម​នឹង​ការ​ចាប់រំលោ.ភ​កាន់តែ​ច្រើន

8 ឆ្នាំ មុន

ក្នុង​មន្ទីរសម្ភព​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ទ្វីបអាមេរិក​ឡា​ទី​ន កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ ក្មេង​ស្រី Alicia ត្រូវ​គេ​យក​កូន​ចេញ​ដោយ​ការ​វះកាត់ ព្រោះ​នាង​នៅ​ក្មេង​ពេក ពុំ​អាច​សម្រាលកូន​តាម​ធម្មជាតិ​បាន ។

ក្នុង​មន្ទីរសម្ភព​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ទ្វីបអាមេរិក​ឡា​ទី​ន កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ ក្មេង​ស្រី Alicia ត្រូវ​គេ​យក​កូន​ចេញ​ដោយ​ការ​វះកាត់ ព្រោះ​នាង​នៅ​ក្មេង​ពេក ពុំ​អាច​សម្រាលកូន​តាម​ធម្មជាតិ​បាន ។ Alicia រវើរវាយ​មិនដឹង​ថា ខ្លួនឯង​អាយុ​ប៉ុន្មាន​ផង នាង​គ្រាន់តែ​ដឹង​ថា ជាង​៩​ខែ​មកនេះ​ពោះ​របស់​នាង​ចេះ​តែ​រីក ធំ​ឡើង​ៗ និង​មាន​អាការ​ល្ហិតល្ហៃ​ពិបាក​ទ្រាំ ។ វេជ្ជបណ្ឌិត​មួយ​រូប​ដែល​ស្គាល់​ប្រវត្តិ​នាង​ច្បាស់​ឱ្យ​ដឹង​ថា ចូល​ខែធ្នូ​២០១៥ នាង​នឹង​មាន​អាយុ​១៣​ឆ្នាំ ។ នាង​ត្រូវ​បុរស​អាយុ​២២​ឆ្នាំ​ម្នាក់ ចាប់រំលោភ​យ៉ាង​កម្រោល​កាលពី​ជាង​៩​ខែ​មុន ។ ពេល​គ្រូពេទ្យ​កំពុង​សង្គ្រោះ​នាង Alicia ស្រាប់តែ​នៅ​បន្ទប់​ជាប់​គ្នា​មាន​សំឡេង​ទារក​យំ ង៉ា​ៗ ។ ទារក​នោះ​ថ្លឹង​បាន​២,៩​គីឡូក្រាម ។ ម្ដាយ​របស់​វា​ជា​ក្មេង​ស្រី​ជំទង់​អាយុ​១៤​ឆ្នាំ ។ នាង​ក៏​ត្រូវ​គេ​ចាប់រំលោភ​ដូច Alicia ដែរ ។

លោក​វេជ្ជបណ្ឌិត Carlo Varquez ប្រធាន​មន្ទីរសម្ភព​មួយ​នោះ​ឱ្យ​ដឹង​ថា ខែ​ណា​ក៏​មន្ទីរសម្ភព​គាត់​ទទួល​បាន​ក្មេង​ស្រី​ជំទង់ និង​មិន​ទាន់​ជំទង់​ពី​២០​ទៅ​៤០​នាក់ មក​សម្រាលកូន ឬ​រំលូតកូន​ចោល ។ នេះ​គិត​ត្រឹម​មន្ទីរសម្ភព​របស់​គាត់​តែ​មួយ ,​ចុះបើ​សរុប​ទូ​ទាំង​ប្រទេស​វិញ  តើ​ប៉ុន្មាន​នាក់​ទៅ ? កាលពីដើម​ខែវិច្ឆិកា ២០១៥  មន្ទីរសម្ភព​គាត់​ជួប​ករណី​សម្រាលកូន​មួយ​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន ពុំ​អាច​ជួយ​បាន​ព្រោះ​ម្ដាយ ទើបតែ​មាន​អាយុ​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ  ។

អង្គការ​សុខភាព​ពិភពលោក (WHO) សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​ករណី​ក្មេង​ស្រី​នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​ដែល​ត្រូវ​គេ​ចាប់រំលោភ​នាំ​ឱ្យ​មាន​ផ្ទៃពោះ​ទាំង​វ័យ​នៅ​ក្មេង​។ របាយការណ៍​ពី​ស្ថាប័ន​តាមដាន​សុខភាព​បន្ត​ពូជ និង​សម្រាលកូន​របស់​ហ្គា​តេ​ម៉ា​ឡា​បានឱ្យ​ដឹង​ថា ពី​ឆ្នាំ​២០១៤​ដល់​សព្វថ្ងៃ​មាន​៥.២០០​ករណី​ក្មេង​ស្រី​អាយុ​ពី​១០​ឆ្នាំ​ដល់​វ័យ​ជំទង់​មាន​ផ្ទៃពោះ និង​សម្រាលកូន ។ ប្រទេស​ហ្គា​តេ​ម៉ា​ឡា ជា​ប្រទេស​មាន​អត្រា​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ និង​ក្មេង​ស្រី​វ័យ​ជំទង់​ពពោះ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភព​លោក ។ ចំណោម​ទារក​ទាំងអស់​មាន​ទារក​១​ភាគ​៤ ដែល​កើត​ពី​ម្ដាយ​មាន​វ័យ​ជំទង់ និង​មិន​ទាន់​ជំទង់ ។ អត្រា​នេះ​ចេះ​តែ​កើន ខ្ពស់​ឡើង​ៗ​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​កាលពី​ឆ្នាំ​២០១១ មាន​តែ​៣៥​ករណី អ្នក​ម្ដាយ​មាន​អាយុ​១០​ឆ្នាំ តែ​៤​ឆ្នាំ​ក្រោយ​គឺ​ដល់​ឆ្នាំ​២០១៥ តួលេខ​នេះ​ស្ទុះ​ឡើង​ខ្ពស់​រាប់រយ​ដង​ឯណោះ ។

សព្វថ្ងៃ​នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ក្មេង​ស្រី​ជំទង់​មាន​ផ្ទៃពោះ​សឹង​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ក្មេង​ស្រី​ខ្លះ​ត្រូវ​ឪពុក​បង្កើត​របស់​ខ្លួន​រំលោភ រហូត​ដល់​មាន​ផ្ទៃពោះ​ក៏​មាន ហើយ​មាន​ច្រើន​ទៀត​ផង ។

លោកស្រី Mirna Montenegro នាយក​ស្ថាប័ន​តាមដាន​សុខភាព​បន្ត​ពូជ និង​សម្រាលកូន ឱ្យ​ដឹង​ថា សមាជិក​-​សមាជិកា​ក្នុង​ស្ថាប័ន​របស់​លោកស្រី​ឧស្សាហ៍​ទៅ​សំណេះ​សំណាល​ជាមួយ​កុមារី​ជា​ច្រើន​ដែល​រង​គ្រោះ​ដោយ​ត្រូវ​គេ​ចាប់រំលោភ ដូច​យ៉ាង​នាង​Michelle នៅ​ភូមិ​Monja ឃ្លាត​ពី​រដ្ឋធានី​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ប្រហែល​៥០​គីឡូម៉ែត្រ។ នាង​នោះ​ត្រូវ​បុរស​ប្លែក​មុខ​ម្នាក់​ចាប់ខ្លួន​យក​ទៅ​រំលោភ​ជា​ច្រើន​ថ្ងៃ ខណៈ​នាង​កំពុង​ធ្វើ​ដំណើរ​ម្នាក់ឯង ។ ក្រោយមក​បុរស​នោះ​ត្រូវ​ចាប់​បាន ហើយ​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​១០​ឆ្នាំ ។

ចំណែក​នាង Lilian ត្រូវ​ប្អូនប្រុស​របស់​ជីតា​ខាង​ម្ដាយ​ចាប់រំលោភ ពេល​នាង​ទើប​មាន​អាយុ​៩​ឆ្នាំ រំលោភ​ជា​បន្តបន្ទាប់​រហូត​ដល់​នាង​មាន​ផ្ទៃពោះ ហើយ​នាង​ក៏​និយាយ​រឿង​ពោះ​របស់​ខ្លួន​ចេះ​តែ​ធំ​ប្រាប់​ម្ដាយ ។

ចំណែក​នាង Sarah ត្រូវ​ឪពុកចុង​រំលោភ​រហូត​មាន​ផ្ទៃពោះ ,​រំលោភ​រួច​គំរាម​សម្លាប់​នាង​ចោល ប្រសិនបើ​នាង​ហ៊ាន​និយាយ​ការណ៍​ពិត​ប្រាប់​អ្នក​ណា​ម្នាក់ ។ ក្នុង​ការ​​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត លោក​វេជ្ជបណ្ឌិត Carlo Vasquez និយាយ​ប្រាប់ ត្រង់​ៗ​ថា​នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​សព្វថ្ងៃ អ្នក​ម្ដាយ​ដែល​ទើប​មាន​អាយុ​១៣ ឬ​១៤​ឆ្នាំ​ច្រើន​ណាស់ ។ អ្នក​ទាំងនោះ​សុទ្ធតែ​រង​គ្រោះ ដោយ​ការ​ចាប់រំលោភ​។ ចង់​ទប់ស្កាត់​បញ្ហា​នេះ​បាន ទាល់តែ​ដាក់ទោស​ជនល្មើស​ឱ្យ​ធ្ងន់ , បើ​នៅ​តែ​ដូច​សព្វថ្ងៃ​សភាព​ឈឺចាប់​នេះ នៅ​តែ​កើត​មាន​ដដែល ហើយ​ថែម​ទាំង​ខ្លាំង​លើស​ដើម​ទៀត​ផង ។

ចំណែក​លោកស្រី Mirna Montenegro វិញ អះអាង​ថា សភាព​សែន​អាក្រក់​នេះ​កើត​ចេញពី​ផ្នត់គំនិត​ចាត់​ទុក​នារី ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​បុរស​ហ្គា​តេ​ម៉ា​ឡា ។ មាន​ឪពុក​ជា​ច្រើន​និយាយ​យក​ត្រូវ​ពេល​ខ្លួន​រំលោភ​កូនស្រី​ខ្លួនឯង ដោយ​និយាយ​ថា កូន​ជា​ទ្រព្យសម្បត្តិ​របស់​ឪពុក​ម្ដាយ , ដូច្នេះ​ឪពុក​ចង់​ធ្វើ​យ៉ាងណា​ចំពោះ​កូនស្រី​ក៏​បាន។ គំនិត​កខ្វក់​នេះ ដក់​ជាប់​ក្នុង​អារម្មណ៍​ជនជាតិ​ហ្គា​តេ​ម៉ា​ឡា​តាំងពី​យូរយារ​ណាស់​មក​ហើយ ,​ដូច្នេះ​ហើយ​ទើប​ជនល្មើស​ចាប់រំលោភ​ក្មេង​ស្រី​ខ្លះ ជាប់គុក​តែ​ប៉ុន្មាន​ខែ​ចេញ​មក​វិញ​រំភើយ ហើយ​បន្ត​រំលោភ​ទៀត ៕