ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល និង​សមាគម​សហព័ន្ធ​វិនិយោគិន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សមាគម​សហព័ន្ធ​វិនិយោគ បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកលក់​ឱសថ តាម​ឱសថស្ថាន កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ២០១៦​។ ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​នៅ​សណ្ឋាគារ High Sky

រាជធានី​ភ្នំពេញ ៖  មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សមាគម​សហព័ន្ធ​វិនិយោគ បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកលក់​ឱសថ តាម​ឱសថស្ថាន កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ២០១៦​។ ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​នៅ​សណ្ឋាគារ High Sky ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស ង៉ែត វាន់ ធូ​ក ប្រធាន​សេវា​ឯកជន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ  លោក​សាស្ត្រាចារ្យ សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន ។

លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​មាន​ប្រសាសន៍​ថា «​ការ​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកលក់​ឱ​ស​តាម​ឱសថស្ថាន​នៅ​ពេល​នេះ គឺ​មាន​បំណង ទី​១-​ចង់​ឲ្យ​អ្នក​ឈរ​លក់​ឱសថ​ទាំងអស់​នៅ​តាម​រាជធានី​-​ខេត្ត​មានចំណេះ​ដឹង ជំនាញ​វិជ្ជាជីវៈ​មួយ​ពិតប្រាកដ​កុំ​ឲ្យ​មានការ​លក់​តាម​ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាល​ភាព​​ព​របស់​រដ្ឋ​កម្ពុជា ។ យោង​តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន​៥០% ជិះ​រថយន្តក្រុង​ទៅ​ព្យាបាល​នៅ​វៀតណាម​, ជិះ​យន្តហោះ​ទៅ​មើលជំងឺ​នៅ​ក្រៅ​ប្រទេស​​ចំនួន​៣០%​។ ទី​២-​ចង់​ពង្រឹង និង​ពង្រីក​វិស័យសេដ្ឋកិច្ច ពោល​គឺ​ម្ចាស់​ឱសថស្ថាន​កាលណា​អ្នក​ឈរ​លក់​ឱសថ​មាន​ចំណេះដឹង​មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​នេះ ក៏​ធ្វើ​ឱកាស​លក់​ឱសថ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ផង​ដែរ​។ ទី​៣-​ចង់​ឲ្យ​អ្នក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មានចំណេះ​ដឹង​មួយ​ពិតប្រាកដ​មិន​ត្រូវ​អ្វីមួយ​ដោយ​ការ​ស្មាន​ៗ​តទៅ​ទៀត​នោះ​ទេ ពីព្រោះ​ការ​ចូល​សមាហរណកម្ម​អាស៊ាន គឺ​មាន​ទំហំ និង​ទ្រុងទ្រាយ​ធំ បើ​យើង​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់​ទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​ទេ​នោះ នឹង​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រឈម​ច្រើន​។ ទី​៤-​សំណូមពរ​ចង់​ឲ្យ​អ្នក​រកស៊ី​នៅ​ផ្នែក​ឱសថ​ជួបជុំ​គ្នា​មួយ​ខែ​ម្តង​ថា តើ​មាន​ឱសថ​ថ្មី​មាន​អ្វីខ្លះ ជំងឺ​ថ្មី​មាន​អ្វីខ្លះ? ហើយ​ជំងឺ​ថ្មី​នោះ​ត្រូវការ​ប្រើប្រាស់​នូវ​ឱសថ​អ្វី? ដើម្បី​ដាក់​ថ្នាំ​ទៅ​ឲ្យ​វា​ត្រូវ កុំ​ចេះ​តែ​ស្មាន និង​ទី​៥-​យើង​ចង់​ឲ្យ​ជុំ​គ្នា​ធ្វើ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទាក់ទង​នឹង​ការ​រកស៊ី​នៅ​ក្នុង​វិស័យ​សុខាភិបាល​មួយ​ឲ្យ​បាន​ច្បាស់​»​។

លោក​សាស្ត្រាចារ្យ សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា «​កម្មវិធី​ថ្ងៃ​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ស្លាប់​ទៅ​លើ​មនុស្ស​យើង​ទាំង​មូល ហើយ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល និង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​កម្ពុជា​។  មាន​ន័យ​ថា​យើង​ទាំងអស់​គ្នា​នាំ​គ្នា​កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​អត្រា​ស្លាប់​ទាំង​កុមារ ម្ដាយ​ជា​ពិសេស​មនុស្ស​យើង​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​»​។

លោក​សាស្ត្រាចារ្យ សុខ សុគន្ធ​គូសបញ្ជាក់​ថា «​វគ្គ​បណ្ដុះបណ្ដាល​នេះ​យើង​ខិតខំ​រៀបចំ​ឡើង ជា​ពិសេស​សំដៅ​ទៅ​លើ​អ្នកលក់​ឱសថ​ឲ្យ​បាន​យល់ ប្រសិនបើ​យើង​ទៅ​រៀន​នៅ​មហា​វិទ្យា​ទាំង​សាលា​រដ្ឋ និង​ឯកជន គឺ​ចំណាយ​ពេលវេលា​វែង​ណាស់ ។ បើ​យើង​រៀន​ជា​ឱសថការី គឺ​យើង​ចំណាយពេល​៥​ឆ្នាំ ហើយ​នៅ​ក្នុង​រយៈពេល​យើង​រៀនសូត្រ​នេះ យើង​បាន​ចំណាយ​ទាំង​ថវិកា និង​ពេលវេលា​ច្រើន ប៉ុន្តែ​នៅ​ថ្ងៃនេះ​ប្រ​សិន​គាត់​មក​ទទួល​ការ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ពីរ ឬ​បី​ខែ​អាច​ធ្វើ​ឲ្យ​យល់​ដឹង​បាន​ច្រើន​ក្នុង​ការ​ប្រើប្រាស់​នូវ​ឱសថ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​ប្រើប្រាស់​»​។