ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​ចូលកំពង់​ផែ​លី​ប៊ី​ជម្លៀស​ជន​ស៊ីវិល

15 ឆ្នាំ មុន

នាវា​ឈ្មោះ CHOI YOUNG ជា​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង​​បញ្ជូន​មក​កាន់​ប្រទេស​លី​ប៊ី​ពី​ដែន​ទឹក​សូម៉ា​លីត្រូវ​ទៅ​ដល់​កំពង់​ផែ​ក្រុង​បេន​ហ្គា​ហ្ស៊ីនា​ថ្ងៃ​ទី​២ មីនា​។ យោង​តាម​ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​ថា នាវា​ពិឃាត​ចំណុះ​៤.៥០០​តោន​នោះ​​អាច​ផ្ទុក​មនុស្ស​បាន​១០០​នាក់​បន្ថែម​លើ​​សមា​ជិកក្រុម​​នាវិក​៣០០​នាក់​ ត្រូវ​បញ្ជូន​ទៅ​លី​ប៊ី ខណៈ​ដែល​កំហឹង​ប្រជា​ជន​កាន់​តែ​មាន​ទំហំ​ធំ​ឡើង​ប្រឆាំង​លោក​កា​ដា​ហ្វី។ នាវា​ចម្បាំង​​នោះ​តាម​ធម្មតា​ធ្វើ​ប្រតិ​បត្តិ​ការ​ក្នុង​ដែន​ទឹក​សូម៉ា​លី​ដើម្បី​ការ​ពារ​បណ្តា​នាវា​ប្រឆាំង​នឹង​ពួក​ចោរ​សមុទ្រក្នុង​ក្រប​ខណ្ឌ​​នៃ​យុទ្ធ​នា​​ការ​អន្តរ​ជាតិ​មួយ​ដឹក​នាំ​ដោយ​សហ​រដ្ឋ​អាមេ​រិក​។

យោង​តាម​រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ត្បូង​ថា ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជា​៤៦០​នាក់​ស្ថិត​ក្នុង​ប្រទេស​លី​ប៊ី​​នៅ​ឡើយ​គិត​មក​ដល់​ថ្ងៃ​ទី​១​ មីនា។ ពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជា​១០០​នាក់​នឹង​ក្រាញ​នៅ​លី​ប៊ី ទោះ​បី​អំពើ​ហិង្សា​​កើត​មាន​​ពេញ​បន្ទុក​ក្នុងប្រទេស​នេះ​ក្តី​។ ពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយ​តាម​ផ្លូវ​អាកាស​ ឬ​ផ្លូវ​គោក​តាំង​ពី​ចាប់​ផ្តើម​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា​នៅ​លី​ប៊ី​មក​ ៕