ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អាវ​ក្រហម​បន្ដ​ធ្វើ​បាតុកម្ម​នៅ​សង្កាត់​ពាណិជ្ជកម្ម

13 ឆ្នាំ មុន

បាតុកម្ម​របស់​ពួក​អាវ​ក្រហម​ថៃ​ចាប់​តាំងពី​ថ្ងៃ​ទី​១៤ មីនា មក ប្រឆាំង​នាយក​រដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ទី​៥ មេ​សា ទទួល​បានការ​បដិសេធរបស់​តុលាការ​នូវ​បណ្ដឹង​របស់​រដ្ឋាភិបាល​ដែលស្នើ​បណ្ដេញ ​ពួក​គេ​ចេញពី​សង្កាត់​យុទ្ធសាស្ដ្រ មួយ​នៃ​ក្រុង​បាងកក​ដែល​ពួក​គេ​ធ្វើ​ឱ្យ​ស្ទះ​នៅទីនោះ​ចាប់តាំងពី​៤៨​ម៉ោង​មក​ហើយ ។

បាតុកម្ម​របស់​ពួក​អាវ​ក្រហម​ថៃ​ចាប់​តាំងពី​ថ្ងៃ​ទី​១៤ មីនា មក ប្រឆាំង​នាយក​រដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ទី​៥ មេ​សា ទទួល​បានការ​បដិសេធរបស់​តុលាការ​នូវ​បណ្ដឹង​របស់​រដ្ឋាភិបាល​ដែលស្នើ​បណ្ដេញ​ពួក​គេ​ចេញពី​សង្កាត់​យុទ្ធសាស្ដ្រ មួយ​នៃ​ក្រុង​បាងកក​ដែល​ពួក​គេ​ធ្វើ​ឱ្យ​ស្ទះ​នៅទីនោះ​ចាប់តាំងពី​៤៨​ម៉ោង​មក​ហើយ ។

តុលាការស៊ីវិល​ដែល​សំរេច​លើ​សំណើរបស់​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា នោះ វាយតំលៃ​ថា អាជ្ញា​ធរមាន​រួចហើយ នូវ​ច្បាប់​សន្ដិសុខ​ផ្ទៃក្នុង​ដែល​អាច​អនុញាត ជា​ពិសេស​ឱ្យ​កង​យោធា​ដឹកនាំ​ធ្វើ​ប្រតិបត្ដិការ​ថែរក្សា​របៀបរៀបរយ ។ ចៅក្រម​មួយរូប​គូសបញ្ជាក់​ថា ពុំ​ចាំបាច់​ស្នើ​សុំ​ការ​យល់ ព្រម​របស់​តុលាការ​ទៀត​ឡើយ ពីព្រោះច្បាប់​សន្ដិសុខ​ផ្ទៃក្នុង​ដែល​មាន​ជា​ធរមាន​អាចប្រើ​គ្រប់ពេល ។

ពួក​អាវ​ក្រហម​ជា​ច្រើន​សិប​ពាន់​នាក់​បានធ្វើ​ឱ្យ​ស្ទះ​ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ​នូវ​ច​រាចរណ៍ និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់ប្រសប់​គ្នា​ដ៏​ធំ​ដែល​នៅ​ទីនោះ​មាន​សណ្ឋាគារប្រណីត និង​ការិយាល័យ​នានា ព្រមទាំង​ម​ជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ៗ ។

ទន្ទឹម​នឹង​នីតិវិធី​ស៊ី​វិល​រដ្ឋាភិបាល​ក៏​ស្នើផង​ដែរ​ដល់​តុលាការ​ឱ្យ​ចេញ​ដីកាចាប់ខ្លួនប្រឆាំង​ពួក​បាតុករ ។
កាលពី​ពាក់កណ្ដាល​ថ្ងៃ​ទី​៥ មេ​សា ពួកបាតុករ​អាវ​ក្រហម​ប្រមាណ​ជា​៥០០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​គណៈ​កម្ម​ធិ​ការ​បោះឆ្នោត​ទាមទារ​ឱ្យ​ផ្ដល់​ព័ត៌មាន​នានា​ទាក់ទិនដល់​រឿង​ផ្ដល់​មូលនិធិ​ខុសច្បាប់​ដល់​គណបក្ស ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោក​អាប់​ភីស៊ី​ត ។ ពួក​ប្រឆាំង​ទាមទារ​ឱ្យ​វិល​ទៅ​ប្រើប្រាស់​រដ្ឋធម្មនុញ​មុន​ពេល​រដ្ឋប្រហារ​យោធាកាលពី​ឆ្នាំ​២០០៦ ប្រឆាំង​លោក​ថា​ក់​ស៊ី​ន ។

ក្រោម​ការ​គំរាមកំហែង​ចាប់ខ្លួន ពួក​បា​តុករ​ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មេ​សា ពីការ​ចាក​ចេញពី​សង្កាត់​ពាណិជ្ជកម្ម​ក្រុង​បាង SIAM SQUARE ។ ក៏​ប៉ុន្ដែ​មេដឹកនាំបាតុករ​ម្នាក់​លោក​ចតុ​ពន ប្រូ​ម​ប៉ាន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ មេ​សា​ថា ពួក​បាតុករ និង​រក្សា​វត្ដមាន​ក្នុង​សង្កាត់​នោះ​តទៅ​ទៀត ដោយនៅ​ទីនោះ​ហាង​ទំនិញ ការិយាល័យ និងធនាគារ​ជា​ច្រើន​នៅ​តែ​បិទទ្វារ ព្រមទាំង​នៅសង្កាត់​ប្រវត្ដិសាស្ដ្រ​ក្រុង​បាងកក​ផង ៕