ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ធ្វើអោយខ្សោយលិង្ហ សម្រាប់បុរស

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រឿងដែលធ្វើអោយអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល គឺមេរោគកូវីដ១៩ បានបំផ្លាញ ដល់ជីវិតសិចរបស់មនុស្សប្រុស ដោយវាធ្វើអោយមានបញ្ហាខ្សោយលិង្គយូរអង្វែង។ នេះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើន ដែលចុះផ្សាយ នៅក្នុងសារព័ត៌មានល្បីៗនៅក្នុងពិភពលោក។ សារព័ត៌មាន…

ភ្នំពេញ៖ រឿងដែលធ្វើអោយអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល គឺមេរោគកូវីដ១៩ បានបំផ្លាញ ដល់ជីវិតសិចរបស់មនុស្សប្រុស ដោយវាធ្វើអោយមានបញ្ហាខ្សោយលិង្គយូរអង្វែង។

នេះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើន ដែលចុះផ្សាយ នៅក្នុងសារព័ត៌មានល្បីៗនៅក្នុងពិភពលោក។

សារព័ត៌មាន Forbes របស់អាមេរិក បានរាយការណ៍ថា មានការចុះផ្សាយនៅទស្សនាវដ្តី The World Journal of Men’s Health ដែលរៀបរាប់លម្អិតអំពីរឿងរ៉ាវរបស់ពីរនាក់ដែលបានឆ្លងមេរោគកូវីដ១៩។ ៦ ខែ ទៅ ៨ ខែក្រោយមក គេនៅតែរកឃើញ​មេរោគកូវីដ១៩ នៅក្នុងលិង្គរបស់បុរសទាំងពីរនោះ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេបានមានបញ្ហាខ្សោយលិង្គធ្ងន់ធ្ងរ សូម្បីតែមុនពេលឆ្លងកូវីដ១៩ ពួកគេមិនដែលធ្លាប់មានបញ្ហាខ្សោយលិង្គក៏ដោយ។

ចំណែកការសិក្សាស្រាវជ្រាវមួយទៀត នៅអ៊ីតាលី ក៏បានរកឃើញ ក្នុង​ចំណោម ២៥ នាក់ ដែលមានតេស្តវិជ្ជមានកូវីដ១៩ គឺ ២៨ភាគរយនៃចំណោមនោះ បានមានបញ្ហាខ្សោយលិង្គ។ ចំណែកការប្រៀបធៀបជាមួយអ្នកដែលមិនមានឆ្លងកូវីដ១៩ គឺ​គេរកឃើញថា អ្នកមានកូវីដ១៩ គឺមានហានិភ័យជាង ៥​ដង ច្រើនជាងអ្នកមិនមានកូវីដ១៩ ក្នុងការកើតមានបញ្ហា​ខ្សោយលិង្គនេះ។

តាមពិត​ មានការសិក្សាជាច្រើន បានគាំទ្រដល់ទំនាក់ទំនងនៃការខ្សោយលិង្គ និងការឆ្លងមេរោគកូវីដ១៩។

សារព័ត៌មាន Los Angeles Times ក៏បានរាយការណ៍ថា បុរសខ្លះ បានទៅមន្ទីរពេទ្យ ព្រោះតែរឿង​ខ្សោយលិង្គ ក្រោយពីការមានជំងឺកូវីដ១៩។

ដូច្នេះ បុរសៗ ត្រូវតែប្រយ័ត្ន។ កូវីដ១៩​ មិនត្រឹមតែអាចធ្វើអោយឈឺធ្ងន់ ឬស្លាប់ទេ វាក៏អាចធ្វើអោយ​ប៉ះពាល់​ដល់ជីវិតផ្លូវភេទរយ:ពេលខ្លី និងវែងផងដែរ។

បើខ្លាចខ្សោយលិង្គ សូមស្អប់កូវីដ១៩ ទាំងអស់គ្នា ហើយរួមគ្នាប្រយុទ្ធនឹងជំងឺរាតត្បាតនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ