ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ម្នាក់​ជិះ​ម៉ូត​បុក​បង្កាន់ដៃស្ពាន៧មករា​​បោក​ក្បាល​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​ៗ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ហុ​ក សាបាន បាន​បើក​ម៉ូតូ​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​មក​រា​បោក​ក្បាល​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​ៗ​…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ហុ​ក សាបាន បាន​បើក​ម៉ូតូ​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​មក​រា​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ និង​គួរ​ឲ្យ​​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៥ នៅ​លើ​ស្ពាន​អាកាស​៧​មក​រា ។

ជន​រង​គ្រោះ​ឈ្មោះ ហុ​ក សាបាន អាយុ​២៩​ឆ្នាំ មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី និង​មាន​តួនាទី​ជា​នាយ​រង​ផ្នែក​ឃោសនា និង​ល្បាត​ត្រួតពិនិត្យ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក PCX ពណ៌​ស គ្មាន​ស្លាក​លេខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ម្នាក់ឯង​តាម​បណ្តា​យ​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ក៏​ឡើង​ស្ពាន​អាកាស​៧​មក​រា​បម្រុង​ចុះ​មក​ផ្លូវ​កម្ពុជា​ក្រោម តែ​មិនដឹង​ជា​យ៉ាងម៉េច​ក៏​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម ចំណែក​ម៉ូតូ​ធ្លាក់​មក​ដល់​គល់​ស្ពាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ៕