ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd យល់ព្រម​ចំណាយ​30​លាន​ផោន​ទិញ​ខ្សែការពារ​ពី​ក្លិប​Wolfsburg

8 ឆ្នាំ មុន

ក្លិប​បិសាច​ក្រហម Man Utd ត្រៀម​ដាក់​សំណើ​ដល់​ទៅ​៣០​លាន​ផោន​ទិញ​កីឡាករ Ricardo Rodriguez ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្លិប Wolfsburg ក្នុង​ក្របខ័ណ្ឌ Bundesliga អា​ល្លឺ​ម៉​ង់ យក​មក​ពង្រឹង​ក្លិប​ទៅ​ថ្ងៃ​អនាគត ។

ទោះបីជា​Real Madrid ជា​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Laliga អេ​ស្ប៉ា​ញ​ផ្ដល់​ចំណាប់អារម្មណ៍ ខណៈ​ពេល​កីឡាករ​រូប​នេះ​នៅ​សល់​កុងត្រា​ជាមួយ​Wolfsburg​រហូត​ដល់​ឆ្នាំ​២០១៩ ក៏​ដោយ ប៉ុន្តែ Man Utd ហាក់ដូចជា​មាន​ទំនុកចិត្ត​ថា ទឹកប្រាក់​៣០​លាន​ផោន​នេះ អាច​ធ្វើ​ឱ្យ​Wolfsburg​យល់ព្រម​លក់​កីឡាករ​អាយុ​២៣​ឆ្នាំ​រូប​នេះ​ឱ្យ​ជាក់​ជា​មិន​ខាន​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​កីឡាករ​រូប​នេះ​បាន​ប្រាប់អ្នក​សារព័ត៌មាន​កាលពីដើម​ស​ប្ដា​ហ៍​កន្លង​មក​ថា មិន​បានដឹង​ថា​ក្លិប​Real Madrid និង​ក្លិប​ផ្សេង​ទៀត​ចាប់អារម្មណ៍​ខ្លួន​ខ្លាំង​បែប​នេះ​ឡើយ​៕