ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណឹក​ឆ្នេរ​នឹង​បំផ្លាញ​ផ្ទះ​នៅ​អង់គ្លេស​ឆ្នាំ​2034

8 ឆ្នាំ មុន

ការ​កើនឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​ខ្យល់ព្យុះ បាន​ចាប់ផ្តើម​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តំបន់ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​អង់គ្លេស ។ នៅ​អំឡុង​ឆ្នាំ​២០៣៤ ផ្ទះសម្បែង​ច្រើន​ជាង​៨០០​ខ្នង នឹង​ត្រូវ​បំផ្លាញ​ដោយសារ​តែ​សំណឹក

ការ​កើនឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​ខ្យល់ព្យុះ បាន​ចាប់ផ្តើម​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តំបន់ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​អង់គ្លេស ។ នៅ​អំឡុង​ឆ្នាំ​២០៣៤ ផ្ទះសម្បែង​ច្រើន​ជាង​៨០០​ខ្នង នឹង​ត្រូវ​បំផ្លាញ​ដោយសារ​តែ​សំណឹក ខណៈ​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​បង្កើន​ឡើង​នៅ​ជុំវិញ​ប្រទេស​ទាំងមូល ។ ផ្ទះសម្បែង​ទាំងនោះ នឹង​ត្រូវ​បង្ខំ​ឱ្យ​បោះបង់​ចោល​ហើយ​ទៅ​តាំងទី​លំនៅ​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​មាន​សុវត្ថិភាព ។ ការ​បង្ខំចិត្ត​ចាកចេញ​នេះ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​សំណង​តិចតួច​បំផុត  ឬ​គ្មាន​សំណង​ទៀត​ផង​។ នៅ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ខ្យល់ព្យុះ​ធ្វើ​ឱ្យ​ដី​រហូត​ដល់​ទៅ​៧​ម៉ែត្រ ត្រូវ​ប៉ើង​ក្នុង​១​ឆ្នាំ​នៅ​តាម​តំបន់​មួយ​ចំនួន ខណៈ​ពេល​ដែល​អត្រា​ខ្ពស់​បំផុត​គឺ​មាននៅ​តំបន់​អឺរ៉ុប ។

តំបន់​ដែល​រង​ហានិភ័យ​ច្រើន​បំផុត​នៅ​អង់គ្លេស​រួម​មាន​៖ តំបន់​Devon, Cornwall, the Isle of Wight, Yorkshire និង តំបន់ East Anglia ព្រមទាំង​សំណង់​អគារ​ផង​ដែរ ។ ការ​ស្រុត​ចុះ​តំបន់ឆ្នេរ​បាន​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ  ទុនបម្រុង​ធម្មជាតិ និង​ក្រុមហ៊ុន​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ។ នៅ​ចុង​សតវត្សរ៍​នេះ​ចំនួន​នៃ​ផ្ទះសម្បែង​ត្រូវ​បំផ្លាញ​នឹង​កើនឡើង​ច្រើន​ជាង​៨​ដង នៃ​តួលេខ​៧.០០០ ហើយ​បើសិនជា​គ្មាន​វិធានការ​ការពារ​នោះ​ទេ តួលេខ​នឹង​បន្ត​កើនឡើង​ខ្ពស់​ជាង​នេះ​៩០​ដង​ឯណោះ ពី​៨០០ ទៅ ៧៤.០០០ ខ្នង ៕