ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះផ្ទួនៗ! ​​ភ្លើង​ឆេះ​ព្រៃ​ទើបផុត ពេលនេះ​​ជួប​គ្រោះ​​ទឹកជំនន់​ធ្ងន់ធ្ងរ​(វីដេអូ)

2 ឆ្នាំ មុន

ទើប​ងើប​ផុត​ពី​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៨​នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស ជា​តំបន់​ទេសចរណ៍ ហើយ​ពេល​នេះ​ប្រទេស​នោះ​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ គឺ​ទឹកជំនន់ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លាំង​

ប្រទេស​តួ​ក​គី ៖ ប្រទេស​តួ​ក​គី​ ទើប​ងើប​ផុត​ពី​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៨​នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស ជា​តំបន់​ទេសចរណ៍ ហើយ​ពេល​នេះ​ប្រទេស​នោះ​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ គឺ​ទឹកជំនន់ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លាំង​។

អ្នកជំងឺ​៤៥​នាក់​ ត្រូវ​ជម្លៀស​ចេញពី​មន្ទីរពេទ្យ​មួយ​នៃ​ខេត្ត​ស៊ី​ណុ​ប ទៅ​កាន់​មន្ទីរពេទ្យ​មួយទៀត មក​ពី​ទឹក​ឡើង​កាន់តែ​ខ្ពស់​។ ពួក​អ្នក​ជួ​យស​ង្គ្រោះ​​បាន​នាំ​អ្នក​ជំ​ងឺ​ទាំងនេះ តាម​កាណូត​កៅស៊ូ​ដែល​ពួក​គេ​អូស​តាម​ដង​វិ​ថី​មួយ​ដែល​ទឹក​ជន់​លិច​។ នេះ​បើ​តាម​បណ្ដា​រូបភាព ផ្សាយ​ដោយ​អាជ្ញាធរ​តាម​ TWITTER​។

រដ្ឋមន្ត្រី​កសិកម្ម​ និង​រុក្ខា​កម្ម​តួ​ក​គី លោក ​BEKIR PAKDEMIRLI បាន​​ថ្លែង​ថា នោះ​ជា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដ៏​អាក្រក់ ដែល​យើង​​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់​តាំង​ពី​៥០​ឆ្នាំ ​ឬ​អាច​១០០​ឆ្នាំ​មក​ហើយ​ នៅ​ភាគ​ខាងលិច​ប្រទេស​។ ក្នុង​ខេត្ត​បារ​ទី​ន ​ពួក​អ្នក​ជួយ​សង្គ្រោះ កំពុង​តាម​រក​មនុស្ស​ចាស់​ម្នាក់​ដែល​ត្រូវ​ទឹក​នាំ​យក​ទៅ ក្រោយ​ផ្ទះ​គាត់​ត្រូវរ​លំបាក់​​ចុះ​។ ម្យ៉ាងវិញទៀត​មនុស្ស​ម្នាក់​បាន​​ស្លា.ប់​ដោយ​គាំងបេះដូង​ក្នុង​ខេត្ត​នេះ​ផងដែរ​។

ភ្លៀង​ធ្លាក់​ខ្លាំង​នេះ ក៏​បណ្ដាល​ឲ្យ​មានការ​បាក់​ដី​ជា​​ច្រើន​កន្លែង ក្នុង​នោះ​ការ​បាក់​ដី​មួយ ​បណ្ដាល​ឲ្យ​បាក់​មួយ​ផ្នែក​នៃ​ស្ពាន​មួយ​។ មនុស្ស​៨​នាក់​រង​របួស​​ហើយ​ក៏ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ នៅ​ខេត្ត​ KASTAMONU ​ផ្លូវ​នានា​ ត្រូវ​ទឹក​លិច​ទាំងស្រុង ដោយ​ហូរ​កួច​នាំ​យក​បណ្ដា​រថយន្ត​ទៅ​តាម​ខ្សែទឹក ។ ចំណែក​នៅ​តាម​កន្លែង​ខ្ លះ​ទឹក​មាន​កម្ពស់​ពី​៣​ទៅ​៤​ម៉ែត្រ ហើយ​ពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​រត់ឡើង​ទៅ​លើដំបូល​អគារ​។ ហើយ​បណ្ដា​ឧទ្ធម្ភាគចក្រ បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​មនុស្ស​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ទៀត​​ផង។
ភ្លៀងនេះ​បាន​​​ចាប់​ធ្លាក់​ខ្លាំង​​កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​​សីហា ​មក ​ហើយ​បន្ត​ក្នុង​ពេល​យប់​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ