ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជួន ណារិនថា​ ​ជនដៃដល់កា.ប់​​សម្លា.ប់មួយគ្រួសារ​​នៅក្រុងព្រះសីហនុ​​​ដោយសាររឿងមេមាន់១ក្បាល

8 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖​ ស្នងការនគរបាល​ខេត្តព្រះសីហនុ ​លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន​ បានមានប្រសាសន៍​នៅក្នុងសន្និសីទកាសែត​នាព្រឹកថ្ងៃទី០៨ មករានេះថា

ខេត្តព្រះសីហនុ ៖​​ ស្នងការនគរបាល​ខេត្តព្រះសីហនុ​ ​លោកឧត្តមសេនីយ៍ទោ​​ ជួន ណារិន​ ​បានមានប្រសាសន៍​នៅ​ក្នុងសន្និសីទកាសែត​​នាព្រឹកថ្ងៃទី០៨ មករានេះថា ជនដៃដល់ដែលប៉ង​កាប់​សម្លាប់មនុស្សមួយ​គ្រួសារនៅក្នុងភូមិ១​​ សង្កាត់១ ​ក្រុងព្រះសីហនុ​កាលពីរំលងអធា្រត្រថ្ងៃទី២៩​​ ធ្នូ កន្លងមកនោះ​ ​ដោយសារគំនុំ​ជេរប្រមាថផ្តើម​ចេញពីមេមាន់​១​ក្បាល ។

បើតាមលោកស្នងការ​​មុនពេលកើតហេតុពីរថ្ងៃជនរងគ្រោះ​​បានបាត់មេមាន់១ក្បាល ​​ដោយចោទជនសង្ស័យជាអ្នកគប់ស៊ី ​​ហើយបានជេរប្រមាថ​ដដែលៗ​ទៅលើជនដៃដល់ ទោះបីជាជនដៃដល់ថា​មេមាន់នោះត្រូវបានស្រ្តីអ្នកជិតខាងឲ្យក៍ដោយ ​ធ្វើឲ្យជនសង្ស័យ​ខឹង​និងឈានដល់ប៉ងសម្លាប់ផ្តាច់​ពូជ​ដោយយកពូថៅកាប់​ទៅ​ក្រុមគ្រួសារ​ជនរង​គ្រោះ៧នាក់​​ បណ្តាលឲ្យស្លាប់ម្តាយ​ ​និងកូនស្រីអាយុ១៣ឆ្នាំ ​និងមនុស្ស​៥នាក់ទៀត​របួសធ្ងន់តែម្តង ។

គួរបញ្ជាក់ថា ​ជនសង្ស័យឈ្មោះ ​លុយ សុភ័ក្ត្រនេះ​ ក៍ធ្លាប់ជាប់ពន្ឋនាគារពីបទប្លន់ផងដែរ ។

មកដល់ម៉ោង​ជិត១២ថ្ងៃត្រង់ថ្ងៃសុក្រដដែលនេះ​ ជនសង្ស័យកំពុងឃុំខ្លួន​នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​រង់ចំាបញ្ជូនបន្តទៅសាលាដំបូងខេត្តព្រះសីហនុចាត់​ការតាមច្បាប់ ៕