ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត និង​នយោបាយ​របស់​លោក​លន់ ន​ល់ (តចប់)

8 ឆ្នាំ មុន

ក្រោម​របប​សីហ​នុ ព្រឹត្តិការណ៍​ដែល​គេ​ដាក់​ឈ្មោះ​ថា «​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​» នោះ​បាន​បើកឱកាស​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាងច្រើន​រវាង​សម្តេច​សីហ ​នុ និង​សិរី​មតៈ ។ វា​ហាក់ដូចជា​សិរី​មតៈ

ក្រោម​របប​សីហ​នុ ព្រឹត្តិការណ៍​ដែល​គេ​ដាក់​ឈ្មោះ​ថា «​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​» នោះ​បាន​បើកឱកាស​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាងច្រើន​រវាង​សម្តេច​សីហ ​នុ និង​សិរី​មតៈ ។ វា​ហាក់ដូចជា​សិរី​មតៈ បាន​ធ្វើ​អ្វី​ៗ​ដោយ​ការ​ព្រមព្រៀង​គ្នា​ជាមួយ​លន់ ណុ​ន ដែល​បាន​បង្កើន​ការ​បង្កហេតុ​ជា​ច្រើន​ប្រឆាំង​នឹង​សម្តេចព្រះ​ប្រមុខរដ្ឋ ។ នៅ​ក្នុង​កាសែត​របស់​គាត់ លឿង វ៉ែន បាន​ចាប់ផ្តើម​សរសេរ​ផ្សាយ​អត្ថបទ​រិះគន់​របប​សម្តេច​ជា​បន្តបន្ទាប់ ។ កាសែត «​នគរធំ​» ដែល​ដឹកនាំ​ដោយ​សុទ្ធ ប៉ូ​លី​ន ជា​មិត្តភក្តិ​របស់​វរសេនីយ៍ត្រី​លន់ ណុ​ន បាន​សរសេរ​អត្ថបទ​ទិតៀន​ដូចនេះ ។

កាសែត​នេះ បាន​បង្ក​ឱ្យ​សម្តេច​ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង ។ ក្នុង​ឱកាស​សមាជជាតិ​ចុង​ក្រោយ​របស់​សង្គមរាស្ត្រនិយម លឿង វ៉ែន ត្រូវ​បាន «​អញ្ជើញ​» ឱ្យទៅ​បកស្រាយ​បំភ្លឺ​ជា​សាធារណៈ​នៅ​មុខ​សម្តេច និង​សុំ​ឱ្យ​គាត់​ផ្តល់​នូវ​ភស្តុ​តាង ផ្សេង​ៗ​ស្តី​ពី​ការ​ចោទប្រកាន់​របស់ គាត់​។ នៅ​ក្រោយ​ពេល​សមាជជាតិ​ចប់ គាត់​បាន​ត្រូវ​គេ​ចាប់ខ្លួន និង​យក​ទៅ​ដាក់គុក​ដោយ​មិន​ចាំបាច់​គិតគូរ​ច្រើន​ឡើយ ។

ដំណាលគ្នា​ នេះ ជា​ជំនួស​ការ​តវ៉ា​ប្រឆាំង​សម្រាប់​សេរីភាព​សារព័ត៌មាន​និង​ការ​បង្កហេតុ លន់ ណុ​ន បានឱ្យ​គេ​សរសេរ​ចំអក​ឡកឡាយ និង​បិទ​ប័ណ្ណប្រកាស​ជា​ច្រើន​ដែល​មាន​រូប​ត្លុក​តំណាង​ឱ្យ​រូប​ខ្ញុំ (​រស់ ច​ន្ត្រា​បុត្រ​) និង​វ៉ា​ន់ ឌី​កា​អុ​ន នៅ​ជុំវិញ​វាលមេរុ (​វាល​មេន​) ជា​កន្លែង​សមាជជាតិ និង​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ពី​ការ​ចេញផ្សាយ​ក្នុង​ពេល ឆាប់​ៗ​នូវ​កាសែត​ប្រចាំ​ថ្ងៃជា​ភាសា​ខ្មែរ​ថ្មី​មួយទៀត​ឈ្មោះ «​មហាជន​» ។

លោក ​បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ បរិយាយ​ក្នុង​សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» របស់​លោក​ថា បរិយាកាស​នយោបាយ​តម​ក​ទៀត បាន​ប្រែ​ទៅ​ជា​ធ្ងន់​សម្រាប់​បណ្តា​មិត្ត​ស្និទ្ធស្នាល​របស់​លន់ ណុ​ន​ទៅ​វិញ ។ តាម​ការ​ទាក់ទង​ជា​ធម្មតា​របស់​យើង ហួត ហៀ​ម​បាន​ប្រាប់​យើង​ឱ្យ​ដឹង​ថា​វរសេនីយ៍ឯក​អ៊ុំ ម៉ា​ណូ​រិ​ន និង​សូ​ស្តែ​ន ហ្វែ​រណ​ង់​ដេ​ស បាន​ទទួល​បទបញ្ជា​ឱ្យ​ចាប់ខ្លួន​បញ្ញវន្ត សាស្ត្រាចារ្យ និង​គ្រូបង្រៀន មន្ត្រីរាជការ ស៊ី​វិល និង​យោធា​ចំនួន​៥០០​នាក់ ។ យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​យើង​ពុំ​មាន​មធ្យោ​បាយ​ដើម្បី​បញ្ជាក់​ដំណឹង​នេះ​ឱ្យ​ដឹង​ថា​ខុស ឬ​ត្រូវ​ឡើយ ។ គាត់​បាន​ចែក​កាំភ្លើងខ្លី​ឱ្យ​ពួក​យើង​កាន់ ហើយ​បង្គាប់​ដាច់ខាត​ឱ្យ​យើង​ការពារ​ខ្លួន​ក្នុង​ករណី​ដែល​មានការ​ចាប់ចង ។

សហការី ​ជិត​ស្និទ្ធ​នឹង​គាត់​មួយ​ចំនួន​លែង​ហ៊ាន​ដើរ​លេង​តែ​ពី​ស​តែ​ពាស​នៅ​ ក្រុងភ្នំពេញ​ទៀត​ហើយ ។ ថោ​ង លឹ​ម​ហួង ដែល​ស្វែងរក​ដោយ​ប៉ូលិស​ជាតិ​បាន​ភៀសខ្លួន​ទៅ​នៅ​ខាងជើង​បឹង​ប្រ​យា​ប ជា​បឹង​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ក្រុងភ្នំពេញ ។ ចំណែក​លន់ ណុ​ន​វិញ​គាត់​បាន​សុំ​ធ្វើ​បទបញ្ជា​បេសកកម្ម​មួយ​ដែល​គាត់​បាន​ចុះហត្ថលេខា ​ដោយ​ដៃ​គាត់​ផ្ទាល់ ដើម្បី​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ។ ដូច្នេះ​នៅ​មិន​ទាន់​មាន​អ្វី​បង្ហាញ​ឱ្យ​ឃើញ​ថា ជីវិត​របស់​របប​រាជាធិបតេយ្យ​ត្រូវ​បាន​វាយតម្លៃ​នៅឡើយ​ទេ ។

គឺ​នៅ​ ថ្ងៃមួយ​នៃ​ខែកុម្ភៈ ឆ្នាំ​១៩៧០ លន់ ណុ​ន បាន​ផ្ញើ​មក​ឱ្យ​យើង​នូវ​លិខិត​មួយ​ដែល​សរសេរ​លើ​កំណាត់​ក្រដាស​ទក់ទី​មួយ​ សន្លឹក ។ នៅ​លើ​ក្រដាស​នោះ​មាន​ពាក្យ​២​ម៉ាត់ ដែល​គេ​មើលឃើញ​ច្បាស់ ៖«​សាធារណរដ្ឋ ឬ​រាជាធិបតេយ្យ​» ។ យើង​ត្រូវ​តែ​ផ្តល់​នូវ​ការ​ឆ្លើយ​តប​ទៅ​វិញ​ភ្លាម ។ ពិត​ហើយ​ចម្លើយ​របស់​យើង​គ្មាន​អ្វី​ក្រៅពី «​សាធារណរដ្ឋ​» ឡើយ ។ ប៉ុន្តែ​យើង​បាន​ត្រូវ​គេ​បំភ័ន្ត និង​ធ្វើ​ឱ្យ​ឆ្ងល់​សង្ស័យ​យ៉ាង​ខ្លាំង ។ តើ​លន់ ណុ​ន ត្រូវការ​អ្វី​ពិតប្រាកដ0x017d7   គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ ។

នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​១៩៧០ យើង​ហាក់ដូចជា​ពិភាល់​ថា​នឹង​មានរឿង​ចម្លែក​កើតឡើង​។  ប៉ុន្តែ​បន្ទាប់​ពី​ការ​ជជែក​ពិភាក្សា​របស់​ពួក​អ្នកតំណាង​រាស្ត្រ និង​ការ​លើក​វារៈ​ប្រជុំ​របស់​ខ្លួន យើង​ត្រូវ​សម្រេចចិត្ត​របស់​យើង​ក្នុង​រឿង​នេះ «​ថ្ងៃ​ពេញ​ក្បាលទឹក​» មិន​ទាន់​មក​ដល់​ទេ ។ លន់ លន់ គ្មាន​បញ្ចេញ​អ្វី​ឱ្យ​ឃើញ​ឡើយ ។ យើង​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គេ និង​នៅ​ក្នុង​ភាព​គ្មាន​ដឹង​ពី​អ្វី​ដែល​គេ​កំពុង​គិត​ក្បត់​ផង​ទេ ។ តាម​ការ​ពិត​អនាគត​របស់​ប្រទេស​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ក្នុង​យប់​ថ្ងៃ​ទី​១៧ មក​ថ្ងៃ​ទី​១៨ មីនា ។

ទាល់តែ ​៤​ឆ្នាំ​ក្រោយមក ទើប​ខ្ញុំ​រក​ឃើញ​អាថ៌​កំបាំង​នៅ​ក្នុង​យប់​នោះ ។ ដើម្បី​សរសេរ​និក្ខេបបទ​របស់ ខ្ញុំ ៗ​ញុំ​ត្រូវការ​ពិនិត្យ​មើល​ជុំវិញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ខ្លះ​ៗ​ឱ្យ​បាន​ច្បាស់លាស់ ។ នៅ​ឆ្នាំ​១៩៧៤ លន់ ណុ​ន បាន​រស់នៅ​អស់​មួយ​ភាគ​ក្នុង​ការ​និរទេស​ខ្លួន​របស់​គាត់​នៅ​ប្រទេស​បារាំង ហើយ​នៅ​ខែមិថុនា ឆ្នាំ​ដដែល ក្នុង​ឱកាស​នៃ​ការ​ដើរ​កម្សាន្ត​មួយ​តែ​២​នាក់​តតួ ក្នុង​ឧទ្យាន​ប៊ូ​ឡូញ  (Boulogne) គាត់​បាន​បង្ហើប​ប្រាប់​ខ្ញុំ​ពី​អាថ៌​កំបាំង​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង ។ ពិត​ហើយ​តាម​ការ​បកស្រាយ​របស់​គាត់ នៅ​យប់​ដ៏​វែង​ឆ្ងាយ​នោះ ។

នៅ​ ចុង​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​១៩៧០ ប្រហែល​ពាក់កណ្តាល​អធ្រាត្រ​គេ​នៅ​មិន​ទាន់​សម្រេច​ថា យ៉ាងម៉េច​ទាំងអស់ ។ លន់ ណុ​ន បាន​ស្នើ​ឱ្យ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ប្រកាន់​យក​ការ​សម្រេច​ព្រះ​ទ័យ​ផ្តើម​ធ្វើ​សកម្មភាព​ក្នុង​ការ​ដកហូត​មុខ​ តំណែង​ពី​សម្តេច​សីហ​នុ ។ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ចង់​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ​តែ​មួយ​អង្គ​ឯង​ទេ ។ ព្រះ​អង្គ​រង់ចាំ​ឱ្យ​លោក​ឧត្តមសេនីយ៍​លន់ ន​ល់ ធ្វើ​មុន ដែល​ទន្ទឹម​នឹង​នោះ​លន់ លន់ ក៏​ចង់ឱ្យ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ​ចូល​ប្រឡូក​មុន​ដែរ​… ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា លន់ ណុ​ន  បំពេញ​មុខងារ​ជា​ភ្នាក់ងារ​ទាក់ទង​រវាង​មិត្តភក្តិ​ទាំង​២​រូប​នេះ ។ នៅ​ប្រហែលជា​ម៉ោង​៣​ភ្លឺ លន់ ណុ​ន បាន​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​លន់ លន់ ដោយ​មាន​លោក​ហង្ស ធុន​ហាក់​, ឆ​ន សុ​ខុ​ុ​ម​, និង​គង់ អ៊​ន អម​ទៅ​ជាមួយ​ផង​។ នៅ​ពេល​នោះ​លន់ លន់ កំពុង​ដេក​នៅ​ក្នុង​អង្រឹង ។ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ដាស់​គាត់​ឡើយ ។ ពួក​គេ​នៅ​រង់ចាំ​រហូត​ដល់​ភ្លឺ ស្រាង​ៗ ។  ពេល​នោះ​ពេលវេលា​ហាក់ដូចជា​ធ្ងន់​ពាប់ និង​វែង​អន្លាយ​ដែល​ប្រហែលជា​ធ្វើ​ឱ្យ​ពួក​គេ​ខកខាន​ក្នុង​ការ​សម្រេចចិត្ត​ នូវ អ្វី​ៗ​ដែល​បាន​រៀបចំ​រួច​ហើយ​ផង​ក៏​មិនដឹង ។ លន់ ណុ​ន  បាន​សម្រេចចិត្ត​ដាស់​បង​របស់​គាត់​ដោយ​ហៅ​គាត់​ថា «​លោក​បង​»​។ គាត់​បាន​និយាយ​ប្រាប់​លន់ លន់ ថា​៖

«​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ បាន​យល់ព្រម​និង​សម្រេច​ព្រះ​ទ័យ​ទម្លាក់​សម្តេច​សីហ​នុ​ពីមុខ​តំណែង​។ ព្រះ​អង្គ​រង់​ចាំតែ​ការ​យល់ព្រម​ពី​លោក​បង​ប៉ុណ្ណោះ​» ។

នៅ​ពេល​នេះ​លន់ ន​ល់ បាន​ឆ្លើយ​តប​ថា​៖ «​បើ​មតៈ ព្រមព្រៀង​រួច​ទៅ​ហើយ យើង​មាន​តែ​សម្រេច​ធ្វើ​អីុ​ចឹ​ង​ទាំងអស់​គ្នា !» ។

តាម ​ការណ៍​ពិត ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ នៅ​មិន​ទាន់​ផ្តល់​នូវ​ការ​យល់ព្រម​របស់​ព្រះ​អង្គ​នៅឡើយ​ទេ ។ ព្រះ​អង្គ​នៅ​ញញើតញញើម​និង​ភ័យ​ខ្លាច​ជា​និច្ច ។ លន់ ណុ​ន ត្រូវ​តែ​បន្លំ និង​ភូត​កុហក​លន់ ន​ល់ ដើម្បី​ឱ្យ​បង​របស់​គាត់​សម្រេចចិត្ត ។

នៅ​ ពេល​ដែល​លន់ ណុ​ន និយាយ​រៀបរាប់​រឿង​នេះ​ប្រាប់​ខ្ញុំ (​រស់ ច​ន្ត្រា​បុត្រ​) គាត់​បាន​គូសបញ្ជាក់​ផង​ដែរ​ថា  ផែនការ​មួយ​ត្រូវ​បាន​រៀបចំ ពេលវេលា​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​បាន​ចាប់ផ្តើម​រួច​ជា​ស្រេច​ទៅ​ហើយ ៗ​គេ​ពុំ​អាច​ថយក្រោយ​វិញ​ឡើយ ។ ខ្ញុំ​បាន​សួរ​គាត់​ថា នៅ​ពេល​នោះ​បើសិនជា​លោក​ឧត្តមសេនីយ៍​លន់ ន​ល់ បដិសេធ​មិន​ផ្តល់​ភ្លើង​បៃតង​ឱ្យ​លោក តើ​លោក​គិត​ធ្វើ​យ៉ាងម៉េច​ទៅ​វិញ ។ គាត់​បាន​ឆ្លើយ​តប​មក​ខ្ញុំ ដោយ​គ្មាន​ភាព​មាន​ន័យ​មិន​ច្បាស់លាស់​ថា គាត់​បាន​គ្រោង​ទុកជា​ស្រេច​ដើម្បី​ចាប់ខ្លួន​គាត់ (​លន់ ន​ល់​) និង​រក្សា​គាត់​ទុក​មួយ​រយៈ ដោយ​រង់ចាំ​ឱ្យ «​ផែនការ​ត្រូវ​បាន​ប្រតិបត្តិ​» ។

បន្ទាប់​ពី​ទាញ​យក​បានការ​ សម្រេចចិត្ត​ពី​បង​របស់​គាត់​ហើយ លន់ ណុ​ន  បាន​ធ្វើ​ដំណើរ​ទៅ​កាន់​គេហដ្ឋាន​របស់​សិរី​មតៈ​វិញ ដោយ​មាន​ទាហាន​មួយ​ក្រុម​អម​ការពារ​ទៅ​ជាមួយ​ផង ។ ដោយ​គ្រាន់តែ​ដឹង​ថា​រូប​លន់ ណុ​ន និង​ដោយ​ទត​ឃើញ​ពួក​យោធា​មក​ដល់ សិរី​មតៈ​ឡើង​ញ័រ​ចំប្រប់​ដោយ​ការ​ភ័យ​ខ្លាច ។ ព្រះ​អង្គ​បែកញើស​ឡើង​ត្រជាក់​ព្រះ​កាយ ហើយ​បាន​យក​ភួយ​មួយ​មក​ឃ្លុំ​ជិត (​រឿង​ប្លែក​ដែល​គួរ​ឱ្យ​ជក់ចិត្ត​នេះ គឺ​ត្រូវ​បាន​អះអាង​បញ្ជាក់​ក្រោយមក​ដោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចន្ទរង្សី​) ។

ការ​ភាន់ច្រឡំ​បាន​កន្លង​ផុត​ទៅ ។ លន់ ណុ​ន បាន​ទូល​ថ្វាយ​ព្រះ​អង្គ​ថា​បង​របស់​គាត់​បាន​សម្រេចចិត្ត​ចាត់ការ​ក្នុង​រឿ ​នេះ​ហើយ ។ ម្តងនេះ​សិរី​មតៈ​លែង​ចាំ​ឱ្យ​គេ​អង្វរ​ទៀត​ហើយ ៗ​បាន​បង្គាប់​ឱ្យ​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ដូច​លន់ លន់ ដែរ ។

ខ្ញុំ ​បាន​និយាយ​រួច​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ៖ សម័យប្រជុំ​របស់​សភា​ទាំង​២​ដោយ​បិទទ្វារ​ជិត និង​ការ​ដក​ក​ហូត​មុខ​តំណែង​ពី​សម្តេច​នៅ​ម៉ោង​១​និង​៣០​នាទី ការ​មិនដឹង​និង​ការ​មិន​អើពើ​របស់​ប្រជាពលរដ្ឋ ការ​ប្រកាស​ផ្សាយ​តាម​វិទ្យុ​ពី​ការ​ទម្លាក់​សម្តេច​នៅ​ម៉ោង​៦​ល្ងាច និង​ការ​គ្មាន​ប្រតិកម្ម​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់ ។

នៅ​ពាក់កណ្តាល​ អធ្រាត្រ​នៃ​ថ្ងៃ​ទី​១៨ មីនា ដដែល​នោះ លោក​ឧត្តមសេនីយ៍​លន់ លន់ ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​បាន​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ​នៅ​ ប្រទេស​កម្ពុជា តាម​ការ​ស្នើ​របស់​លន់ ណុ​ន (​តាម​អ្វី​ដែល​លន់ ណុ​ន និយាយ​ប្រាប់​ខ្ញុំ ក្នុង​ឱកាស​នៃ​ការ​សន្ទនា​របស់​យើង​នៅ​ខែមិថុនា ឆ្នាំ​១៩៧៤ នាទី​ក្រុងប៉ារីស​)​។ ប៉ុន្តែ​សិរី​មតៈ ដែល​ត្រូវ​គេ​រាយការណ៍​ថ្វាយ​ពី​រឿង​នេះ​បាន​ប្រឆាំង​ជំទាស់ និង​សុំ​ផ្អាក​ការ​ប្រកាស​មួយ​បែប​នោះ​ទៅ​ថ្ងៃក្រោយ​វិញ ។

គឺ​ត្រង់់​ហ្នឹងហើយ​ដែល​ការ​ខ្វែងគំនិត​គ្នា​រវាង​សិរី​មតៈ និង​លន់ ណុ​ន បាន​ចាប់ផ្តើម​កើតឡើង​នោះ ។

នៅ ​ថ្ងៃ​ទី​១៨ មីនា លោក​វរសេនីយ៍ឯក​សេង  ស៊ុន​ថៃ បាន​បញ្ជា​ឱ្យ​កងទ័ព​ឆត្រយោង​ឈប់​សំចត​មួយ​រយៈ​នៅ​មិន​ឆ្ងាយ​ពី​រដ្ឋសភា​ ប៉ុន្មាន ។  តែ​ថា​២-៣​ថ្ងៃ​ក្រោយមក គេ​បានឃើញ​គាត់​ត្រូវ​សម្លាប់ រួម​ជាមួយ​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ប្រសើរ​ៗ​របស់​គាត់​ឈ្មោះ​កាបូ​ រ៍ (kabaur) ជា​និយោជិត​ធ្វើការ​នៅ​ក្រុមហ៊ុន​សែ​ល (Shell) ក្រុងភ្នំពេញ​ក្នុងផ្ទះ​មួយ​នៅ​ម្តុំ​ក្រុងភ្នំពេញ ។ សារព័ត៌​មានបាន​រាយការណ៍​ពី​រឿង​នេះ​ដូច​ហេតុការណ៍ ផ្សេង​ៗ​ដែរ ។ តាម​ការ​បកស្រាយ​ជា​ផ្លូវការ​ថា អ្នក​ទាំងនេះ​ទំនងជា​ស្រវឹងស្រា ហើយ​ឈ្លោះប្រកែក​គ្នា​ពី​រឿងស្រី​ម្នាក់ បន្ទាប់​មក​ក៏​បាញ់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ដំណឹង​ដែល​និយាយ ត​ៗ​គ្នា​នៅ​តែ​លេចឮ​សុសសាយ ។

គេ​និយាយ​ថា គេ​មិន​ដែល​ឃើញ​គាត់​សោះ​តាំងពី​ការ​ទៅ​សាកសួរ​មួយ​នៅផ្ទះ​លោក​ឧត្តមសេនីយ៍​ លន់ ន​ល់ ដែល​គាត់​បាន​ស្នើ​សុំ​ជួប​លោក​ឧត្តមសេនីយ៍​ជា​បន្ទាន់ (​តាម​ដំណឹង​ដែល​និយាយ ត​ៗ​គ្នា​ថា គេ​ធ្លាប់​បានឃើញ​គាត់​ជា​លើក​ចុង​ក្រោយ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ ផ្ទះ​លោក​ឧត្តមសេនីយ៍ ប្រហែល​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ។  គេ​បាន​បង្គាប់​ដាច់ខាត​ឱ្យ​គាត់​ឆ្លងកាត់​តាម​ទ្វារធំ​ខាង​មុខ គឺ​ពុំ​មែន​ទ្វារ​ក្រោយ​ដែល​បែរ​ទៅ​រក​ផ្ទះ​វរសេនីយ៍ត្រី​លន់ ណុ​ន ដែល​គេ​ប្រើ​ធ្វើ​ជា​បន្ទាន់​រង់ចាំ​សម្រាប់​មេ​ទាហាន​​ទាំងអស់​ដែល​ចង់​ជួប ​លោក​ឧត្តមសេនីយ៍ត្រី​ឆ្លងកាត់​ជា​ធម្មតា​ឡើយ​) ។ បណ្តា​មជ្ឈដ្ឋាន​យោធា ក៏​សង្ស័យ​ពី​ការ​បកស្រាយ​ជា​ផ្លូវការ និង​មន្ទិល​ចំពោះ​លន់ ន​ល់ ឬ​លន់ ណុ​ន ថា​ជា​មេគំនិត​ក្នុង​ការ​ធ្វើឃាត​នេះ ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​១៩៧០ ការ​រំជើបរំជួល​ថ្មី​ដែល​មាន​លក្ខណៈ​យ៉ាង​គំហុក​បាន​រាលដាល​នៅ​ក្នុង​ប្រទេស ​ជាមួយ «​ការ​ងើប​បះបោរ​» របស់​ប្រជា​កសិករ​នៅ​ភាគ​ខាងកើត បន្ទាប់​ជាមួយ​ការ​ចូលលុក​លុយ និង​ការ​សំរុកចូល​ស្រ​ទប់​មិន​ឈ្នះ​របស់​កងទ័ព​កុំ​មុ​យ​នី​ស្ត​វៀតណាម ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែមីនា ។

នៅ​ថ្ងៃ​ទី​២ ខែមេសា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​សម្រេចចិត្ត​ផ្តើម​យុទ្ធនាការ​ធ្វើ​សេចក្តី​ បំភ្លឺ និង​ធ្វើ​សកម្មភាព​មួ​ួ​យ ។ គណៈកម្មាធិការ​ជា​ច្រើន​ដែល​រួម​មាន​សមាសភាព​បញ្ញវន្ត និស្សិត សាស្ត្រាចារ្យ និង​សមាជិក​សភា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្រប់​ទិស​ទី​ដើម្បី​បង្ហាញ​ភស្តុ​តាង​ការ​ដកហូត​ មុខ​តំណែង​សម្តេច និង​បរិហារ​ពី​អំពើ​ពុក​រលួយ​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ព្រះ​អង្គ ។ យុទ្ធនាការ​នេះ​បាន​ត្រូវ​បង្កើត ភ្លាម​ៗ​ដោយ​គ្មាន​ព្រាង​ទុកជា​មុន ហើយដោយ​ខ្វះ​ការ​ណែនាំ ខ្វះ​ឯកសារ ហើយ​ដែល​អ្នក​ឃោសនា​ជឿជាក់​ក្នុង​ខ្លួនឯង​ខ្លាំង​ពេក បាន​ធ្វើ​ឱ្យ​ការ​ឃោសនា​នេះ​មិន​មាន​អ្នក​ជឿ​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​ពួក​គេ​មិន​ខ្វះ​សេចក្តី​ក្លាហាន​ឡើយ ហើយ​ត្រូវ​តែ​ជម្នះ​ការ​ព្រួយបារម្ភ និង​ការ​តក់ស្លុត​របស់​គេ ដ្បិតអី​វិទ្យុទាក់ទង​សេ​.២៥ (​វិទ្យុទាក់ទង​របស់​យោធា ដែល​គេ​បំពាក់​ឱ្យ​កងឯកភាព​នៃ​កងទ័ព​ខេ​មរ​ជាតិ នីមួយ​ៗ) ដែល​នៅ​ក្បែរ​ខ្លួន​បាន​ផ្សាយ​ឱ្យ​ដឹង​គ្មាន​ឈប់​ពី​ការ​វិនាស​ទីតាំង​ទ័ព​ ជួរ​មុខជា​ច្រើន ។

នៅ​ក្នុង​ចន្លោះ​ពេល​នោះ វរសេនីយ៍ត្រី​លន់ ណុ​ន បាន​បង្កើត​សេនាធិការ​ពិសេស​មួ​ួ​យ​ដោយ​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ទាល់​របស់​ លោក​ឧត្តមសេនីយ៍​លន់ ន​ល់ ។ សេនាធិការ​នេះ​គេ​ដាក់​ឈ្មោះ​ថា គណៈកម្មាធិការ​សម្របសម្រួល​របស់​ក្រសួងការពារជាតិ ដែល​មាន​អំណាច​គ្មាន​ព្រំដែន និង​ប្រើ​សិទ្ធិ​អំណាច​ស្រប​ជា​មួ​ួ​យ​រដ្ឋាភិបាល និង​អគ្គសេនាធិការ​នៃ​កងទ័ព​ខេ​មរ​ជាតិ (FANK)​។ តាំងពី​ថ្ងៃ​ដំបូង​នៃ​របប​ថ្មី គណៈកម្មាធិការ​នេះ​បាន​តាំងនៅ​ក្នុង​អគារ​របស់​សេនាធិការ​កងទ័ពអាកាស នៅ​ទល់មុខ​នឹង​សេនាធិការ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម (​ដែល​ត​ភ្ជាប់​ពី​ភ្នំ​ដូនពេញ​ទៅ​វិមាន​ឯករាជ្យ​) ។ ២-៣​ខែ​ក្រោយមក គណៈកម្មាធិការ​នេះ​បាន​រើ​ផ្លាស់​ទៅ​នៅ​ទឹកល្អក់​វិញ នៅ​ក្នុង​អគារ​ប៊ូល​ឌិ​ញ​ដ៏​ថ្មី​សន្លាង​មួយ  ជា​កម្មសិទ្ធិ​របស់​លោកស្រី​ប៉ុ​ម មាតា​របស់​អ្នក​ម្នាង​ម៉ូ​និក ។ មួយ​ផ្នែក​ធំ​នៃ​បុគ្គលិក​របស់​សេនាធិការ​សម្របសម្រួល​នេះ គឺ​មាន​នាយទាហាន​ជា​ច្រើន​នាក់ និង​កង​រក្សា​ខេត្ត​ដែល​បញ្ចូល​មក​ពី​ក្រសួង​ការពារ​លើ​ផ្ទៃ​ប្រទេស ។

ដោយ ​បារម្ភ​ពី​លទ្ធភាព​នៃ​ដំណើរ​ត្រឡប់​ទៅ​រក​របប​រាជាធិបតេយ្យ​វិញ និង​បំបែក​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ​ឱ្យ​នៅ​ដាច់​ពី​គេ​លន់ ណុ​ន បាន​បញ្ជា​ឱ្យ​ថា​ច់ ជា (​អ្នកមាន​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ផ្នែក​ទស្សនៈវិជ្ជា និង​ជានា​យក​វិទ្យាល័យ​ភ្នំ​ដូនពេញ អតីត​វិទ្យាល័យ​ព្រះ​សី​ុ​សុវត្ថិ​។ ត្រូវ​បាន​ដំឡើង​ស័ក្តិ​ជា​វរសេនីយ៍ត្រី​កងទ័ព​ខេ​មរ​ជាតិ បន្ទាប់​ពី​ថ្ងៃ​ទី​១៨ មីនា ១៩៧០ គាត់​បាន​បង្កើត​កងទ័ព​ថ្មើរជើង​មួយ​កងពលតូច មាសមា​សភាព​មួយ​ចំនួន​ធំ​ជា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ជា​ទឹកដី​ដែល​រូប​គាត់​ផ្ទាល់​មាន​ដើម​កំណើត​ពី​ទីនោះ ។ ការ​ឈាន​ឡើង​របស់​គាត់​គ្មាន​អ្វី​ទប់​បាន​ឡើយ​៖ បន្ទាប់​ពី​បាន​ទទួល​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ទោ គាត់​បាន​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងអប់រំជាតិ និង​មនុស្ស​ទំនុក​ក​ចិត្ត​របស់​លន់ ន​ល់​) រៀបចំ​បាតុកម្ម​ធំ​មួយ​ដើម្បី​សុំ​ឱ្យ​លោក​ឧត្តមសេនីយ៍​លន់ លន់ ប្រកាស​បង្កើត​របប​សាធារណរដ្ឋ ។ ការ​ធ្វើ​បាតុកម្ម​នេះ​ដែរ​គេ​ឱ្យឈ្មោះ​ថា «​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ស្របគ្នា​ខាង​ផ្លូវចិត្ត​គំនិត​បាន​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ១៩៧០ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ក្រុងភ្នំពេញ ក្នុង​បរិយាកាស​ជា​ពិធី​ផ្សារណាត់​មួយ​ជាមួយ​ល្បែង​កម្សាន្ត ផ្សេង​ៗ និង​ទង់ជាតិ​យ៉ាងច្រើន ។  នៅ​ក្រោយ​ពេល​ជួបជុំ​គ្នា​នេះ លន់ ណុ​ន បាន​សន្យា​យ៉ាង​ឧឡា​រិ​ក​ពី​ការ​បង្កើត​របប​សាធារណរដ្ឋ​ក្នុង​អនាគត​មួយ ឆាប់​ៗ​ខាង​មុខ ។

លោក​រស់ ច​ន្ត្រា​បុត្រ បរិយាយ​បន្ត​ក្នុង​សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​»​ថា ឈមមុខ​ទល់​នឹង​លន់ ណុ​ន ក្រុម​ខាង​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ នៅ​តែ​ប្រកាន់​ជំហរ​ដើម​របស់​ព្រះ​អង្គ​ដដែល ហើយ​ប្រឹងប្រែង​រាំង​ខ្ទប់​ភាព​បន្ត​គ្នា​នៃ​សកម្មភាព​ប្រកាស​សាធារណរដ្ឋ​ នេះ​ជា​និច្ច ។ ព្រះ​អង្គ​បាន​ដោះសា​ថា ពេលវេលា​នៅ​ពុំ​ទាន់​មក​ដល់​នៅឡើយ​ទេ ហើយ​ថា​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នៅ​លើ​ឆាក​ អន្តរជាតិ និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​ស្ថានភាព​របស់​របប​នេះ​នៅ​ក្នុង​ឱកាស​នៃ​ សម័យប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ​នា​ពេល ឆាប់​ៗ​ខាង​មុខតែ​ប៉ុណ្ណោះ ។

ក៏ ​ប៉ុ​ន្តែ្ត​បណ្តា​យុ​ទ្ធិ​ក​ជន​របស់​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​សម្តែង​ឱ្យ​ឃើញ​សញ្ញា​នៃ​ការ​ខឹង​ច្រឡោត​ណាមួយ​ឡើយ ។ ពួក​គេ​បាន​ចៀសវាង​គ្រប់​ពាក្យ​សម្តី ឬ​កាយវិការ​ទាំងអស់​ដែល​អាច​ទាក់ទាញ​ការ​ក្តៅក្រហាយ​ពី​បណ្តា​ មិត្តភក្តិរបស់​លន់ ណុ​ន ។ ម្ខាង​ៗ​បាន​រក​ឃើញ​ការ​សម្របសម្រួល​ជា​បណ្តោះអាសន្ន ដោយ​សម្រេច​ជំនួស​ការ​ហៅ​ឈ្មោះ «​ព្រះរាជាណាចក្រ​កម្ពុជា​» ដោយ​ការ​ហៅ «​រដ្ឋ​កម្ពុជា​»​វិញ ។

ប៉ុន្តែ​វរសេនីយ៍ត្រី​លន់ ណុ​ន ពុំ​បោះបង់​រឿង​នេះ​ចោល​ឡើយ ។ ដោយ​ប្រហែលជា​ដឹង​ថា ពេលវេលា​ដើរតួ​សម្រាប់​សិរី​មតៈ ដែល​កំពុង​តាំង​អំណាច និង​រៀបចំ​ដាក់ «​កូនអុក​»​របស់​ព្រះ​អង្គ​ហើយ​ថា​ស្ថានភាព​របស់​ខ្លួន​ត្រូវ​គំរាមកំហែង​ នោះ គាត់​បាន​សម្រេច​ចាក​ចេញពី​ទី​ងងឹត ដោយ​លែង​ពេញចិត្ត​នឹង​ចាំ​ឱ្យ​គេ​ជំនួស​ទៀត​ហើយ ។ លើក​នេះ​គាត់​បាន​ចូល​ប្រឡូក​លើ​ឆាន​នយោបាយ​ដោយ​ចេញ​មុខតែ​ម្តង ដោយ​តាំងខ្លួន​ជា​អ្នកមាន​ឋានៈ​ស្មើគ្នា និង​ជា​គូប្រឆាំង​ដែល​មិន​ទាន់​ចេញ​ជាក់ស្តែង​នឹង​សិរី​មតៈ និង​ក្នុង​ឋានៈ​ជា​អ្នក​កាន់​ប្រទីប​តំណាង​ពួក​អ្នក​សាធារណរដ្ឋ​និយម ។

នៅ ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​១៩៧០ ប្រហែល​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​គាត់​បានឱ្យ​គេ​កោះហៅ​បណ្តា​សហការី​ជិត​ ស្និទ្ធ​បំផុត (​លោក​វរសេនីយ៍ត្រី​ឱប សំណាង និង​តាន់ សួ​, អនុសេនីយ៍ឯក​រស់ ច​ន្ត្រា​បុត្រ និង​សា​រ៉ា​យ ប៊ុ​ន​គី និង​ទីប្រឹក្សានយោបាយ​មួ​ង ដាវ​ខាំ (Muong Dao Kham)  ឱ្យមក​ប្រជុំ​ជា​ប្រញាប់​នៅ​ទីស្នាក់ការ​គណៈកម្មការ​សម្របសម្រួល​របស់​ ក្រសួងការពារជាតិ ។ គាត់​បាន​ស្នើ​ឱ្យ​អ្នក​ទាំងនេះ «​ជួយ​» ដោះស្រាយ​បញ្ហា​ស្តី​ពី​ការ​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ​ដែល​រឿង​នេះ​ ក្រុម​ខាង​សិរី​មតៈ តែងតែ​មិន​ព្រម​ទទួល​ជា​និច្ច ។

នៅ​ម៉ោង​១០​យប់​ សម័យប្រជុំ​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ទូលំទូលាយ​បាន​ប្រមូលផ្តុំ​មេទ័ព ក្មេង​ៗ​យ៉ាងច្រើន រួម​ទាំង​ហង្ស ធុន​ហាក់  រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សហគមន៍ ដែល​បម្រើ​ជា​អ្នក​នាំ​សម្រុះសម្រួល​រវាង​ក្រុម​ទាំង​២​ផង (​នៅ​ជំនាន់​នោះ​ហង្ស ធុន​ហាក់ ត្រូវ​គេ​ស្គាល់​ថា ជា​តំណាង​ពួក​ខ្មែរ​សេរី ដែល​មាន​សឺ​ង ង៉ុ​កថា​ញ់  ជា​មេកោយ ពុំ​មែន​ពាក់ព័ន្ធ​ក្នុង​ការ​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ​ទេ ។ គាត់​គឺជា​អ្នក​ការពារ​និក្ខេបបទ ផ្សេង​ៗ​របស់​ពួក​រាជាធិបតេយ្យ​និយម​) ។ ដូច្នេះ​នេះ​ជា​សញ្ញា​ប្រាប់​ឱ្យ​លន់ លន់ និង​សិរី​មតៈ​ដឹង​ពី​ទឹកចិត្ត​របស់​ពួក​យុ​ទ្ធិ​ក​ជន​សាធារណរដ្ឋ ដែល​បង្ក​ឱ្យ​មានការ​គំរាមកំហែង​មួយ​ជាប់​ជា​និច្ច ហើយ​ដែល​មាន​ឥទ្ធិពល ខ្លះ​ៗ​ដែរ ពីព្រោះ​នៅ​ថ្ងៃ​ទី​៥ កញ្ញា ១៩៧០ នៅ​ក្នុង​សារ​មួយ​ផ្សាយ​តាម​វិទ្យុ​ទៅ​កាន់​ប្រជាជាតិ លោក​ឧត្តមសេនីយ៍​លន់ លន់ បាន​សន្យា​ជា​ថ្មី​យ៉ាង​ឱឡារិក​ស្តី​ពី​ការ​រៀបចំ​របប​សាធារណរដ្ឋ​ក្នុង​ រយៈពេល​២​ខែ​ខាង​មុខ ។

ទីបំផុត​នៅ​ថ្ងៃ​ទី​៩ តុលា ១៩៧០ សាធារណរដ្ឋ​ខ្មែរ​ត្រូវ​បាន​ប្រកាស​ឡើង និង​ប្រារព្ធ​ធ្វើបុណ្យ​នៅ​ទូ​ទាំង​ប្រទេស ។ នៅ​ថ្ងៃ​ដដែល​រដ្ឋសភា ត្រូវ​បាន​ចាត់តាំង​ដោយ​រដ្ឋាភិបាល ដើម្បី​រៀបចំ​តាក់តែង​គម្រោង​រដ្ឋធម្មនុញ្ញ​មួយ​ដោយ​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ ​អ្នកតំណាង​រាស្ត្រ​អុ​ឹ​ង ម៉ឹង ជា​អ្នកចាត់ការ​នៅ​ថ្ងៃ​ទី​១៩ តុ​ុ​លា ។

លន់ ណុ​ន ឬ​សិរី​មតៈ
សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា តាម​រយៈ​សកម្មភាព​របស់​គាត់​ជា​គុណប្រយោជន៍​ដល់​ការ​ប្រកាស​របប​សាធារណរដ្ឋ​ លោក​វរសេនីយ៍ត្រី​លន់ ណុ​ន ចាប់ផ្តើម​ត្រូវ​គេ​ស្គាល់ និង​ត្រូវ​គេ​កត់់​កំណត់​ពី​បុគ្គលិកលក្ខណៈ​របស់​គាត់​ក្នុង​ជីវភាព​នយោបាយ​ នៃ​ប្រទេស​។ បន្ទាប់​ពី​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​សិរី​មតៈ និង​ពួក​រាជា​និយម​រួច​មក គាត់​បាន​លេចឡើង ជា​«​ជន​ខ្លាំង​» របស់​របប​នេះ ។

អ្វី ​ដែល​មាន​ពី​មុន​មក​ពុំ​មែនមាន​ន័យ​ពិតប្រាកដ​ថា លន់ ណុ​ន ត្រូវ​ជំរុញ​ដោយ​ឧត្តមគតិ​សាធារណរដ្ឋ​និយម​ស្អាត​បរិសុទ្ធ​នោះ​ទេ ។ គោលដៅ​របស់​គាត់​គឺ​អំណាច និង​ស្នង​តំណែង​ពី​បង​របស់​គាត់ (​ក្នុង​ឱកាស​នៃ​ការ​សន្ទនា​របស់​យើង​នៅ​ទី​ក្រុងប៉ារីស លន់ ណុ​ន បាន​និយាយ​ប្រាប់​ខ្ញុំ​ថា «​ដរាបណា​បងប្រុស​របស់ខ្ញុំ​នៅ​កាន់​អំណាច ដរាប​នោះ​ខ្ញុំ​មិន​ដណ្តើម​អំណាច​ពី​គាត់​ទេ ដើម្បី​ចៀសវាង​ត្រូវ​ចោទប្រកាន់​ថែម​ទៀត​នូវ​អ្វី​ដែល​ល​គេ​បាន​ចោទប្រកាន់​ រួច​មក​ហើយ​) ហើយ​កាលនោះ​សិរី​មតៈ គឺជា​មនុស្ស​ម្នាក់​ដែល​អាច​រាំងផ្លូវ​របស់​គាត់ ។ បើសិនជា​ប្រទេស​កម្ពុជា ក្លាយទៅជា​ព្រះរាជាណាចក្រ​មួយ​ឡើង​វិញ នឹង​ធ្វើ​ឱ្យ​មហិច្ឆតា ផ្សេង​ៗ​របស់​លន់ ណុ​ន ជា​រាស្ត្រ​សាមញ្ញ​រលត់​រលាយ  ។  ជាមួយ របប​សាធារណរដ្ឋ​មួយ ទស្ស​សន​វិស័យ​ទាំងអស់​ច្បាស់​ជា​ត្រូវ​បើកចំហ ហើយ​អត្ថប្រយោជន៍ ផ្សេង​ៗ​ដែល​គេ​ប្រាថ្នា​អាច​ក្លាយទៅជា​ការ​ពិត​នៅ​ថ្ងៃ​ណាមួយ ។

ប៉ុន្តែ ​ទោះជា​សាធារណរដ្ឋ​ត្រូវ​គេ​ប្រកាស​ឡើង​ក៏​ដោយ ក៏​សិរី​មតៈ​នៅ​តែ​ដដែល ហើយ​អធិករណ៍​រវាង​មនុស្ស​ទាំងនោះ​បាន​កើនឡើង​មួយ​កម្រិត​ថែម​ទៀត​នៅ​ពេល​ដែល ​លោក​ឧត្តមសេនីយ៍​លន់ ន​ល់ ត្រូវ​កើត​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​១៩៧១ ហើយ​គាត់​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ រដ្ឋ​ហា​វ៉ៃ ។

ដូច្នេះ​បញ្ហា​ស្តី​ពី​ការ​ស្នង​តំណែង​ជំនួស​លោក​ ឧត្តមសេនីយ៍​បាន​ចោទ​មាន​ឡើង​ឆាប់​ជាង​ការ​គ្រោងទុក​ជាង​មុន​ទៅ​ទៀត ហើយ​លន់ ណុ​ន (​ដែល​ក្លាយទៅជា​វរសេនីយ៍ឯក​បម្រុង ស័ក្តិ​៤​កន្លះ នៅ​ចុងឆ្នាំ​១៩៧០) ត្រូវ​គេ​ដណ្តើម​យក​ដោយ​មិន​ឱ្យ​ដឹងខ្លួន​មុន ។ ក្នុង​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១ សិរី​មតៈ មាន​អំណាច​ប្រើ​ភាព​ពេញ​ច្បាប់ និង​និ​ត្យា​នុ​កូ​ល​ភាព​របស់​សាធារណរដ្ឋ​តាម​ប្រាថ្នា និង​ស្ថិត​ក្នុង​ស្ថានភាព​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ស្តីទី ហើយ​ជា​អ្នក​ទទួល​រក្សា​ទុ​ុ​ក​អំណាច​ទាំងអស់ ដោយ​មិន​ចាំបាច់​ប្រឹង ។ បើសិនជា​លន់ លន់ មិន​សះស្បើយ​ឡើង​វិញ ហើយ​ត្រូវធ្វើ​ឱ្យ​អាក់ខាន​ក្នុង​ការ​ដឹកនាំ​កិច្ចការរដ្ឋ​នោះ ភារកិច្ច​នេះ​នឹង​ធ្លាក់​មក​លើ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ​ដោយ​ ស្វ័យប្រវត្តិ ។

ដោយ​ដឹង​ថា​រឿង​នេះ​នឹង​មាន​ន័យចំ​ពោះ​អនាគត​របស់​ គាត់ និង​ដោយ​ចង់​ដឹង​ពី​គោលបំណង​សម្របសម្រួល​របស់​ខ្លួន លន់ ណុ​ន បាន​ប្រឹងប្រែង​ផ្តួចផ្តើម​គំនិត​ជា​ថ្មី បន្ទាប់​ពី​មានការ​រារែក​មួយ​រយៈ ។ នៅ​យប់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​១៩៧១ គាត់​បាន​អញ្ជើញ «​មិត្តភក្តិ​» របស់​គាត់ ព្រះសង្ឃ មន្ត្រី​រដ្ឋការ​ស៊ី​វិល យោធា​យ៉ាងច្រើន​មក​រួម​ប្រជុំ​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​សម្របសម្រួល​ ពិសេស (​ជា​ការ​ហៅ​គណៈកម្មាធិការ​សម្របសម្រួល​របស់​ក្រសួងការពារជាតិ​តាម​របៀប​ ថ្មី​) ដើម្បី​រៀបចំ​ការពារ​របប​សាធារណរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ស្តារ​ របប​រាជាធិបតេយ្យ​ឡើង​វិញ​ដោយ​របៀប​ណា ។

នៅ​ក្នុង​ឱកាស​នោះ គណៈកម្មាធិការ​មួយ​បាន​ត្រូវ​បង្កើត​ឡើង ។ ជាដំបូង​គេ​ចង់​ដាក់​សម្មតិ​នាម​គណៈកម្មាធិការ​នេះ​ថា «​គណៈកម្មាធិការ​បដិវត្តន៍​» ប៉ុន្តែ​នៅ​ទីបំផុត​គេ​បាន​ស្រុះស្រួល​គ្នា​ហៅ «​គណៈកម្មាធិការ​សាធារណរដ្ឋ​»​វិញ​៖  គេ​អាច​ប្រែ​ក្រឡាស់​ទៅ​រក​ដាក់​ឈ្មោះ​ទី​មួយ (​គណៈកម្មាធិការ​បដិវត្តន៍​)​ក្នុង​ករណី​ដែល​ស្ថានការណ៍​បង្ខំ​ឱ្យធ្វើ ។

គណៈកម្មាធិការ ​សាធារណរដ្ឋ បាន​រួម​ប្រជុំ​គ្នា​ជា​រៀង​ង​រាល់ថ្ងៃ​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​ សម្របសម្រួល​ពិសេស ។ ប៉ុន្តែ​ចាប់ពី​សម័យប្រជុំ​លើក​ទី​២​របស់​ខ្លួន​ចំនួន​អ្នកចូលរួម បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ។ គេ​កត់សម្គាល់​ជា​ពិសេស​នូវ​អវត្តមាន​របស់​រដ្ឋមន្ត្រី​អ៊ុំ ស៊ី​ម (​ប្រៃសណីយ៍​ទូរគមនាគមន៍​) ហង្ស ធុន​ហាក់ (​អភិវឌ្ឍន៍​សហគមន៍​) ឆ​ន សុខុម​(​អប់រំ​ជាតិ​) និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ពួក​អ្នក​ទទួលខុសត្រូវ​ខាង​ កងទ័ពជើងទឹក និង​ជើង​អាកាស​ជាដើម ។ ផ្ទុយ​ទៅ​វិញ​បញ្ញវន្ត ព្រះសង្ឃ និង​អតីត​ខ្មែរ​សេរី​ជា​ច្រើន ពួក​នេះ​សុទ្ធតែ​ជា​សហការី​របស់​សឺ​ង ង៉ុ​កថា​ញ់ បាន​ចូលរួម​រាល់​សម័យប្រជុំ​ដោយ​ទៀងទាត់ ។

ក្នុង​ឱកាស​ សម័យប្រជុំ​លើក​ទី​២ នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​១៩៧១ គណៈកម្មាធិការ​បណ្តោះអាសន្ន​ត្រូវ​បាន​ជ្រើសតាំង​ឡើង​ដោយ​មាន​ភិក្ខុ​ ធម្មបាល​ខៀវ ជុំ (​ជា​អតីត​ខ្មែរឥស្សរៈ និង​ជា​សហការីដ៏​ជិត​ស្និទ្ធ​របស់​សឺ​ង ង៉ុ​កថា​ញ់ ) ជា​ប្រធាន និង​វរសេនីយ៍ឯក​បម្រុង​លន់ ណុ​ន ជា​អនុប្រធាន ។

គណៈកម្មាធិការ​បណ្តោះអាសន្ន​នេះ​បាន​ត្រូវ​ចាត់​ឱ្យ​ទទួលភារៈ
១-​រៀបចំ​បង្កើត​កម្មវិធី​នយោបាយ​មួយ ។
២-​កំណត់​ពី​សកម្មភាព​ច្បាស់លាស់​របស់​គណៈកម្មាធិការ​សាធារណរដ្ឋ ។
៣-​រៀបចំ​គណៈកម្មាធិការ​កណ្តាល​មួយ និង​អនុ​គណៈកម្មាធិការ​ផ្នែក​ឯកទេស ផ្សេង​ៗ ។
៤- ​រៀបចំ​ច្បាប់ និង​កិច្ចការ​របស់​គណៈកម្មាធិការ​សាធារណរដ្ឋ ។ ក្នុង​យប់​ថ្ងៃ​ដដែល​នោះ​សេចក្តីថ្លែងការណ៍​មួយ​របស់​គណៈកម្មាធិការ​ សាធារណរដ្ឋ ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ជា​សាធារណៈ ដែល​និយាយ​ពី​មាគ៌​៌ា ធំ​ៗ​នៃ​កម្មវិធី​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ ៖

១-​កម្ចាត់​សត្រូវ​ឈ្លានពាន និង​ពួក​អ្នក​ចូល​ដៃ​ចូល​ជើង ។
២-​លុប​បំបាត់​អំពើ​ពុក​រលួយ ភាព​អយុត្តិធម៌ និង​វិទ្ធង្សនា​ក្នុង​គោលបំណង​ស្តារ​របប​ប្រជាធិបតេយ្យ ។
៣-​បញ្ចប់​ភាព​អនាធិបតេយ្យ ។
៤-​ពង្រឹង និង​ធ្វើ​ឱ្យ​សាធារណរដ្ឋ​ខ្មែរ​កាន់តែ​ល្អ​ប្រសើរ ។
៥- ​ចាត់ចែង​រៀបចំ​សេដ្ឋកិច្ចជាតិ​ឱ្យ​មានដំណើរ​ឡើង ធ្វើ​យ៉ាងណា​ឱ្យ​ទាល់តែ​កម្រិតជីវភាព​របស់​ប្រជាជន​ត្រូវ​បាន​កែ​លម្អ​ ប្រសើរ​ជាង​មុន ។
៦-​ចាត់ចែង​ធ្វើការ​អប់រំ​មួយ​សម្រាប់​ប្រជាជន ធ្វើ​ឱ្យ​ទាល់តែ​ពួក​គេ​ក្លាយទៅជា​កម្លាំង​របស់​សាធារណរដ្ឋ​ខ្មែរ ។
៧-​ពង្រីក​ផ្នែក​ការទូត​មួយ​ឱ្យ​ខ្លាំងក្លា (​សេចក្តីថ្លែងការណ៍​នេះ​មាន​តែ​ភាសា​ខ្មែរ​មួយ​មុខ​គត់​)​។

គណៈប្រតិភូ ​មួយ​ដែល​មាន​សមាសភាព​៤​រូប  ភិក្ខុ​ធម្មបាល​ឱ្យ​ខៀវ ជុំ​, ប៊ុ​ន ចន្ទ​ម៉ុ​ល​, វរសេនីយ៍ទោ​ថា​ច់ ជា (​អតីត​ខ្មែរ​សេរី​និង​សហការី​សឺ​ង ង៉ុ​កថា​ញ់​) និង​សន ថា​ត ត្រូវ​បាន​ប្រគល់​អំណាច​ឱ្យទៅ​ជួប​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ ប្រធាន​គណៈរដ្ឋមន្ត្រី​ស្តីទី ព្រមទាំង​លោក​ចេ​ង ហេង ជា​ប្រមុខរដ្ឋ​ផង ដើម្បី​បង្ហាញ​ជូន​នូវ​សេចក្តីថ្លែងការណ៍​ដែល​ទើបនឹង​ចងក្រង​ឡើង​នេះ ។

ជា ​ជំនួស​ការ​ឆ្លើយ​តប សិរី​មតៈ​បាន​ចារ​នៅ​ខាង​គែម​ក្រដាស​សេចក្តីថ្លែងការណ៍ និង​សួរ​ថា សមាសភាព​នៃ​គណៈកម្មាធិការ​សាធារណរដ្ឋ​ខ្មែរ​ជា​អ្វី0x017d7 ហើយ​គេ​ចាត់ចែង​បោះ​ឆ្នោត​ដោយ​របៀប​ណា ? ម្យ៉ាងទៀត​គណៈកម្មាធិការ​សាធារណរដ្ឋ​មាន​តួនាទី​អ្វី​នៅ​ក្នុង​ផ្ទៃ​ស្ថាប័ន ​ទាំងអស់​ដែល​មាន​ស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន ។

ការ​តបត​ទៅ​វិញ​ របស់​វរសេនីយ៍ឯក​បម្រុង​លន់ ណុ​ន មិន​ទម្លាប់ខ្លួន​រង់ចាំ​ឡើយ ។ នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​១៩៧១ នា​វេលា​ម៉ោង​១១​ព្រឹក គណៈកម្មាធិការ​សាធារណរដ្ឋ​បាន​រួម​ប្រជុំ​នៅ​ក្នុង​សាលសន្និសីទ​របស់​ខ្លួន ដោយ​បាន​សម្រេច​ឆ្លើយ​តប​ជា​ឯកច្ឆន្ទ​ដូច​មាន​ខ្លឹមសារ​ខាងក្រោម​៖

១- ​គណៈកម្មាធិការ​សាធារណរដ្ឋ គឺជា​អង្គការ​ជាន់ខ្ពស់​មួយ​ដែល​គ្មាន​ចែង​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ (​ជំនាន់​នោះ​ពុំ​ទាន់​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​សាធារណរដ្ឋ​នៅឡើយ​ទេ ។ ការ​តាក់តែង​ច្បាប់​នេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​)​វា​នៅ «​ក្រៅ​»  រដ្ឋធម្មនុញ្ញ​មែន ប៉ុន្តែ​វា​ជា​គ្រឹះ​នៃ​កម្លាំង​ដែល​ចាត់ចែង​រៀបចំ​ប្រទេស​ឱ្យ​មានដំណើរ​ឡើង (​កំណត់ហេតុ​ជា​ភាសា​ខ្មែរ​របស់​គណៈកម្មាធិការ​សាធារណរដ្ឋ​ចុះ​ថ្ងៃ​ទី​១០ មីនា ១៩៧០ ។ ក៏​ប៉ុន្តែ​មុន​ពេល​ដែល​ចម្លើយ​នេះ​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​សិរី​មតៈ ថា​ច់ ជា និង​ប៊ុ​ន ច័ន្ទ​ម៉ុ​ល ដែល​ទទួលភារៈ​វាយ​អង្គុលីលេខ​នូវ​សេចក្តីសម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​ បាន​ផ្លាស់​ពាក្យ «​ក្រៅ​» ទៅ​ជា «​ក្រោម​»​វិញ ដោយ​ចង់​និយាយ​ថា គណៈកម្មាធិការ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​