ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Windows 10 ដំណើ​ការ​លើ​ទូរស័ព្ទ​ជាង​1​លាន​គ្រឿង

8 ឆ្នាំ មុន

ទូរស័ព្ទ​ជាង​១​លាន​គ្រឿង បច្ចុប្បន្ន​នេះ​កំពុង​តែ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នេះ​បើ​យោង​តាម​គេហទំព័រ ZDNet ទើបតែ​បាន​បញ្ចេញ​របាយការណ៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ខណៈ​ប្រព័ន្ធ​ប្រតិបត្តិការ OS

ទូរស័ព្ទ​ជាង​១​លាន​គ្រឿង បច្ចុប្បន្ន​នេះ​កំពុង​តែ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នេះ​បើ​យោង​តាម​គេហទំព័រ ZDNet ទើបតែ​បាន​បញ្ចេញ​របាយការណ៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ខណៈ​ប្រព័ន្ធ​ប្រតិបត្តិការ OS ដំណើ​ការ​លើ PCs ប្រហែលជា​១៨០​លាន និង​ឧបករណ៍​ហ្គេ​ម Xbox One ១៨​លាន​គ្រឿង​ទៀត ។

ព័ត៌មាន​បាន​បែកធ្លាយ​ក្រោយ​ពី​ក្រុមហ៊ុន Microsoft បាន​បង្ហាញ​ថា មាន​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សកម្ម​ច្រើន​ជាង​២០០​លាន​ទូ​ទាំង​ពិភពលោក​កំពុង​តែ​ដំណើ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ជា​រៀង​រាល់​ខែ ។

បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Net Applications ឱ្យ​ដឹង​ថា ប្រព័ន្ធ Windows 10 ត្រូវ​បាន​គេ​អះអាង​ថា​មាន​ជិត ១០ ភាគរយ​នៃ​ភាគហ៊ុន​ទីផ្សារ​លើ​ទីផ្សារ​ប្រព័ន្ធ OS ។

Windows 10 គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Microsoft ប្រកាស​ពី​ការ​ផលិត​កាលពី​ថ្ងៃ​ទី ១៥ កក្កដា ២០១៥ ។ ក្រោយ​ពេល​ប្រកាស​ជា​ផ្លូវការ​មាន​អតិថិជន​របស់​ខ្លួន​ទាញ​ប្រព័ន្ធ​ជំនាន់​ទី​១០​នេះ​យក​មក​ប្រើ​យ៉ាងច្រើន​នៅ​លើ​ពិភពលោក ៕