ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេចតេជោ​​ជាអធិបតី​​បើក​​សម័យប្រជុំ​​ពេញអង្គ​​គណៈ​មន្ត្រី​​​នៅ​អគារ​មិត្ត​ភាព​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វេលាម៉ោង​​​៨​និង​​៣០​នា​ទី​ព្រឹកថ្ងៃទី​​១៨ មីនា ២០១១ នៅទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​​បានបើក​​សម័យ​ប្រជុំពេញ​អង្គ​គណៈ​​រដ្ឋ​មន្ត្រី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​ ដើម្បីពិភាក្សា​​លើ​របៀប​វារៈ​​ដូច​ខាង​​ក្រោម ៖
១-​សេចក្តីព្រាង​​យុទ្ធ​សាស្ត្រ​​ជាតិស្តីពី​ការ​គាំ​ពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយរង​គ្រោះ ។​
២-​សេចក្តី​​​ព្រាង​អនុ​ក្រឹត្យ ស្តីពី​របប​គោល​នយោបាយ ចំពោះជន​​ពិការ និងគ្រួសារ​ក្រីក្រ ​​ងាយរងគ្រោះ​នៅ​តាម​សហគមន៍ ។​
៣-​បញ្ហា​ផ្សេងៗ ៖ សំណើ​សុំ​​ការ​​យល់ព្រម​ពី​គណៈ​រដ្ឋ​មន្ត្រី​​ដើម្បី​ផ្ញើ​​ទៅស្ថាប័ន​​នីតិ​ប្ប​ញ្ញត្តិ​លើ​​ «ពិធី​សារទី​៣ ធ្វើវិសោធន​កម្ម​​លើ​សន្ធិ​សញ្ញា​​មិត្ត​ភាព និងសហ​ប្រតិបត្តិ​ការ​​​អាស៊ីអាគ្នេយ៍» ៕