ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ប្ដេជ្ញា​តស៊ូ​លើ​រឿង​ក្ដី​ចោទប្រកាន់​ពុក​រលួយ

8 ឆ្នាំ មុន

លោក Michel Platini អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) បាន​ប្រកាស​តាម​ទីភ្នាក់ងារ​ព័ត៌មាន​«​ឡេ​គីប​» របស់​បារាំង​ថា សុំ​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA)

លោក Michel Platini អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) បាន​ប្រកាស​តាម​ទីភ្នាក់ងារ​ព័ត៌មាន​«​ឡេ​គីប​» របស់​បារាំង​ថា សុំ​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​តស៊ូ​លើ​រឿង​ក្ដី​ចោទប្រកាន់​ពុក​រលួយ​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​របស់​ខ្លួន ។

លោក Michel Platini និង​លោក​Sepp Blatter អតីត​ប្រធាន​FIFA ត្រូវ​បាន​គណៈកម្មការ​ក្រមសីលធម៌​បាល់ទាត់​ពិភពលោក​ដាក់​បម្រាម​មិន​ឱ្យ​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​រយៈពេល​៨​ឆ្នាំ​ចាប់ពី​ពេល​នេះ​តទៅ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​FIFA ។

ចំណែក​ការ​បោះ​ឆ្នោត​ប្រធាន​FIFA ថ្មី នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ខាង​មុខ លោក​សូម​ដកខ្លួន​សិន​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​ធ្វើ​យ៉ាងណា​ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ ហើយ​លោក​នឹង​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​នៅ​អាណត្តិ​ក្រោយ ៕